backup og meta

សញ្ញា​ព្រមាន​មួយ​ចំនួន​​​​នៃ​ជំងឺ​កូវីដ-១៩​ ទាក់ទងនឹង​សួត ​គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើង​គួរ​ដឹង!

សញ្ញា​ព្រមាន​មួយ​ចំនួន​​​​នៃ​ជំងឺ​កូវីដ-១៩​ ទាក់ទងនឹង​សួត ​គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើង​គួរ​ដឹង!

ជំងឺ​កូវីដ​-១៩​​​ អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក រារាំង​​មិន​អាច​ឲ្យ​​កោសិកា​សួត​លូតលាស់​ឡើង​វិញ ​ក៏​ដូចជា​បង្កើន​ស្លាកស្នាម​សួត​​ថែម​ទៀត​ផង​។ ទោះ​បី​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​ក្ដី ​អ្នក​ជំងឺ​អាច​ប្រឈម​នឹង​ផលវិបាក​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​រយៈពេល​វែង​​។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​​យើង​ឆ្លង​ជំងឺ​កូវីដ​-១៩ សួត​​នឹង​ផ្ដល់​សញ្ញា​ ក៏​ដូចជា​រោគ​សញ្ញា​ដំបូង​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​យើង​កំណត់​ពី​វត្តមាន​នៃ​​ជំងឺ​​កូវីដ​-១៩​ ព្រម​ទាំង​​​ចាត់វិធានការ​ប្រឆាំង​នឹង​វីរុស​នេះ​​បាន​ទាន់​ពេលវេលា​។

រោគ​សញ្ញា​ព្រមាន​មួយ​ចំនួន​​​​នៃ​ជំងឺ​កូវីដ-១៩​ ដែល​​ពាក់ព័ន្ធ​នឹង​សួត​

  • រលាក​បំពង់​ក
  • ក្អក​ស្ងួត​
  • ឈឺ​ក
  • ពិបាក​ដក​ដង្ហើម​ភ្លាម​ៗ​
  • ឈឺចាប់​ខ្លាំង​នៅ​ផ្នែក​ខាង​ក្រោម​​សួត​
  • ឈឺចាប់​នៅ​ក្នុង​ទ្រូង​

ភាព​ខុស​គ្នា​រវាង​សួត​​មាន​សុខភាព​ល្អ និង​សួត​​ឆ្លង​ជំងឺ​កូវីដ​-១៩

​​​​​​​​បើ​ប្រៀបធៀប​ទៅ​នឹង​សួត​ដែល​មាន​សុខភាព​ល្អ សួត​​អ្នក​ជំងឺ​កូវីដ​​​-១៩ ពោរពេញ​ទៅ​ដោយ​កោសិកា​ភាព​ស៊ាំ​ ដែល​ហៅ​ថា Macrophages។ បន្ថែម​ពី​នេះ វីរុស​កូវីដ​មិន​ត្រឹមតែ​បំផ្លាញ​កោសិកា​ alveolar epithelial ​​ប៉ុណ្ណោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​មាន​ការ​រលាក​ ព្រម​ទាំង​បង្អាក់​សមត្ថភាព​របស់​កោសិកា​ដែល​នៅ​សល់​មិន​ឲ្យ​​ជួសជុល​សួត​ដែល​ខូច​រួច​​ផង​ដែរ​។

រោគសញ្ញាដំបូងនៃកូវីដ២

អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​

វីរុស​កូវីដ​-១៩​ អាច​​​ឆ្លង​ចំពោះ​មនុស្ស​គ្រប់​វ័យ​​​ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​មួយ​​ចំនួន​​បាន​បង្ហាញ​ថា មនុស្ស​ចាស់​ និង​​អ្នក​ដែល​មាន​បញ្ហា​សុខភាព​​ដទៃ​ទៀត​ដូចជា​ ជំងឺ​បេះដូង​ មហារីក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​​ងាយ​​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជាង​អ្នក​ដទៃ​។

គន្លឹះ​​ការពារ​សួត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​

សួត​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​ ដែល​យើង​ចាំបាច់​​​ត្រូវ​ថែទាំ​ឲ្យ​បាន​ដិតដល់​ ជា​ពិសេស​បន្ទាប់​​យើង​បាន​​ឆ្លង​ជំងឺ​កូវីដ​-១៩​។ ដូចនេះ​ ដើម្បី​ការពារ​សួត​​ពី​​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ គ្នា​យើង​អាច​អនុវត្ត​តិចនិក​ទាំង​នេះ​។

  • ​ធ្វើ​លំហាត់​ប្រាណ​​បែប​ដកដង្ហើម​យឺត​ៗ​​
  • បញ្ចូល​របប​អាហារ​ល្អ​ៗ​ រួម​មាន​ផ្លែ​ចេក​ ផ្លែ​ប៉ោម​ ប៉េងប៉ោះ​ និង​ទំពាំង​បាយ​ជូរ​
  • សាកល្បង​ហាត់​យូហ្គា រត់​តិច​ៗ ឬ​ហែល​ទឹក​ជាដើម​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Coronavirus: Your Lungs Can Give You Early Symptoms Of COVID-19 Infection – Check These Signs

https://www.thehealthsite.com/diseases-conditions/coronavirus-your-lungs-can-give-you-early-symptoms-of-covid-19-infection-check-these-signs-810909/

Early signs of Covid 19: Your lungs show these symptoms as a warning – check now

https://www.zeebiz.com/india/news-early-signs-of-covid-19-your-lungs-show-these-symptoms-as-a-warning-check-now-155847

6 signs that indicate Covid-19 is spreading in lungs

https://www.thehindubusinessline.com/news/science/6-signs-that-indicate-covid-19-is-spreading-in-lungs/article33491158.ece

កំណែ​ប្រែបច្ចុប្បន្ន

23/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម