backup og meta

ព័ត៌មានសំខាន់ៗ​ជុំ​វិញ​វ៉ាក់សាំងអាមេរិក Johnson&Johnson យើង​គួរ​ដឹង

ព័ត៌មានសំខាន់ៗ​ជុំ​វិញ​វ៉ាក់សាំងអាមេរិក Johnson&Johnson យើង​គួរ​ដឹង

ស្ថាន​ទូត​អាមេរិក​បាន​ប្រកាស​​ផ្ដល់​វ៉ាក់សាំង Johnson&Johnson ចំនួន​ជាង​មួយ​លាន​ដូស ដល់​ប្រជាជន​កម្ពុជា តាម​រយៈ​យន្តការ COVAX អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF។ វ៉ាក់សាំង Johnson&Johnson នឹង​មក​ដល់​កម្ពុជា​យើង​នៅ​ព្រឹក​​ថ្ងៃ​ទី​៣០ ខែ​កក្កដា ចំនួន ៥០ម៉ឺន​ដូស ហើយ​ពាក់​កណ្ដាល​ទៀត​អាច​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី០២ ខែ​សីហា។

ព័ត៌មាន​ជុំ​វិញ​វ៉ាក់សាំង Johnson&Johnson យើង​គួរ​ដឹង

១. តើ​អ្នក​ណា​ខ្លះ​អាច ឬ​មិន​អាច​ចាក់​វ៉ាក់សាំង​នេះ?

តាម​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC)ឲ្យ​ដឹង​ថា គោល​ការណ៍​នៃ​វ៉ាក់សាំង Johnson&Johnson អាច​ចាក់​បាន​ចំពោះ​មនុស្ស​អាយុ​ចាប់​ពី​១៨​ឆ្នាំ ឡើង​ទៅ ហើយ​អ្នក​ដែល​មិន​គួរ​ចាក់​វ៉ាក់សាំង​នេះ​គឺ​អ្នក​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ ឬ​អាលែកហ្ស៊ី​ភ្លាម​ៗ​ទៅ​នឹង​គ្រឿង​ផ្សំ​ណា​មួយ​របស់​វ៉ាក់សាំង។ អាលែកហ្សី​ភ្លាម​ៗ មាន​ន័យ​ថា ក្រោយ​ប៉ះពាល់​នឹង​វ៉ាក់សាំង​បាន ៤​ម៉ោង យើង​ចាប់​ផ្ដើម​ឡើង​ហើម ឡើង​ក្រហម រមាស់ និង​ពិបាក​ដក​ដង្ហើម​ជាដើម។

បន្ថែម​ពី​លើ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា វ៉ាក់សាំង Johnson&Johnson អាច​ចាក់​បាន​ចំពោះ​ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន​ដោយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ និង​ជំរុញ​ឲ្យ​ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​នេះ​ហើយ បន្ត​បំបៅ​ដោះ​កូន​ធម្មតា។

២. តើ​វ៉ាក់សាំង Johnson&Johnson មាន​សុវត្ថិភាព​ដែរ​ទេ?

ក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រ (SAGE) បាន​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​ពី​ទិន្នន័យ គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កូវីដ ១៩​នេះ និង​ណែនាំ​ឲ្យ​ប្រើ​តែ​ចំពោះ​មនុស្ស​ចាប់​ពី​អាយុ ១៨​ឆ្នាំ​ឡើង​ប៉ុណ្ណោះ។ វ៉ាក់សាំង Johnson&Johnson នេះ​ដែរ ក៏​ត្រូវ​បាន​វាយ​តម្លៃ​ពី​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប (EMA) និង​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំ​អាមេរិក (FDA) ផង​ដែរ។

៣. ​វ៉ាក់សាំង Johnson&Johnson មាន​ប្រសិទ្ធភាព​ប៉ុនណា?

១ដូស​នៃ​វ៉ាក់សាំង Johnson&Johnson ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ថា​មាន​ប្រសិទ្ធភាព ៦៦.៩% ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ២៨ថ្ងៃ​បន្ទាប់​ពី​ចាក់​ថ្នាំ​វ៉ាក់សាំង Johnson&Johnson រកឃើញថា មាន​ប្រសិទ្ធភាព ៨៥.៤% ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ និង ៩៣.១% ប្រឆាំង​នឹង​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។

៤. ​វ៉ាក់សាំង Johnson&Johnson មាន​ចំណុច​អ្វី​ខុស​ប្លែក​ពី​វ៉ាក់សាំង​ដទៃ?

វ៉ាក់សាំង Johnson&Johnson ប្លែក​ពី​វ៉ាក់សាំង​កូវីដ ១៩​ ដទៃ ត្រង់​ថា វ៉ាក់សាំង​នេះ តម្រូវ​ឲ្យ​យើង​ចាក់​តែ ១​ដូស​តែ​ប៉ុណ្ណោះ ខុស​ពី​វ៉ាក់សាំង​ដទៃ​ដែល​តម្រូវ​ឲ្យ​ចាក់ ២​ដូស​ទើប​គ្រប់​គ្រាន់។ ទិន្នន័យ​ដែល​របស់​Jassen បង្ហាញ​ថា វ៉ាក់សាំង Johson&Johnson អាច​បង្រៀន​ប្រព័ន្ធ​ភាព​ស៊ាំ​គ្រប់​គ្រាន់ ដើម្បី​ទទួល​ស្គាល់ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​នៃ​វីរុស​កូរ៉ូណា​នា​ពេល​អនាគត​បាន ទោះ​បី​ជា​មិន​ចាក់ ២ដូស ឬ​ដូស​ជំនួយ​ឡើយ។

៥. វ៉ាក់សាំង Johnson&Johnson អាច​ការពារ​វីរុស​បំប្លែង​ថ្មី​កូវីដ ១៩​ដែរ​ឬ​ទេ?

មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​នៅ​ឡើយ​ទេ​ចំពោះ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​ប្រឆាំង​នឹង​វីរុស​បំប្លែង​កូវីដ ១៩។ ហេតុ​ដូច​នេះ ហើយ​យើង​គួរ​បន្ត​ពាក់​ម៉ាស លាង​ដៃ​ឲ្យ​ញឹកញាប់ និង​រក្សា​គម្លាត បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បាន​ខ្ជាប់ខ្ជួន​ដោយ​ខ្លួន​ឯង​បន្ថែម។​

វ៉ាក់សាំង Johnson&Johnson

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Janssen Ad26.COV2.S COVID-19 vaccine: What you need to know https://www.who.int/news-room/feature-stories/detail/the-j-j-covid-19-vaccine-what-you-need-to-know?gclid=CjwKCAjwgISIBhBfEiwALE19Sf_OfX7oJtIKu3_FlGbrzdG389q4U2iespCo8d5qMMzjYiOM_UcMZRoCU3MQAvD_BwE

Johnson & Johnson’s Janssen COVID-19 Vaccine Overview and Safety  https://www.cdc.gov/coronavirus/2019-ncov/vaccines/different-vaccines/janssen.html

Everything we know about Johnson & Johnson’s single-dose Covid-19 vaccine https://www.gavi.org/vaccineswork/everything-we-know-about-johnson-johnsons-single-dose-covid-19-vaccine?gclid=CjwKCAjwgISIBhBfEiwALE19SYukCuv23qQUd_cVNRWzhrhFiKTrbFNKAm1EWNGTUT1ZhkCdgyoxrBoCOIgQAvD_BwE

កំណែ​ប្រែបច្ចុប្បន្ន

29/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងកូវីដ-១៩

អាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដល់កម្ពុជា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម