សង្ស័យមានការឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ប្រភេទ Delta លើអាជីករផ្សារសិនជូរីផ្លាហ្សា នេះបើតាមការផ្សព្វផ្សាយនៅលើផេករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
ចំពោះមូលហេតុនាំឲ្យមានករណីសង្ស័យឆ្លងវីរុសបំប្លែងថ្មីប្រភេទ Delta លើអាជីករផ្សារសិនជូរីផ្លាហ្សា នោះ ដោយសារអ្នកជំងឺវិជ្ជមានវីរុសបំប្លែងថ្មី ប្រភេទ Delta ផ្តល់ព័ត៌មានថា ខ្លួនបានទៅផ្សារខាងលើ ដើម្បីទិញម្ហូបអាហារ។
បើតាមការ Live លើផេករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ព្រឹកនេះ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ កំពុងតែយកសំណាកលើអាជីវករ ផ្សារសិនជូរីផ្លាហ្សា តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ។
[embed-health-tool-bmi]