វីរុសកូវីដ-១៩មិនត្រឹមតែប៉ះពាល់ដល់សួត ឬបេះដូងប៉ុណ្ណោះទេ វាថែមទាំងអាចបំផ្លាញខួរក្បាលរបស់យើងផងដែរ។ យោងតាមអ្នកជំនាញខាងរោគសរសៃប្រសាទបានឲ្យដឹងថា អ្នកជំងឺកូវីដប្រមាណ២០ទៅ៣០ភាគរយ ដែលកំពុងនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ មានទម្រង់មួយចំនួននៃការពាក់ព័ន្ធរបស់ខួរក្បាល។
ក្រៅពីផ្នែកធំៗចំនួន៤របស់ខួរក្បាល ដែលជាប់ពាក់ព័ន្ធនឹងវីរុសកូវីដ១៩ គ្រូពេទ្យក៏បានរកឃើញជំងឺទាក់ទងនឹងការបំផ្លាញជាលិកានៃប្រព័ន្ធសរសៃប្រសាទ ដូចជាជំងឺGuillain-Barre Syndromeនៅពេលដែលអ្នកជំងឺមិនអាចកម្រើកបាន។
ជំងឺកូវីដ-១៩ ប៉ះពាល់ដល់ខួរក្បាលដោយរបៀបណា?
ការបង្ហាញឲ្យឃើញរបស់ខួរក្បាលទាក់ទងនឹងជំងឺកូវីដ-១៩ អាចត្រូវបានបែងចែកជាបួនផ្នែកធំៗ ដោយមានប្រភេទសរសៃឈាម ដែលកកស្ទះនៅក្នុងប្រព័ន្ធសរសៃឈាមក្រហម ឬប្រព័ន្ធខួរក្បាល ដែលបណ្ដាលឲ្យស្លោកសរសៃឈាមក្នុងខួរក្បាល ឬការហូរឈាមតាមសរសៃឈាមនៅក្នុងខួរក្បាល។
ផ្នែកទី២ គឺជាការឆ្លងមេរោគដោយផ្ទាល់នៃវីរុសកូវីដ១៩ ទៅកាន់ខួរក្បាល ដែលអាចធ្វើឲ្យអ្នកជំងឺមានអាការៈងងុយគេងខ្លាំង។ ចំណែកឯផ្នែកទី៣នៃខួរក្បាល គឺដោយសារតែមានប្រតិកម្មទៅនឹងការរលាកខ្លាំង អាចបង្កជាការបំផ្លាញធ្ងន់ធ្ងរដល់ខួរក្បាល។
រោគសញ្ញានៃការប៉ះពាល់ចំពោះខួរក្បាលពាក់ព័ន្ធនឹងកូវីដ-១៩
នៅពេលដែលជំងឺនេះចូលទៅក្នុងរាងកាយរបស់យើង វាមិនត្រឹមតែប៉ះពាល់ដល់សួតនោះទេ វាក៏ជះឥទ្ធិពលអវិជ្ជមានដល់ខួរក្បាល។ រោគសញ្ញាប្រព័ន្ធប្រសាទទូទៅ ដែលអាចជួបប្រទះ បន្ទាប់ពីខួរក្បាលឆ្លងវីរុសកូវីដ រួមមាន៖
- ឈឺក្បាលដោយគ្មានមូលហេតុ
- ការឈឺចាប់សាច់ដុំ
- ជំងឺរលាកស្រោមខួរក្បាល
- វិលមុខខ្លាំង
- ការប្រែប្រួលរសជាតិ ឬការបាត់បង់ក្លិន
ក្រៅពីរោគសញ្ញាខាងលើ អ្នកជំងឺក៏អាចប្រឈមនឹងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ភាពមិនប្រក្រតីនៃចលនា វិបត្តិសរសៃប្រសាទ និងអារម្មណ៍នៃការដឹងញៀនប៉ះពាល់ ព្រមទាំងអាការៈប្រកាច់ថែមទៀតផង។
[embed-health-tool-bmi]