បន្ទាប់ពីចាក់វ៉ាក់សាំងរួច រាងកាយយើងនឹងបញ្ចេញអាការៈមួយចំនួនឆ្លើយតបទៅនឹងវ៉ាក់សាំងនោះ ហើយពេលយើងចាក់ វ៉ាក់សាំងដូសទី៣ (វ៉ាក់សាំង AstraZeneca) សង្កេតឃើញថាមានផលរំខានធ្ងន់ជាងវ៉ាក់សាំងមុនៗ បណ្ដាលឲ្យយើងមិនស្រួលខ្លួនខ្លាំង។
អស់កម្លាំង ជាំ ឈឺ ឬរមាស់ត្រង់មុខម្ជុល ឈឺក្បាល ឈឺសាច់ដុំ ឈឺតាមសន្លាក់ ចង្អោរ ក្ដៅខ្លួន (៣៨ អង្សាសេ ឬលើសនេះ) ជារោគសញ្ញាទូទៅនៃផលរំខានរបស់វ៉ាក់សាំងដូសទី៣ ដែលគ្នាយើងភាគច្រើនចាក់ហើយ មានអាការៈមិនស្រួលខ្លួនខ្លាំងជាងវ៉ាក់សាំងដូសទី១ និងទី២។
វិធីកាត់បន្ថយអាការៈឈឺចាប់មុខម្ជុល ឬដៃចាក់
១. ស្អំកន្សែងសើម (ត្រូវប្រើកន្សែងស្អាត) លើកន្លែងឈឺចុកចាប់
២. ប្រើដៃដែលឈឺនោះធ្វើចលនាតិចៗ ឬហាត់ប្រាណសម្រួលអាការៈមិនស្រួល
វិធីកាត់បន្ថយអាការៈក្ដៅខ្លួនក្រោយចាក់វ៉ាក់សាំងដូសទី៣
១. ញ៉ាំទឹកឲ្យបានច្រើន
២. ស្លៀកសម្លៀកបំពាក់ស្ដើងៗ
ពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ នៅទីនេះ
ក្នុងករណីដែលគ្នាយើងចាក់វ៉ាក់សាំងដូសទី៣ ហើយមានអាការៈក្ដៅខ្លួន យើងអាចប្រើថ្នាំបញ្ចុះកម្តៅដោយគ្មានវេជ្ជបញ្ជាបាន តែត្រូវប្រាកដថា យើងធ្វើតាមការណែនាំដែលមានលើសំបកថ្នាំ ឬការណែនាំរបស់អ្នកជំនាញត្រឹមត្រូវ។
បើយើងសង្កេតឃើញថាមានសញ្ញាព្រមានក្រោយចាក់វ៉ាក់សាំងដូចជា កន្លែងចាក់ ឡើងក្រហម ឬរឹងខ្លាំង ឬមិនប្រក្រតីក្នុងរយៈពេល២៤ម៉ោង និងផលរំខានបង្កជាផលវិបាកដល់យើង ឬមិនធូរស្បើយក្រោយ ២-៣ថ្ងៃ បន្ទាប់ពីចាក់ថ្នាំ យើងគួររកគ្រូពេទ្យពិនិត្យ។
[embed-health-tool-bmi]