កម្ពុជាម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្វ្រិកចូលកម្ពុជា ដោយថាដើម្បីការពារវីរុសបំប្លែងថ្មី B.1.1.529 ដែលមានឈ្មោះថាអូមីក្រុង (Omicron)។
ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការហាមឃាត់នេះ។ បើតាមក្រសួងសុខាភិបាលប្រទេសទាំង១០នោះរួមមាន Botswana, Eswatina, Lesotho, ម៉ូហ្សំប៊ិក(Mozambique), ណាមីប៊ៀ(Namibia), អាហ្វ្រិកខាងត្បូង(South Africa),ហ្ស៊ីមបាវ៉េ(Zimbabwe), ម៉ាឡាវី(Malawi)អង់ហ្កូឡា(Angola)និងហ្សំប៊ី(Zambia)។
បើតាមក្រសួងសុខាភិបាលដដែល សេចក្ដីសម្រេចនេះនឹងត្រូវចាប់អនុវត្ត៤៨ម៉ោង ក្រោយការចេញប្រកាសនេះ ហើយការហាមឃាននេះនឹងត្រូវធ្វើឡើងមួយរយៈសិន ទម្រាំមានការជូនដំណឹងជាថ្មី។
[embed-health-tool-bmi]