brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កម្ពុជាហាម​អ្នក​ដំណើរមកពីប្រទេស ១០នេះ ចូល​កម្ពុជា បង្ការវីរុសអូមីក្រុង

កម្ពុជា​ម្រេច​ហាម​ឃាត់​​អ្នក​​ដំណើរ​ ឬ​អ្នក​ឆ្លង​កាត់​​ប្រទេស​ចំនួន​១០​នៅ​ទ្វីប​អាហ្វ្រិក​ចូល​កម្ពុ​ជា ដោយ​ថា​ដើម្បី​ការពារ​វីរុស​បំប្លែង​ថ្មី​ B.1.1.529 ដែល​មាន​ឈ្មោះ​ថា​អូមីក្រុង (Omicron)

កម្ពុជាហាម​អ្នក​ដំណើរមកពីប្រទេស ១០នេះ ចូល​កម្ពុជា បង្ការវីរុសអូមីក្រុង

ក្រ​សួង​សុខាភិបាល​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ការ​ហាម​ឃាត់​នេះ។ បើ​តាម​ក្រ​សួង​សុខាភិបាល​ប្រ​ទេស​ទាំង​១០​នោះ​រួម​មាន​ Botswana, Eswatina, Lesotho, ម៉ូហ្សំប៊ិក(Mozambique), ណាមីប៊ៀ​(Namibia), អាហ្វ្រិកខាងត្បូង​(South Africa),ហ្ស៊ីមបាវ៉េ​(Zimbabwe), ម៉ាឡាវី(Malawi)អង់ហ្កូឡា​(Angola)និងហ្សំប៊ី(Zambia)។​

បើ​តាម​ក្រសួង​សុខាភិបាល​ដដែល​ សេចក្ដី​សម្រេច​នេះ​នឹង​ត្រូវ​ចាប់​អនុវត្ត​​៤៨​ម៉ោង ក្រោយ​ការ​ចេញ​ប្រកាស​នេះ ហើយ​ការ​ហាម​ឃាន​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​មួយ​រយៈ​សិន ទម្រាំ​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​។

MOH

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 30/11/2021