backup og meta

សម្តេច ហ៊ុន​ សែន៖ រកឃើញ​អូមីក្រុង ៣ករណីទៀត ឆ្លងចូលសហគមន៍

សម្តេច ហ៊ុន​ សែន៖ រកឃើញ​អូមីក្រុង ៣ករណីទៀត ឆ្លងចូលសហគមន៍

សម្តេច​ ហ៊ុន សែន នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹង​ថា វីរុស​កូវីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ដែល​​ឆ្លង​ចូល​ក្នុង​សហគមន៍​ បាន​ឡើង​ដល់​បួន​ករណី​​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មករា​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ បាត់​ដំបង-បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ២០២២ សម្តេច ថ្លែង​ថា​កាលពី​ម្សិល​មិញ​ក្រ​សួង​បាន​រក​ឃើញ​អ្នក​ឆ្លង​អូមីក្រុង​ចំនួន​បី​ករណី​បន្ថែម​ទៀត ខណៈ​នៅ​ថ្ងៃ​ទី​៨ ក្រ​សួង​សុខាភិបាល​បាន​រក​ឃើញ​ករណី​អូមីក្រុង​ឆ្លង​ចូល​ក្នុង​សហគមន៍​ដំបូង​គេ​នៅ​កម្ពុជា​លើ​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​។

សម្តេច​មាន​ប្រសាសន៍​ថា៖ «ហើយ​អូមីក្រុង​ឥឡូវនេះ​បាន​ធ្លាយ​ចូល​សហគមន៍​​ម្សិល​ម្ង៉ៃ​មួយ​ករណី ម្សិល​មិញ​បី​ករណី​ហើយ»។

ទាក់​ទង​នឹង​ករណី​ឆ្លង​អូមីក្រុង​ចូល​ក្នុង​សហគមន៍​នេះ អ្នក​នាំ​ពាក្យ​ក្រ​សួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន បាន​អំពាវ​នាវ​កាលពី​ម្សិល​មិញ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បន្ត​អនុវត្ត​វិធានការ​៣ការពារ ៣កុំ និង​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ឲ្យ​បាន​គ្រប់​ដូស​ និង​តាម​វេន​ ទៅ​តាម​​ក្រុម​មន្ត្រី​ក្រ​សួង​សុខាភិបាល​បាន​កំណត់​។

កូវីដអូមីក្រុង១

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/01/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម