backup og meta

អ្នកវិទ្យាសាស្ត្រប្រទេស Cyprus រកឃើញវីរុសកូនកាត់ថ្មី "Deltacron”

អ្នកវិទ្យាសាស្ត្រប្រទេស Cyprus រកឃើញវីរុសកូនកាត់ថ្មី "Deltacron”

អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស Cyprus អះអាង​ថា បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​នៃ​កូវីដ-១៩ ដែល​រួម​បញ្ចូល​គ្នា​ទាំង​វីរុស​បំប្លែង Omicron និង Delta ឬ​ហៅ​កាត់​ថា វីរុស​បំប្លែង Deltacron។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

លោក Leonidos Kostrikis ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ជីវសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Cyprus និង​ជា​ប្រធាន​មន្ទីរ​ពិសោធន៍​បច្ចេកវិទ្យា និង​មេរោគ​ម៉ូលេគុល បាន​ដាក់​ឈ្មោះ​វីរុស​ប្រភេទ​ថ្មី​នេះ​ថា Deltacron ។

សាស្ត្រាចារ្យ Kostrikis បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ពី​បណ្ដាញ​ទូរទស្សន៍ Cyprus TV, Sigma TV កាល​ពី​ថ្ងៃ​សុក្រ​ថា “បច្ចុប្បន្ន​នេះ​មាន​ការ​ឆ្លង​វីរុស Omicron និង Delta ហើយ​យើង​បាន​រក​ឃើញ​ថា​មាន​វីរុស​បំប្លែង​ថ្មី​មួយ​ទៀត​ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​វីរុស​ទាំង​២​ខាង​លើ​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​ករណី​ចំនួន ២៥ ត្រូវ​បាន​រក​ឃើញ។”

លោក​បាន​បន្ថែម​ថា យើង​នឹង​ឃើញ​នៅ​ពេល​អនាគត​ថា​តើ​វីរុស​បំប្លែង​កូន​កាត់ Deltacron នឹង​មាន​ការរីករាលដាលខ្លាំង​ ឬ​ក៏យ៉ាងណា។ ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​ស្រាវជ្រាវ Cypriot បាន​បញ្ជូន​ព័ត៌មាន​ស្ដី​ពី​វីរុស​បំប្លែង​កូន​កាត់ Deltacron ទៅ​កាន់ GISAID ដែល​កំពុង​តាម​ដាន​ពពួក​វីរុស​បំប្លែង​ថ្មីៗ។

យ៉ាង​ណា​មិញ វីរុស​បំប្លែង​ថ្មី​ដែល​កំពុង​ជា​ក្ដី​បារម្ភ​ខ្លាំង​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ វីរុស​បំប្លែង Omicron ដែល​កំពុង​រីក​រាល​ដាល​ជុំ​វិញ​ពិភពលោក រួម​ទាំង​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ។ ខណៈ​ពេល​ដែល Omicron ហាក់ឆ្លង​លឿន តែ​ដូច​ជា​មិន​សូវ​បង្ក​ភាព​ធ្ងន់ធ្ងរ​ជាង Delta ទេ​ ជា​ពិសេស​ក្នុង​ចំណោម​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ-១៩​រួច​រាល់ ហើយ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បាន​ព្រមាន​មនុស្ស​គ្រប់​រូប​ពី​ការ​មិន​សូវ​ខ្វាយ​ខ្វល់​នឹង​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Omicron។

Deltacron

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Scientist in Cyprus claims discovery of new Covid-19 variant that combines Delta, Omicron https://www.news.com.au/technology/science/scientist-in-cyprus-claims-discovery-of-new-covid19-variant-that-combines-delta-omicron/news-story/5c03e01a0c40f1a2a24f4e9d99468334

Cyprus identifies combined ‘Deltacron’ COVID strain, but says unlikely to spread far https://www.timesofisrael.com/cyprus-identifies-combined-deltacron-covid-strain-but-says-unlikely-to-spread-far/

កំណែ​ប្រែបច្ចុប្បន្ន

10/01/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បែកញើសខ្លាំងពេលយប់ ជារោគសញ្ញាមួយរបស់វីរុសបំប្លែងថ្មី Omicron

FDA អាមេរិកអនុម័តឲ្យ​ប្រើថ្នាំចាក់បង្ការវីរុស HIV គ្រោងចេញនៅ​ឆ្នាំ២០២២


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម