វីរុសបំប្លែងថ្មី អូមីក្រុងក៏អាចឆ្លងលើកុមារដូចគ្នា ហើយរោគសញ្ញាអាចមានលក្ខណៈខុសគ្នាតិចតួច បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ។ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា វ៉ារ្យ៉ង់ អូមីក្រុងអាចនាំឲ្យអាអូនក្អកខ្លាំង។ កត្តានេះបណ្ដាលមកពីកូនដកដង្ហើមតាមផ្លូវដង្ហើមដែលរលាក។
រោគសញ្ញាដទៃទៀតរបស់វីរុសបំប្លែងថ្មី អូមីក្រុងកើតចំពោះកុមារ
ដោយសារតែកុមារក្រោមអាយុ៥ឆ្នាំ មានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ ប៉ាម៉ាក់គប្បីសង្កេតមើលរោគសញ្ញាមួយចំនួននៃវីរុសកូវីដ-១៩ ប្រភេទអូមីក្រុងដែលអាចកើតលើកូនឲ្យបានដិតដល់បំផុត។ បើតាមរបាយការណ៍បានបង្ហាញថា អាការៈគ្រុនក្ដៅ ហៀរសំបោរ ឈឺក ឈឺខ្លួនប្រាណ និងក្អក ឬក្អកស្ងួត សុទ្ធតែជារោគសញ្ញាទូទៅដែលកូនអាចជួបប្រទះ។ ដូច្នេះហើយ ដើម្បីការពារកូនពីការឆ្លងវីរុសកូវីដ-១៩ ជាពិសេសវីរុសប្រភេទថ្មី អូមីក្រុង ប៉ាម៉ាក់គប្បីអនុវត្តវិធានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន។
រោគសញ្ញាផ្លូវដង្ហើមខាងលើនៃវីរុសបំប្លែងថ្មី អូមីក្រុង កើតឡើងចំពោះមនុស្សទូទៅ
ជាក់ស្ដែង ថ្វីត្បិតតែវ៉ារ្យ៉ង់ អូមីក្រុងបង្កជារោគសញ្ញាស្រាលក្ដី ប៉ុន្តែវីរុសនេះក៏អាចបំផ្លាញសរីរាង្គណាមួយនៅក្នុងរាងកាយរបស់យើងផងដែរ។ ពិតណាស់ អូមីក្រុងអាចបំផ្លាញផ្លូវដង្ហើម ដែលបង្កជារោគសញ្ញាមួយចំនួន ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។
រោគសញ្ញាទាំងនេះមានដូចជា៖
- ហៀរសំបោរ
- ឈឺក
- រមាស់ក
- តឹងច្រមុះ
- ក្អកស្ងួត
- ឈឺក្បាល
- ឈឺខ្នងផ្នែកខាងក្រោយ
- ឈឺសាច់ដុំ
- ចង្អោរ
- អស់កម្លាំងខ្លាំង
- កណ្ដាស់
- ពណ៌ស្បែកជុំវិញបបូរមាត់ និងក្រចកប្រែប្រួល។
[embed-health-tool-bmi]