ម៉ាក់ៗដែលទើបសម្រាលកូនរួច ច្បាស់ជាមានចម្ងល់មិនខាន ថាតើម៉ាក់ៗអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានអត់? និងគួរចាក់នៅពេលណាល្អ បើអាអូនបៅដោះ?
ពិតណាស់ ស្រីៗយើងអាចចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ នៅគ្រប់ពេលទាំងអស់ មិនថានៅអំឡុងពេលមានគភ៌ ឬក្រោយពេលសម្រាលកូនឡើយ។
ការណែនាំពីមហាវិទ្យាល័យRoyalផ្នែកសម្ភព និងរោគស្ត្រី
មហាវិទ្យាល័យRoyalផ្នែកសម្ភព និងរោគស្ត្រីបានណែនាំថា ស្ត្រីដែលទើបសម្រាលកូនហើយភ្លាមៗ គួរតែទៅចាក់វ៉ាក់សាំងដូចទៅនឹងគ្នាយើងទូទៅដែរ (ស្ត្រីដែលគ្មានផ្ទៃពោះ)។
បើយោងតាមសៀវភៅបៃតងនៃសុខភាពសាធារណៈប្រទេសអង់គ្លេស (PHE) បានផ្ដល់ព័ត៌មានចុងក្រោយបំផុតស្ដីពីការចាក់វ៉ាក់សាំងថាស្ត្រីដែលព្យាយាមយកកូន ឬក្រោយសម្រាលកូនរួចភ្លាម គប្បីទៅចាក់វ៉ាក់សាំងដែលស័ក្ដិសមទៅនឹងលក្ខខណ្ឌអាយុ និងហានិភ័យរបស់ខ្លួន។
ម៉ាក់សម្រាលកូនដោយវះកាត់ អាចចាក់វ៉ាក់សាំងបានអត់?
ទន្ទឹមនឹងនេះដែរ សម្រាប់ស្ត្រីដែលសម្រាលកូនដោយវះកាត់ ក៏មិនមានភាពខុសប្លែកគ្នាដែរ គឺសុទ្ធតែអាចចាក់វ៉ាក់សាំងបានគ្រប់ពេល។
ជាក់ស្ដែង ហានិភ័យនៃវីរុសកូវីដ-១៩ កាន់តែកើនឡើងលើស្ត្រីពពោះ នៅត្រីមាសចុងក្រោយ។ ដូច្នេះហើយ ស្ត្រីពពោះគប្បីចាក់វ៉ាក់សាំងឲ្យបាន២ដូសមុនពេលសម្រាលកូន ឬមុនពេលចូលដល់ត្រីមាសទីបី។
ស្ត្រីបំបៅដោះកូនចាក់វ៉ាក់សាំងបានឬទេ?
វ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ-១៩ ដល់ស្ត្រីកំពុងពពោះ កំពុងព្យាយាមយកកូន ឬកំពុងតែបំបៅដោះកូនដូចគ្នា។ របាយការណ៍ថ្មីៗនេះបានបង្ហាញថា ស្ត្រីដែលកំពុងបំបៅដោះកូន អាចទទួលបានអង់ទីករនៅក្នុងទឹកដោះ ដែលមានសមត្ថភាពក្នុងការការពារអាអូនឲ្យជៀសផុតពីវីរុសមួយនេះ។ យ៉ាងណាមិញ យើងត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីកំណត់ថាតើអង់ទីករទាំងនេះអាចការពារអាអូនបាននៅកម្រិតណា។
[embed-health-tool-bmi]