backup og meta

អ្នកវិទ្យាសាស្ត្រ៖ វីរុសកូវីដ១៩ បំប្លែងថ្មីមិនចប់ត្រឹមអូមីក្រុងទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 18, 2022

    អ្នកវិទ្យាសាស្ត្រ៖ វីរុសកូវីដ១៩ បំប្លែងថ្មីមិនចប់ត្រឹមអូមីក្រុងទេ

    អ្នក​ជំងឺកូវីដ​ប្រភេទ​ Delta ហាក់ធ្ងន់ ហើយ​មាន​អ្នក​ជំងឺ​ច្រើន​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់ ឬ​មាន​បញ្ហា​សួត​គួរ​ឲ្យ​បារម្ភ​ជាង​បើ​ធៀប​ទៅ​នឹង​វីរុស​បម្លែង​ថ្មី​កូន​ពៅ​អូមីក្រុង។ ទោះ​ជា​អូមីក្រុង​ឆ្លង​លឿន​ហើយ​តែ​វា​ស្ថិត​ក្នុង​ទម្រង់​គ្រុន​ផ្ដាសាយ​ធម្មតា មិន​ធ្ងន់ធ្ងរ​ពេក ប៉ុន្តែ​អ្នក​វិទ្យា​សាស្ត្រ​ព្រមាន​ថា​ការ​បម្លែង​បន្ត​ទៀត​របស់​កូវីដ១៩ មិន​ទាន់​ចប់​ត្រឹម​នេះ​នៅ​ឡើយ​ទេ។

    អូមីក្រុង​ឆ្លង​លឿន​ពេក ចឹង​ឱកាស​ដែល​វា​បន្ត​បម្លែង​ខ្លួន​ទៀត​ក៏​កាន់​តែ​ច្រើន​ដែរ។ លោក​ Leonardo Martinez ​អ្នក​វិទ្យាស្ត្រ​ជំងឺឆ្លង​ប្រចាំ​សាកលវិទ្យាល័យ​ Boston សម្ដែង​ការ​បារម្ភ​ដូច្នេះ​ថា ការ​គម្រាមកំហែង​ពី​កូវីដ១៩ មិន​ទាន់​ចប់​ត្រឹម​ការ​បម្លែង​ចុងក្រោយ​អូមីក្រុង​ទេ។

    គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

    គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

    រាប់​ចាប់​ពី​ពាក់កណ្ដាល​ខែ​វិច្ឆិកា ២០២១​មក ចំនួន​អ្នក​ឆ្លង​អូមីក្រុង​កើន​ឡើង​យ៉ាង​រហ័ស​ដូុច​ផ្លេកបន្ទោល ដូច​ភ្លើង​ចេះ​ចំបើង ឬ​ឆ្លង​លើស​ពពួក​ដែលតា(Delta) លើស​២ដង​ឯណោះ ហើយ​នៅ​អឺរ៉ុប​ឯណោះ​វិញ ក៏​ស្ថិត​ក្រោម​ការ​ប៉ាន់ប្រមាណ​ថា យូរ​បំផុត​ ៨សប្ដាហ៍​ទៅ​មុខ​ទៀត ប្រជាពលរដ្ឋ​អឺរ៉ុប​កន្លះ​ទ្វីប នឹង​ឆ្លង​វីរុស​បម្លែង​ថ្មី​អូមីក្រុង​ចៀស​មិន​ផុត។

    របាយការណ៍​ពី​ WHO ក៏​បាន​បញ្ជាក់​ដែរ​ថា​១សប្ដាហ៍​គត់ (៩ មករា) មាន​ករណី​ឆ្លង​ថ្មី​ដល់​ទៅ ១៥លាន​នាក់ ឬ​កើន​ឡើង ៥៥% បើ​ធៀប​នឹង​សប្ដាហ៍​មុន​នេះ។

    ដោយ​ឡែក​អ្នក​វិិភាគ​វ័យ ៦៤ឆ្នាំ Anne Thomas លើក​ឡើង​ថា មិន​ចម្លែក​ទេ​ដែល​វីរុស​ថ្មី​បន្ត​បម្លែង ប៉ុន្តែ​យើង​ត្រូវ​សម្រប​ខ្លួន​បន្ត​រស់​នៅ​ជាមួយ​ជំងឺ​ឆ្លង​កំពុង​គម្រាមកំហែង​គ្រប់គ្នា​ជុំវិញ​ពិភពលោក​នេះ​យូរ​ទៀត

    បើ​យើង​ចង់​បញ្ឈប់​វីរុស​នេះ ហើយ​អាច​គ្រប់គ្រង​វា​ដូច​ផ្ដាសាយ​ធម្មតា​លុះ​ត្រាណា​តែ​កម្រិត​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​ច្រើន​លើស​លប់។ ការ​ការពារ​គ្រប់គ្នា​ពី​ការ​បន្ត​បម្លែង​ខ្លួន​ពី​វីរុស​នៅ​ពេល​ខាង​មុខ គឺ​អាស្រ័យ​លើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​សកល​ចប់​ដោយ​ជោគជ័យ។ អគ្គលេខាធិការ​ WHO លោក​ Tedros Adhanom Ghebreyesus គូស​បញ្ជាក់​និង​ក្រើន​រម្លឹក​ដល់​អ្នក​មិនទាន់​ទទួល​វ៉ាក់សាំង​ អ្នក​មិន​ទាន់​ទទួល​ដូស​ជំរុញ ឲ្យ​ទៅ​ទទួល​តាម​ការ​ចាត់ចែង​របស់​ក្រសួង​សុខាភិបាល ហើយ​បន្ត​ខិតខំ​ការពារ (៣កុំ ៣ការពារ)

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម