backup og meta

រកឃើញ COVID-19 ២ ករណីទៀត ជាជនជាតិឥណ្ឌូណេស៊ី

រកឃើញ COVID-19 ២ ករណីទៀត ជាជនជាតិឥណ្ឌូណេស៊ី

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ២ ករណីបន្ថែម​ទៀត តួលេខសរុបឡើងដល់ ៩៨នាក់ ហើយ​ទាំង ២ ករណី​ថ្មី​នេះ​គឺជា​ជនជាតិឥណ្ឌូណេស៊ីក្នុង​ចំណោម​នោះ​មាន​ព្រះសង្ឃ​មួយ​អង្គ​ទៀត​ផង។

តាម​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អ្នក​ឆ្លង COVID-19 ករណីថ្មីនេះ រកឃើញ​នៅសៀមរាប ជា​បុរសដែលមានអាយុ ៤៤ និង ៤១ ឆ្នាំ។

ក្នុង​នោះ មាន​មួយ​ករណី​ជា​ជនជាតិ​ស៊ុយអែត បាន​ធ្វើ​តេស្ត​រួច​ហើយ តែ​មិន​បាន​រង់ចាំ​លទ្ធផល​ឡើយ ដោយ​ឡើង​យន្តហោះ​ទៅ​ស្រុក​កំណើត​វិញ តែ​ក្រសួង​មិន​បាន​រាប់​ចូល​ក្នុង​បញ្ជី ថា​នៅ​កម្ពុជា។ ករណី​ធ្វើ​តេស្ត តែ​មិន​ទាន់​ចេញ​លទ្ធផល​នោះ គឺជា​បុរស អាយុ ៣៨ ឆ្នាំ និង​ទៅ​សុំ​ធ្វើ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ចំពោះ​ករណី​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង ២ នាក់​វិញ មុន​តេស្ត​វិជ្ជមាន​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បាន​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ប៉ាតាយ៉ា ទីក្រុង​បាងកក វិជ្ជមាន COVID-19 តែ​ដោយសារ​សាមី​ខ្លួន​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ពេទ្យ​នៅ​ទី​នោះ ទើប​ពួកគេ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា។

ដោយ​ឡែក​ក្រសួង​ក៏​បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ដោយប្រយោលមួយ​ជនជាតិ​បារាំង នៅ​សៀមរាប ៣៤០ នាក់ និង​យក​ពួកគេ​ទៅ​ដាក់​ដោយ​ឡែក ១៤ ថ្ងៃ ក្រោម​ការ​តាមដាន​របស់​ក្រសួង។

តាម​ការ​ប្រកាស​របស់​ក្រសួង​នេះ​ដែរ ក៏​មាន​បុរស​អាយុ ៥៨ ឆ្នាំ ម្នាក់​នៅ​ខេត្ត​កោះកុង​តេស្ត​អវិជ្ជមាន COVID-19។

អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន ៩៨ នាក់ (ស្រី ២៥ ប្រុស ៧៣ នាក់) ក្នុង​នោះ​ជា​សះស្បើយ ១១ ដោយ​មិន​រាប់​បញ្ចូល​ជនជាតិ​ស៊ុយអែត ចេញ​ពី​កម្ពុជា។

COVID-19

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម