backup og meta

អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ

អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ

ការ​សិក្សាលក្ខណៈ​អន្តរជាតិ​មួយ​នឹង​ធ្វើ​តេស្ដ​លើ​ថ្នាំ​ប្រឆាំង​ការ​រលាក​ធម្មតា​មួយ​ដើម្បី​ដឹង​ថា​តើ​វាអាច​ប្រឆាំង​នឹង​ផល​វិបាក​វីរុស COVID-19 និង​ការពារ​អ្នក​ជំងឺ​ពី​ការ​ចូលសម្រាក​​មន្ទីរពេទ្យ​ដែរឬទេ។

ការសិក្សានេះ​កំណត់ចំនួន​អ្នក​ចូលរួម​៦ ០០០នាក់គិតពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយអ្នកចូលរួម​មកពី​​សហរដ្ឋអាមេរិក ប្រទេស​កាណាដា និង​ប្រទេស​ក្នុងសហភាព​អឺរ៉ុប​ដោយ​មិន​មាន​ការ​ទំនាក់​ទំនង​ផ្ទាល់ខាង​ក្រៅ។ អ្នក​ចូលរួម​ទាំង​អស់​នឹង​ទទួល​បាន​ថ្នាំ​ឈ្មោះ colchicine តាម​បញ្ញើ​ និង​ត្រូវ​តាមដាន​តាមរយៈ​ទូរស័ព្ទ ឬ​ការ​ហៅ​ជា​វីដេអូ ក្រោយ​ពី​ធ្វើ​តេស្ដ​រកឃើញ​វីរុស​ COVID-19 ក្នុង​អំឡុងពេល​៤៨ម៉ោង។

ថ្នាំ Colchicine គឺ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ប្រគ្រីវ (ជំងឺ​រលាកសន្លាក់​ម្យ៉ាង​ដែល​ធ្វើ​អោយ​ឈឺ​និង​ហើម ជាពិសេសនៅ​មេជើង) ​នេះបើ​យោង​តាម​វិទ្យាស្ថានសុខាភិបាល​ជាតិ របស់​សហរដ្ឋ​អាមេរិក ។ ថ្នាំ​នេះ​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់នៃ​ការរលាក និង​ការហើម​នៅ​សន្លាក់។

អ្នក​វិទ្យាសាស្ត្រ​បាន​សន្មត​ថាការ​ព្យាបាល​វីរុស COVID-19 ក្នុង​ដំណាក់កាល​ដំបូង​ជាមួយ​ថ្នាំ colchicine អាច​ការពារ​ការឆ្លើយតប​ខ្លាំងរបស់​ប្រព័ន្ធ​ភាពស៊ាំ​ដែល​គេ​ហៅ​ថាគឺ ព្យុះ cytokine (Cytokine storm) ដែល​អាច​បង្ក​ការ​ខូចខាត​ដល់​សរីរាង្គ​ផ្សេងៗរបស់​រាង​កាយ។ អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បាន​សន្និដ្ឋាន​ថា​ព្យុះ cytokine អាច​មាន​ចំណែក​ក្នុងការ​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដោយសារ​វីរុស COVID-19។ ក្រុម​អ្នកវិទ្យាសាស្រ្ត​សម្គាល់​ថា​ក្មេងៗ​គឺ​មាន​ភាគរយ​តិច​ក្នុង​ការ​កើត​មាន​ព្យុះ cytokine និង​មាន​រោគសញ្ញា​ស្រាល។

វេជ្ជបណ្ឌិត Jean-Claude Tardif ប្រធាន​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ផ្នែក​បេះដូង​ នៅ​ទីក្រុង ម៉ុងត្រេអាល (Montreal) និង​ជា​អ្នក​សង្កេត​ក្នុង​ការសិក្សា​នេះ​បាន​លើក​ឡើង​ថា​នេះ​ជា​ការ​សិក្សា​ដ៏​សំខាន់​មួយ​ដែល​អាច​ផ្តល់​ចម្លើយ​ថា​ការ​កាត់បន្ថយ​ការ​រលាក​អាច​បង្ការ​ផលវិបាក​ធ្ងន់ធ្ងរ​មក​ពី​វីរុស COVID-19​ឬ​យ៉ាង​ណា។

អ្នក​ចូលរួម​ត្រូវ​មាន​អាយុ​ចាប់​ពី​៤០ឆ្នាំ​ឡើង​ និង​មាន​កត្តា​ហានិភ័យ​យ៉ាង​តិច​មួយ​សម្រាប់​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 ដូចជា​ជំងឺ​បេះដូង ជំងឺ​សួត ជំងឺទឹកនោមផ្អែម ឬ​សម្ពាធឈាមខ្ពស់ ហើយ​ក៏​ត្រូវ​ធ្វើតេស្ដ​រក​វីរុស​នេះ​ក្នុង​២៤ម៉ោង​មុន​នឹង​ចុះឈ្មោះ។ អ្នក​ចូលរួម​អាច​ចុះឈ្មោះ​តាមរយៈ​ទូរស័ព្ទ និង​ចុះហត្ថលេខា​តាម​អនឡាញ និង​ទទួល​បាន​ថ្នាំ​តាមរយៈ​បញ្ញើ ហើយ​នឹង​ត្រូវ​តាមដាន​ក្រោយ​១៥​ទៅ៣០​ថ្ងៃ​។ ​អ្នកវិទ្យាសាស្ត្រ​នឹង​ពិនិត្យ​ថា​តើ​ថ្នាំ​នេះ​អាច​កាត់បន្ថយ​ការ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ ឬការ​ស្លាប់​ដោយ​វីរុស COVID-19ឬអត់។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livescience.com/covid-19-anti-inflammatory-drug-colchicine-study.html

កំណែ​ប្រែបច្ចុប្បន្ន

21/04/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម