backup og meta

អាហារ​សំខាន់ៗជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​ ពីក្មេងដល់ចាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 12, 2021

    អាហារ​សំខាន់ៗជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​ ពីក្មេងដល់ចាស់

    របប​អាហារ​សុខភាព​នឹង​ជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​តាំង​ពី​ក្មេង​វ័យ និង​អាច​រក្សា​ឆ្អឹង​ឲ្យ​នៅ​មាន​សុខ​ភាព​ល្អ​ដល់​​វ័យ​ចំណាស់​។ រាង​កាយ​យើង​ត្រូវ​ការ​កាល់​ស្យូម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ និង​ត្រូវ​ការ​វីតាមីនD ដើម្បី​ស្រូប​យក​កាល់ស្យូម​។​ ឆ្អឹង​មាន​សុខភាព​មិន​ល្អ​អាច​បង្ក​ឲ្យ​មាន​ជា​បញ្ហា​ក្រិន និង​ពុក​ឆ្អឹង និង​បង្កើន​ហានិភ័យ​​បាក់​ឆ្អឹង និង​ដួល​នៅ​ពេល​វ័យ​ចំណាស់​។​​​

    ដើម្បី​ឲ្យ​រាង​កាយ​យើង​មាន​ឆ្អឹង​មួយ​ប្រកប​ដោយ​សុខភាព​ល្អ របប​អាហារ​មាន​តុល្យភាព​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​​ គឺ​ជា​រឿង​ចាំបាច់​។ ​យ៉ាងណា របប​អាហារ​តែ​មួយ​មុខ​មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខ​ភាព​រឹង​មាំ​នោះ​ទេ យើង​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ចៀស​វាង​កត្តា​ប្រឈម​នានា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង​។

    ១. កាល់ស្យូម​

    មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​កាល់ស្យូម​៧០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ គ្រប់​គ្នា​អាច​ទទួល​បាន​កាល់ស្យូម​ពី​​អាហារ​ចម្រុះ និង​មាន​តុល្យភាព​។ ប្រ​ភព​ដ៏​ល្អ​របស់​កាល់​ស្យូម​មាន​​ដូច​ជា៖​

  • ទឹកដោះ​គោ ឈីស និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​
  • បន្លែ​ស្លឹក​បៃ​តង ដូចជា​ខាត់​ណាខៀវ ស្ពៃក្ដោប និង​ពោត​បារាំង
  • សណ្ដែក​សៀង តៅហ៊ូ និង​គ្រាប់​ផ្លែ​ឈើ ជា​ដើម។​
  • សុខភាពឆ្អឹងរឹងមាំ

    ​២. វីតាមីន​D

    មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​វីតាមីនD ១០​មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ វា​ជា​ការ​ពិបាក​បន្តិច​ដែល​យើង​អាច​ទទួល​បាន​វីតាមីន​D ពី​របប​អាហារ​ ប៉ុន្តែ​យើង​អាច​ទទួល​បាន​វីតាមីន​D ពី​ពន្លឺ​ព្រះ​អាទិត្យ​តាម​​រយៈ​ការ​ធ្វើ​ប្រតិកម្ម​រវាង​ពន្លឺ​ព្រះអាទិត្យ និង​ស្បែក​។

    គ្នា​យើង​អាច​ចំណាយ​ពេល​បន្តិច​បន្តួច​នៅ​ក្រោម​ពន្លឺ​ថ្ងៃ ដើម្បី​ឲ្យ​ស្បែក​បាន​ស្រួល​យក​វីតាមីន​D ពី​ពន្លឺ​ព្រះអាទិត្យ​។ ការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ គ្នា​យើង​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ ព្រោះ​​ថា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក។ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ណា​មួយ​ថា​យើង​គួរ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​យូរ​ប៉ុនណា ទើប​បាន​ទទួល​វីតាមីនD គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​គឺ​រក​ពេល​សម​ស្រប​​ដើម្បី​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ និង​មិន​ធ្វើ​ឲ្យ​យើង​រលាក​ស្បែក​។

    ករណី​ខ្លះ គ្នា​យើង​មួយ​ចំនួន​​ទំនង​ជា​អាច​ត្រូវ​គ្រូ​ពេទ្យ​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​វីតាមីនD បើ​សិន​ជា​​មិន​អាច​ទទួល​បាន​​វីតាមីន​នេះ​គ្រប់គ្រាន់​ពី​ព្រះ​អាទិត្យ​​។

    ​​​ក្រៅពី​ពន្លឺ​ព្រះ​អាទិត្យ អាហារ​មួយ​ចំនួន​ដូច​ជា​ស៊ុត ត្រីសាម៉ុន ស្រីសាឌីន និង​អាហារ​បន្ថែម​វីតាមីនD មួយ​ចំនួន​ទៀត ក៏​ជា​ប្រភព​នៃ​វីតាមីន​D ដែរ​។

    ៣. ប្រយ័ត្ន​លើស​វីតាមីន A

    ការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​វីតាមីនA ច្រើន​ពេក​ក្នុង​រាង​កាយ​ទៅ​នឹង​ការ​កើន​ឡើង​​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង។ ការ​សិក្សា​បាន​ណែ​នាំ​ឲ្យ​អ្នក​ញ៉ាំ​ថ្លើម​ជា​ប្រចាំ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ថា​ថ្លើម​សត្វ​សម្បូ​រ​ដោយ​វីតាមីន​A និង​ថា​គូរ​ញ៉ាំ​យ៉ាង​ច្រើន​ម្ដង​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ​។

    ដូច​គ្នា​ដែរ​អ្នក​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ដូច​ជា​ស្រ្តី​ក្រោយ​អស់​រដូវ និង​មនុស្ស​វ័យ​ចំណាស់ ក៏​គួរ​ញ៉ាំ​ថ្លើម​សត្វ ឬ​អាហារ​ធ្វើ​ពី​ថ្លើម​សត្វ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ និង​មិន​គួរ​ប្រើ​ថ្នាំ​បំប៉ន​វីតាមីន A នោះ​ទេ​​ បើ​គ្មា​នការ​ណែ​នាំ​ពី​គ្រូពេទ្យ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម