ជំងឺពុកឆ្អឹង

ពុកឆ្អឹង​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ពុក​ឆ្អឹង​​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺពុកឆ្អឹង

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

ស្វែងរក ជំងឺពុកឆ្អឹង

ជំងឺពុកឆ្អឹង

Osteoporosis (ពុកឆ្អឹង)

និយមន័យ១- អ្វី​​ជាជំងឺ​ពុក​ឆ្អឹង? ជំងឺ​នេះ​កើត​នៅ​ពេល​​កំហាប់​ឆ្អឹង​ធ្លាក់​ចុះ ​ធ្វើ​ឲ្យ​ឆ្អឹង​ផុយ​ស្រួយ​ងាយ​បាក់​ពេល​ប៉ះ​ទង្គិច​ ឬ​មាន​គ្រោះ​ថ្នាក់​អ្វី​មួយ​។ មនុស្ស​ស្រី​ងាយ​កើត​ជំងឺ​​នេះ​ជាង​ប្រុសៗ ពិសេស​បន្ទាប់​ពី​អស់​រដូវ។ សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ ​កម្ពស់​ថយចុះ និង​ឈឺ​ចង្កេះ ហើយ​ពេល​មាន​គ្រោះ​ថ្នាក់​ម្ដង​ៗ ​តំបន់​មាន​ហានិភ័យ​របស់​ប៉ះពាល់​ខ្ពស់ គឺ​ត្រគាក ព្រោះ​មិន​ងាយ​សះស្បើយ ខណៈ​ឆ្អឹង​ផ្សេង​ទៀត​ ដូចជា​ កដៃ​ និង​ឆ្អឹង​ខ្នង ក៏​អាចរង​ប៉ះពាល់​ដូចគ្នា។ ជំងឺ​នេះ​ មិន​​បង្ហាញ​សញ្ញា​អ្វី​ទេ ​ទាល់​តែ​បាក់​ឆ្អឹងទើប​រក​មូលហេតុ​ឃើញ មនុស្ស​ភាគ​ច្រើន ​យល់​ថា​ជា​ជំងឺមនុស្ស​​ចាស់​ចៀសមិន​ផុត តែ​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​មិន​យល់​ស្រប​ទាំង​ស្រុង​ដោយសារ​អាច​មាន​វិធី​ការពារ ​បាន​ព្រម​ទាំង​អាច​ពន្យារ​ផលវិបាក​ និង​បន្ថយ​កត្តា​ប្រឈម​បាន​ថែម​ទៀត​ផង។ ២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? មិន​ថាមាន​ពូជ​សាសន៍​អ្វី​នោះ​ទេ ​គឺ​អាច​កើត​ជំងឺ​នេះ​ទាំង​អស់​ តែ​ជាក់ស្តែង​ស្ត្រី​ក្នុង​ទ្វីប​អាស៊ី​ និង​ពូជ​សាសន៍​ស្បែក​ស ​ស្ត្រី​ចំណាស់​​អស់រដូវ ​គឺ​ងាយ​រង​គ្រោះ​ជាងគេ។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? ស្រីៗ​ទាំង​អស់​គួរ​តែ​ពិគ្រោះ​​ជាមួយ​គ្រូ​ពេទ្យ ​បើ​មាន​សញ្ញាអស់​រដូវ​លឿន​ពេក​ អាច​ត្រូវ​លេប​ថ្នាំ​ស្តេរ៉ូអ៊ីត ​ក្នុង​ករណី​មាន​ឪពុក​ម្ដាយធ្លាប់​បាក់​ឆ្អឹង​ត្រគាក​ពី​មុន​មក។ ​រោគ​សញ្ញា​ជំងឺ​ពុក​ឆ្អឹង ​មិន​មាន​អ្វី​ជាក់​លាក់​ទេ ​គ្រាន់​តែ​ភាគ​ច្រើន​មាន​ការ​ឈឺ​ចាប់​ចង្កេះ​ ក ​ខ្នង​គមទៅ​មុខ កម្ពស់​ចុះ​ទាប ហើយ​សញ្ញា​បាក់​ឆ្អឹង​ដំបូង ​មាននៅ ឆ្អឹង​ជំនីរ ក​ដៃ ​និង​ត្រគាក។ ឆ្អឹង​ខ្នង​អាច​ស្រុត​ ឬ​បាក់​ ស្រាំ បង្ក​ទៅ​ជា​ពិការភាព​ធ្ងន់ធ្ងរ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ព្យាបាល​​ទាន់​ពេល​វេលា ​អាច​បញ្ឈប់​ស្ថានភាព​ជំងឺកុំ​ឲ្យ​ធ្ងន់ធ្ងរ ​និង​បង្ការ​កុំ​ឲ្យ​​គ្រោះថ្នាក់​ផ្សេងទៀត។ ​គួរ​សាកសួរ​គ្រូពេទ្យ​ឲ្យ​បាន​លឿន​តាម​អាច​ធ្វើ​បាន។ បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ