backup og meta

អត្ថប្រយោជន៍ ៤ យ៉ាង បានពីការវាស់កំហាប់ឆ្អឹង

អត្ថប្រយោជន៍ ៤ យ៉ាង បានពីការវាស់កំហាប់ឆ្អឹង

ការវាស់កំហាប់ឆ្អឹងធ្វើឱ្យយើងដឹងពីបរិមាណកាល់ស្យូម និងសារធាតុរ៉ែផ្សេង​ៗទៀតក្នុងឆ្អឹង។ ជា ញឹក​ញាប់គ្រូពេទ្យវាស់កំហាប់ឆ្អឹងខ្នង និងឆ្អឹងត្រគាក តែពេលខ្លះគ្រូពេទ្យ​ក៏វាស់កំហាប់​ឆ្អឹងកំភួន​ដៃ​ដែរ។ ហេតុអ្វីបានជាយើងត្រូវវាស់កំហាប់ឆ្អឹង?

វាស់កំហាប់ឆ្អឹងធ្វើ​ឡើង​ដើម្បី​អ្វី​?

  • ដឹងថាយើងមានឆ្អឹងខ្សោយ ឬពុកឆ្អឹង មុន ឬក្រោយពេលយើងបាក់  ​ឆ្អឹង
  • ព្យាករណ៍ពីឱកាសនៃការបាក់ឆ្អឹងរបស់យើងនាពេលអនាគត
  • ដឹងពីសភាពកំហាប់ឆ្អឹងរបស់យើង ថាវាមានភាពប្រសើរឡើង កាន់តែអាក្រក់ទៅៗ ឬនៅដដែល
  • ដឹងពីប្រសិទ្ធិភាពរបស់ថ្នាំជំងឺពុកឆ្អឹង

អត្ថប្រយោជន៍ ៤ យ៉ាងពីនៃការវាស់កំហាប់ឆ្អឹង

អ្នកណាគួរវាស់កំហាប់ឆ្អឹង?

យើងគួរវាស់កំហាប់ឆ្អឹង ប្រសិនបើយើងជាមនុស្សស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖

  • ជាស្រ្តីមានវ័យចាប់ពី ៦៥ ឆ្នាំឡើងទៅ
  • ជាបុរសមានវ័យចាប់ពី ៧០ ឆ្នាំឡើងទៅ
  • ធ្លាប់បាក់ឆ្អឹងបន្ទាប់ពីអាយុ ៥០ ឆ្នាំ
  • ដល់វ័យអស់រដូវ
  • ជាបុរសអាយុ ៥០-៦៩ ដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង
  • ឈឺឆ្អឹងខ្នង (អាចបណ្តាលមកពីការបាក់ឆ្អឹងខ្នង)
  • ស្រុញកម្ពស់ប្រហែល​ ១,៥ សង់ទីម៉ែត្រ ឬច្រើនជាងនេះក្នុងរយៈពេលមួយឆ្នាំ
  • ស្រុញកម្ពស់ប្រហែល​ ៣,៨ សង់ទីម៉ែត្រ ពីកម្ពស់ដើមរបស់យើង
  • លេបថ្នាំប្រឆាំងការរលាក (prednisone) ក្នុងរយៈពេលយូរដែល​រំខានដល់ដំណើរ​ការ​បង្កើត​ឆ្អឹង​ឡើងវិញ

ការវាស់កំហាប់ឆ្អឹងធ្វើឱ្យយើងដឹងពីកំហាប់ឆ្អឹងថា​នៅ​ធម្មតា ឬទាប។ ដូច​គ្នា​ដែរ​ការ​វាស់​កំហាប់​ឆ្អឹង គឺជាវិធីតែមួយគត់​ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹង។ បើយើងមានកំហាប់ឆ្អឹងកាន់តែទាប មានន័យថាយើង​មាន​ហានិភ័យ​នៃការពុកឆ្អឹង និងបាក់ឆ្អឹងកាន់តែខ្ពស់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bone Density Exam/Testing
https://www.nof.org/patients/diagnosis-information/bone-density-examtesting/#:~:text=A%20bone%20density%20test%20is,DXA%20machine%20to%20diagnose%20osteoporosis

Bone density test
https://www.mayoclinic.org/tests-procedures/bone-density-test/about/pac-20385273

Bone Densitometry
https://www.hopkinsmedicine.org/health/treatment-tests-and-therapies/bone-densitometry

កំណែ​ប្រែបច្ចុប្បន្ន

20/09/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

Osteopenia (ខ្វះកំហាប់ឆ្អឹង)

ទម្លាប់​អាក្រក់​ទាំង​៤យ៉ាង​ ​បំផ្លាញ​សុខភាព​ឆ្អឹង​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម