backup og meta

Osteoporosis (ពុកឆ្អឹង)

និយមន័យ

១- អ្វី​​ជាជំងឺ​ពុក​ឆ្អឹង?

ជំងឺ​នេះ​កើត​នៅ​ពេល​​កំហាប់​ឆ្អឹង​ធ្លាក់​ចុះ ​ធ្វើ​ឲ្យ​ឆ្អឹង​ផុយ​ស្រួយ​ងាយ​បាក់​ពេល​ប៉ះ​ទង្គិច​ ឬ​មាន​គ្រោះ​ថ្នាក់​អ្វី​មួយ​។ មនុស្ស​ស្រី​ងាយ​កើត​ជំងឺ​​នេះ​ជាង​ប្រុសៗ ពិសេស​បន្ទាប់​ពី​អស់​រដូវ។

សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ ​កម្ពស់​ថយចុះ និង​ឈឺ​ចង្កេះ ហើយ​ពេល​មាន​គ្រោះ​ថ្នាក់​ម្ដង​ៗ ​តំបន់​មាន​ហានិភ័យ​របស់​ប៉ះពាល់​ខ្ពស់ គឺ​ត្រគាក ព្រោះ​មិន​ងាយ​សះស្បើយ ខណៈ​ឆ្អឹង​ផ្សេង​ទៀត​ ដូចជា​ កដៃ​ និង​ឆ្អឹង​ខ្នង ក៏​អាចរង​ប៉ះពាល់​ដូចគ្នា។

ជំងឺ​នេះ​ មិន​​បង្ហាញ​សញ្ញា​អ្វី​ទេ ​ទាល់​តែ​បាក់​ឆ្អឹងទើប​រក​មូលហេតុ​ឃើញ មនុស្ស​ភាគ​ច្រើន ​យល់​ថា​ជា​ជំងឺមនុស្ស​​ចាស់​ចៀសមិន​ផុត តែ​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​មិន​យល់​ស្រប​ទាំង​ស្រុង​ដោយសារ​អាច​មាន​វិធី​ការពារ ​បាន​ព្រម​ទាំង​អាច​ពន្យារ​ផលវិបាក​ និង​បន្ថយ​កត្តា​ប្រឈម​បាន​ថែម​ទៀត​ផង។

២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

មិន​ថាមាន​ពូជ​សាសន៍​អ្វី​នោះ​ទេ ​គឺ​អាច​កើត​ជំងឺ​នេះ​ទាំង​អស់​ តែ​ជាក់ស្តែង​ស្ត្រី​ក្នុង​ទ្វីប​អាស៊ី​ និង​ពូជ​សាសន៍​ស្បែក​ស ​ស្ត្រី​ចំណាស់​​អស់រដូវ ​គឺ​ងាយ​រង​គ្រោះ​ជាងគេ។

រោគសញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

ស្រីៗ​ទាំង​អស់​គួរ​តែ​ពិគ្រោះ​​ជាមួយ​គ្រូ​ពេទ្យ ​បើ​មាន​សញ្ញាអស់​រដូវ​លឿន​ពេក​ អាច​ត្រូវ​លេប​ថ្នាំ​ស្តេរ៉ូអ៊ីត ​ក្នុង​ករណី​មាន​ឪពុក​ម្ដាយធ្លាប់​បាក់​ឆ្អឹង​ត្រគាក​ពី​មុន​មក។ ​រោគ​សញ្ញា​ជំងឺ​ពុក​ឆ្អឹង ​មិន​មាន​អ្វី​ជាក់​លាក់​ទេ ​គ្រាន់​តែ​ភាគ​ច្រើន​មាន​ការ​ឈឺ​ចាប់​ចង្កេះ​ ក ​ខ្នង​គមទៅ​មុខ កម្ពស់​ចុះ​ទាប ហើយ​សញ្ញា​បាក់​ឆ្អឹង​ដំបូង ​មាននៅ ឆ្អឹង​ជំនីរ ក​ដៃ ​និង​ត្រគាក។ ឆ្អឹង​ខ្នង​អាច​ស្រុត​ ឬ​បាក់​ ស្រាំ បង្ក​ទៅ​ជា​ពិការភាព​ធ្ងន់ធ្ងរ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ព្យាបាល​​ទាន់​ពេល​វេលា ​អាច​បញ្ឈប់​ស្ថានភាព​ជំងឺកុំ​ឲ្យ​ធ្ងន់ធ្ងរ ​និង​បង្ការ​កុំ​ឲ្យ​​គ្រោះថ្នាក់​ផ្សេងទៀត។ ​គួរ​សាកសួរ​គ្រូពេទ្យ​ឲ្យ​បាន​លឿន​តាម​អាច​ធ្វើ​បាន។

បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- ​មូលហេតុ​បង្ក​មានអ្វីខ្លះ?

ផូស្វាត ​និង​កាល់ស្យូម​ មាន​នាទី​សំខាន់​ក្នុង​ការ​លូតលាស់​របស់​ឆ្អឹង​ នៅ​ពេល​របប​អាហារខ្វះ​សារធាតុ​ទាំង​នេះ ការ​លូតលាស់​ឆ្អឹង​មិន​បាន​ល្អ​នោះ​ទេ។ ជា​ធម្មតា ​ឆ្អឹងមាន​យន្តការ​ផលិត​ឥត​ឈប់​ឈរ​តាម​ល្បឿន​មួយ​ថេរ ​មាន​សមាមាត្រ​កើត​ឆ្អឹង​ថ្មី ​និង​ការ​ជម្រុះ​ឆ្អឹង​ចាស់​ចោល។

អាយុ​នៅ​ក្មេង​ ការ​ផលិត​ឆ្អឹង ​មាន​ល្បឿន​លឿន​ជាង​ ការ​ជម្រុះ​ចោល ផ្ទុយ​ពី​មនុស្ស​ចាស់ ដែល​ផលិត​យឺត​យ៉ាវ រីឯ​ការ​ជម្រុះ​មាន​ល្បឿនលឿន។ ម្យ៉ាង​ទៀត បើ​ការ​ផលិត​ឆ្អឹង​ថ្មី​ពេល​នៅ​ក្មេង​មាន​ចំនួន​ច្រើន ដល់​ចាស់​ទៅ​​មិន​ងាយ​ពុក​ឆ្អឹង​នោះ​ទេ។ លើស​ពី​នេះ ​មូលហេតុ​ចម្បង​ស្រីៗ​ជួប​ប្រទះ​ក្រោយ​អស់​រដូវ នាំ​ឲ្យ​ខ្វះអ័រម៉ូន​អឺស្ត្រូហ្សែន ​ចំណែកប្រុស​វិញ​ពេល​ចាស់​ទៅ ​ ​អ័រម៉ូន​តេស្តូស្តេរ៉ូន​ថយចុះ ជា​ហេតុនាំ​ឲ្យ​មាន​ជំងឺ​នេះ​ដូចគ្នា។

កត្តា​ប្រឈម

៦- កត្តា​ប្រឈមមានអ្វីខ្លះ?

អាស្រ័យ​ទៅ​លើ​ទម្ងន់​ របៀប​រស់​នៅ​ ផឹកគ្រឿង​ស្រវឹង​ និងជក់​បារី ​ព្រម​ទាំង​កង្វះ​អាហារូបត្ថម្ភ  ការ​ប្រើប្រាស់​ថ្នាំ ​មាន​ជំងឺ​រ៉ាំរ៉ៃ ​និងអ្នក​ជំងឺ​នៅ​ស្ងៀម​ មិន​សូវ​មាន​ចលនា​ដៃ​ជើង​ជាដើម​។ លើស​ពី​នេះ ​កត្តា​ប្រឈម​ខ្ពស់​នាំ​ឲ្យ​កើត​ជំងឺនេះ​ត្រូវ​ចែក​ចេញ​ជា​ពីរ៖

កត្តា​ប្រឈម​ចៀស​មិន​ផុត៖

– ភេទ៖ ស្ត្រី​ងាយ​​​​​​​រងគ្រោះ​ជាង​បុរស

– អាយុ៖ កាន់​តែ​ចាស់​ កាន់​តែ​ហានិភ័យ

– រូបរាង៖ រាង​ស្ដើង​ពេក ​គឺ​ងាយ​បាក់​ឆ្អឹង​

– ប្រវត្តិ​គ្រួសារ​ធ្លាប់កើត​ជំងឺនេះ​ពី​មុន ​ឬព្រម​ទាំង​ធ្លាប់​រង​គ្រោះ​​បាក់​ឆ្អឹង សុទ្ធ​តែ​ជា​ហានិភ័យ​កាន់​តែ​ខ្ពស់​នាំ​ឲ្យ​កើត​ជំងឺ​នេះ។

កត្តា​ប្រឈម​អាច​ការពារ​បាន៖

– អ័រម៉ូន​ភេទ៖ ​ទាំង​បុរស ​និង​ស្ត្រី​ ពេល​ណា​ខ្វះ​អ័រម៉ូន​ទាំង​នេះ ​ងាយ​រង​គ្រោះ​ណាស់

– កើតជំងឺ​មិន​ឃ្លាន​ចំណី (អាច​ព្យាបាល​បាន)

– កង្វះ​វីតាមីន​ D​ ក្នុង​ចំណី​អាហារ

– ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ៗ

– មិន​សូវ​មាន​សកម្ម​ភាព​ដូចជា មិន​ហាត់ប្រាណ ឬ​របួស​ឆ្អឹង​សម្រាក​លើ​គ្រែ​យូរ​ពេក

– ជក់​បារី ​ផឹក​ស្រា​ មិន​ត្រឹម​តែ​មាន​គ្រោះ​ថ្នាក់​ដល់​ឆ្អឹង​ទេ ​សរីរាង្គ​ផ្សេង​ទៀតមាន ​សួត​ និង​បេះដូង​ក៏​ប៉ះពាល់​ដូចគ្នា។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ធ្វើ​តេស្ត​កំហាប់​ឆ្អឹង ​មាន​អត្ថប្រយោជន៍​អាច​តាមដាន​សុខភាព​ឆ្អឹង ហើយ​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ។ ប៉ុន្តែ​ពេល​ខ្លះ​​មាន​ការ​ពិបាក ​ដោយសារ​តេស្ត​ពិនិត្យ​សុខភាព​ឆ្អឹង​ ត្រូវ​​តែធ្វើ​លើឆ្អឹង​ពិសេស​ឆ្អឹង​សំខាន់ៗ​ ដូចជា ឆ្អឹង​ត្រគាក កដៃ​ និង​ឆ្អឹង​ខ្នង។

៨- ព្យាបាល​ដោយ​វិធី​ណា?

ផ្លាស់​ប្ដូរ​របៀប​រស់​នៅដូចជា​ ហាត់​ប្រាណ​ដើម្បី​បង្កើន​ថាមពល​សាច់ដុំ ​ឈប់​ជក់​បារី ឈប់​ផឹក​ស្រា កែប្រែ​របប​អាហារល្អចំពោះ​សុខភាព ​ជា​កត្តាអាច​កាត់​បន្ថយ​ហានិភ័យជំងឺ​ពុក​ឆ្អឹងបាន។

ផឹក​កាល់ស្យូម​បន្ថែម​ ១២០០ មីល្លីក្រា/ថ្ងៃ​ និង​វីតាមីន D​ ៨០០​ អាយ​យូ​ (IU) ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​ឲ្យ​ឆ្អឹង​លូតលាស់​បាន​ល្អ។ ថ្នាំ​ផ្សេង​ទៀត ​ដូចជា​ Alendronate និង​ថ្នាំ​បំប៉ន​ឆ្អឹង អាច​ជួយ​បាន​ដូច​គ្នា។

រៀបចំ​របប​អាហារ​ត្រឹម​ត្រូវ សម្បូរ​វីតាមីន​ សារធាតុ​ខនិជ អាច​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ ហាត់​ប្រាណ​ សមស្រប ​(ហាត់​រក្សា​លំនឹង​រាងកាយ តែ​មិ​នត្រូវ​ហាត់​ខ្លាំង​ពេក​ទេ ព្រោះ​ឆ្អឹង​អាចទ្រាំ​ទ្រ​មិនបាន) ដើម្បី​ការពារ​បាក់​ឆ្អឹង​។ មិន​​តែ​ប៉ុណ្ណោះ​គ្រូពេទ្យ​ ​អាច​នឹង​ផ្ដល់​ថ្នាំ​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង ​និង​បន្ថយ​ហានិភ័យ​​បាក់​ឆ្អឹង​បាន​ ហើយ​ថ្នាំ​ដទៃ​ទៀត​ដូចជា​ ថ្នាំ​អ័រម៉ូន​អឺស្ត្រូហ្សែន ថ្នាំ​អ័រម៉ូន Calcitonin និងអ័រម៉ូន​ប៉ារ៉ា​ទីរ៉ូអ៊ីត សុទ្ធ​តែ​មានប្រ​យោជន៍។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ជួប​ពិគ្រោះ​ជាមួយពេទ្យពី​ស្ថាន​ភាព​ជំងឺ​ឲ្យ​បាន​ទៀង​ទាត់

– ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា

– ស្វែង​រក​ការ​លើក​កម្ពស់​កាយ​សម្បទា​ពីអ្នក​ឯកទេស

– ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ​និង​វីតាមីន D ​ដូចជា​ ទឹក​ដោះ​គោសាច់ ​ត្រី សណ្ដែក​ និង​បន្លែ​បៃ​តង​ ជាដើម

– កុំជក់​បារី កុំ​ផឹក​ស្រា​ច្រើន​ពេក ​ព្រោះ​ពេល​ស្រវឹង​អាច​ឲ្យ​ដួល​​បាក់​ឆ្អឹង។ ផឹកស្រា​ក្នុង​មានកម្រិត ត្រឹម​ ២ ​កែវ​ក្នុង​មួយ​ថ្ងៃ​ គ្រប់គ្រាន់ហើយ។

– ការ​ពារ​កុំឲ្យដួល​ ដូច​ជា ​ពាក់​ស្បែក​ជើង​រាប​ស្មើ​ គ្មាន​កែង ជូត​សម្អាត​ការ៉ូ​ក្នុង​ផ្ទះ​ឲ្យ​ស្ងួត​ល្អ បើក​ភ្លើង​បំភ្លឺចៀសវាង​​ប៉ះទង្គិច​នៅ​ទី​ងងឹត ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​មាន​សុវត្ថិភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 213.

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 544.

Osteoporosis. http://www.niams.nih.gov/Health_Info/Bone/Osteoporosis/osteoporosis_hoh.asp. Accessed July 14, 2016.

Osteoporosis. http://www.niams.nih.gov/Health_Info/Bone/Osteoporosis/overview.asp. Accessed July 14, 2016.

Osteoporosis. http://www.niams.nih.gov/Health_Info/Bone/Osteoporosis/osteoporosis_ff.asp. Accessed July 14, 2016.

Osteoporosis. http://www.mayoclinic.org/diseases-conditions/osteoporosis/basics/lifestyle-home-remedies/con-20019924. Accessed July 14, 2016.

កំណែ​ប្រែបច្ចុប្បន្ន

28/01/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម