ចំពោះគ្នាយើង ចូលចិត្តហាត់ប្រាណដោយ ដើរ រត់ ជិះកង់ ឬសម្អាតផ្ទះ អាចប្រឈមករណីរបួស ត្រូវប្រើឆ្អឹង សាច់ដុំ និងសន្លាក់។ រាងកាយយើង បើមិនមានសរីរាង្គ អវយវៈទាំងនោះទេ នឹងមិនអាចឈ ដើរ លោត ឬសូម្បីតែអង្គុយ ក៏មិនស្រួលដែរ។ មួយទៀត ករណីខ្លះ ទោះឆ្អឹងរឹងមាំយ៉ាងណាក៏បាក់ដែរ ហេតុនេះត្រូវប្រយ័ត្នប្រយែងបន្តិច ពិសេសត្រូវដឹងតិចនិកសង្គ្រោះពេលជួបករណីនេះផង អាចជួយខ្លួនឯងផង ក៏ដូចជាជួយមិត្តភក្តិ ឬសាច់ញាតិយើងបាន។ “Hello គ្រូពេទ្យ’ នឹងណែនាំវិធីសង្គ្រោះបឋមពេលជួបករណីរបួសទាំងនេះ។
១- ស្វែងយល់មុខងារឆ្អឹង សន្លាក់ និងសាច់ដុំ
– មុខងារឆ្អឹង៖ ឆ្អឹងជាជាលិការាងកាយមានការផ្លាស់ប្ដូរជានិច្ច នឹងមានមុខងារចាំបាច់មួយចំនួន។ ឆ្អឹងទាំងអស់ ផ្គុំបញ្ចូលគ្នា ដើម្បីបង្កើតបានជាគ្រោងឆ្អឹង ហើយគ្រោងឆ្អឹង សាច់ដុំ សរសៃពួរ សរសៃចំណងឆ្អឹង (Ligaments) និងសារធាតុផ្សេងទៀតផ្គុំគ្នា បង្កើតបានជា ប្រព័ន្ធសាច់ដុំ និងគ្រោងឆ្អឹង (Musculoskeletal system)។ គ្រោងឆ្អឹងផ្ដល់កម្លាំង លំនឹង និងធ្វើការរួមជាមួយសាច់ដុំ ដើម្បីជួយឲ្យរាងកាយយើងមានចលនា។ ឆ្អឹងក៏មាននាទី ជារនាំងការពារសរីរាង្គសំខាន់ៗក្នុងរាងកាយផងដែរ។
– មុខងារសន្លាក់៖ សាច់ដុំរុញសន្លាក់ ធ្វើឲ្យយើងមានចលនា និងជួយឲ្យរាងកាយអាចបំពេញមុខងារផ្សេងៗ ធ្វើឲ្យយើងលូតលាស់ និងរឹងមាំ ដូចជាការទំពាអាហារ និងលេបអាហារចូលទៅក្នុងប្រព័ន្ធរំលាយអាហារជាដើម។
– មុខងារសន្លាក់៖ សន្លាក់ មាននាទីជួយឲ្យរាងកាយមានចលនាដូចគ្នា ខណៈសន្លាក់ខ្លះ បើក និងបិទ ដូចជា ត្រចៀកទ្វាអញ្ចឹង ដូចជា សន្លាក់ជង្គង់ និងកែងដៃ ហើយកន្លែងផ្សេងទៀត អាចធ្វើឲ្យមានចលនាកាន់តែស្មុគស្មាញ ដូចជា ស្មា ឬសន្លាក់ត្រគាក ឧទាហរណ៍ដូចចលនាងាកក្រោយ ទៅមុខ ទៅចំហៀង និងបង្វិល។
២- របួសឆ្អឹង សន្លាក់ និងសាច់ដុំ ចំពោះក្មេង និងមនុស្សពេញវ័យ
– បាក់បែកឆ្អឹង៖ បាក់បែកឆ្អឹង សំដៅលើការបាក់បែកជាចំណែក ឬប្រេះឆ្អឹង។ បាក់បែកឆ្អឹង ជាទូទៅ បណ្ដាលមកពីកម្លាំងដោយផ្ទាល់ និងកម្លាំងមិនផ្ទាល់។ កម្លាំងរមួលខ្លាំង និងការកន្ត្រាក់សាច់ដុំ ក៏អាចធ្វើឲ្យមានការបាក់បែកឆ្អឹងដូចគ្នា។
– ភ្លាត់ឆ្អឹងខុសទីតាំង (Dislocation)៖ ករណីភ្លាត់ឆ្អឹងខុសទីតាំង ជាការភ្លាត់ឆ្អឹងចេញពីទីតាំងសន្លាក់ធម្មតារបស់វា ដែលបញ្ហានេះ ជាទូទៅ បណ្ដាលមកពីកម្លាំងខ្លាំង។ សន្លាក់ខ្លះ ដូចជា ស្មា ឬម្រាម ងាយនឹងភ្លាត់ខុសទីតាំងជាងគេ ព្រោះ ឆ្អឹង និងសរសៃចំណងឆ្អឹង (Ligaments) នៅទីតាំងទាំងនោះ មានការពារតិច។
– គ្រេចថ្លោះ៖ កើតឡើងដោយសារការដាច់សរសៃចំណងឆ្អឹង (Ligaments) ពីសន្លាក់ នៅពេលឆ្អឹងធ្វើចលនាខ្លាំងលើសពីកម្រិតធម្មតា។ ពេលសន្លាក់ធ្វើចលនាខ្លាំងភ្លាមៗ អាចធ្វើឲ្យដាច់សរសៃចំណងឆ្អឹង ទាំងមូល នាំឲ្យឆ្អឹងមិននៅទីតាំងធម្មតា (Dislocate) ឆ្អឹងក៏អាចងាយនឹងបាក់ផងដែរ។
– ដាច់រហែកសាច់ដុំ៖ សំដៅលើការដាច់ និងរហែកសាច់ដុំ ឬសរសៃពួរ ដោយករណីនេះ ជាញឹកញាប់ កើតឡើងដោយសារការលើកអ្វីមួយធ្ងន់ សាច់ដុំធ្វើការខ្លាំងពេក ឬធ្វើចលនាខ្លាំងពេក។ ការដាច់សាច់ដុំ ជាញឹកញាប់កើតនៅត្រង់ ក ខ្នងខាងមុខ ឬខាងក្រោយភ្លៅ និងនៅខាងក្រោយកជើង។
– រមួលសាច់ដុំ៖ ទោះបីជាវាមិនមែនជារបួស ការរមួលសាច់ដុំ ជាការឈឺចាប់មួយប្រភេទ ដែលកើតឡើងបន្ទាប់ពីការហាត់ប្រាណខ្លាំង ឬ ដោយសារតែដៃ ឬជើង នៅក្នុងស្ថានភាពមួយក្នុងរយៈពេលយូរ។
៣- រោគសញ្ញានៃរបួសឆ្អឹង សន្លាក់ និងសាច់ដុំ
មានរោគសញ្ញាខ្លះ នៅពេលកូនយើងបាក់ឆ្អឹង ភ្លាត់សន្លាក់ ឬដាច់សាច់ដុំ ដូចជា៖ ឈឺចាប់ ហើម ឈឺ មិនអាចធ្វើចលនាកន្លែងបាក់បាន ស្បែកប្រែគ្មានពណ៌ ខូចទ្រង់ទ្រាយអវយវៈ ហូរឈាម មានអារម្មណ៍ឈឺ ឬឮសំឡេង ដាច់នៅពេលមានរបួស។
អត្ថបទពាក់ព័ន្ធ៖
- វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់
- សញ្ញាគួរឲ្យបារម្ភ នៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម
៤- វិធីសង្គ្រោះបឋមពេលក្មេង ឬមនុស្សពេញវ័យរបួសឆ្អឹង សន្លាក់ ឬសាច់ដុំ?
គួរការពារកន្លែងរងរបួស កុំឲ្យប៉ះអ្វី និងកន្លែងរបួសឲ្យស្រួលបួល ហើយមិនត្រូវបន្តឹង ឬកម្រើកផ្នែករបួសឡើយ ព្រោះនឹងធ្វើឲ្យរបួសកាន់តែធ្ងន់។ បន្ទាប់មក បិទស្បៃត្រជាក់នៅលើកន្លែងរបួស រយៈពេល ១៥ នាទី/ម៉ោង លើកលែងតែរបួសបាក់ឆ្អឹងនោះដាច់រហែក។ បើចាំបាច់ ត្រូវព្យាបាលអាការៈភ័យខ្លាចផងដែរ។
សូមហៅទៅគ្រូពេទ្យភ្លាម ក្មេងមានចេញរោគសញ្ញា ដូចជា ខ្សោយ ជីពចរដើរលឿន ឬមិនប្រក្រតី ស្បែកឡើងសើម ឬឡើងខៀវ ដកដង្ហើមដង្ហក់ វង្វេង ថប់បារម្ភ សន្លប់ ក្អក ឬក្អួតធ្លាក់ឈាម ឃើញមានរបួសនៅលើក្បាល ទ្រូង ឬពោះ។
៥- វិធីការពារកុំឲ្យមានរបួសឆ្អឹង សន្លាក់ ឬសាច់ដុំ
មានវិធីខ្លះៗ អាចជួយការពារឆ្អឹង សន្លាក់ ឬសាច់ដុំ កុំឲ្យមានរបួស ដូចជា អំឡុងពេលមានចលនា ពិសេសក្មេងៗ ត្រូវប្រាប់កូនឲ្យមានសកម្មភាពណា មានផាសុកភាព ចៀសវាងចលនាដដែលៗរយៈពេលយូរ។ ការធ្វើចលនាដដែលៗ នឹងធ្វើឲ្យសាច់ដុំអស់កម្លាំង ហើយសន្លាក់នឹងកាន់តែមានរបួស ពិសេស ដូចជា បត់ខ្លួនក្នុងរយៈពេលយូរជាដើម។ មិនត្រូវបណ្ដោយឲ្យក្មេងលេងកីឡាតែមួយមុខ និងពេញមួយឆ្នាំនោះទេ ក្មេងត្រូវតែសម្រាក និងលេងកីឡាផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ជំនាញផ្សេងៗ និងការពារពីរបួស។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់របួសឆ្អឹង សាច់ដុំ និងសន្លាក់ចំពោះក្មេង ក៏ដូចជាមនុស្សពេញវ័យ ត្រូវរក្សាទម្ងន់ផ្ដល់សុខភាពល្អ ហើយថែរក្សាសាច់ដុំឲ្យមានកម្លាំងកាន់តែខ្លាំង និងមានសុខភាពល្អ បន្ថយការដាច់រហែកសន្លាក់ផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]