អាការៈឈឺឆ្អឹងខ្នង អាចបណ្តាលមកពីទម្លាប់សកម្មភាពប្រចាំថ្ងៃមួយចំនួន ដែលយើងធ្វើ ដោយពុំបានត្រឹមត្រូវ។ សកម្មភាពទាំងនោះដូចជា ការលើកដាក់របស់ធ្ងន់ៗ ការអង្គុយមុខកុំព្យូទ័រជាប់ យូរម៉ោងដោយ មិនធ្វើចលនា ការឱន ឬយួរអីវ៉ាន់ច្រើនជាដើម។ យ៉ាងណាមិញ យើងអាចបង្ការពីបញ្ហាទាំងនោះបាន ដើម្បីចៀសឆ្ងាយពីការឈឺឆ្អឹងខ្នង៖
១. ធ្វើលំហាត់ប្រាណ
លំហាត់ប្រាណ ជារឿងសំខាន់មួយ ដែលជួយបង្ការអ្នកពីការឈឺឆ្អឹងខ្នងបាន។ លោកស្រី វេជ្ជបណ្ឌិត Robin Lustig អ្នកជំនាញព្យាបាលឈឺឆ្អឹងខ្នង នៅមន្ទីររដ្ឋ New Jersey សហរដ្ឋអាមេរិក បានលើកឡើងថា សាច់ដុំរាងកាយ ជាធម្មជាតិ គឺត្រូវការការធ្វើចលនា បន្ថែមពីនោះការហាត់ប្រាណ ជាសកម្មភាពមួយជួយរក្សាទំងន់របស់អ្នកឱ្យនៅថេរ ព្រោះថា កាលណាឡើងទំងន់ខ្លាំង ពិសេសត្រង់ផ្នែកក្បាលពោះ នោះវាបង្កឱ្យឆ្អឹងខ្នងឈឺ ដោយដំណើរបន្ទាញ នៃទម្ងន់ខ្លួននោះ។
អត្ថបទពាក់ព័ន្ធ៖
២. ញ៉ាំអាហារបានត្រឹមត្រូវ
ទម្លាប់ញ៉ាំអាហារល្អសម្រាប់សុខភាព មានបន្លែ ផ្លែឈើ និងសាច់ សមស្របតាមពីរ៉ាមីតនៃអាហារ មិនត្រឹមតែជួយទាំងប្រព័ន្ធរំលាយអាហារដំណើរការបានល្អនោះទេ តែក៏ជួយទ្រទ្រង់ប្រព័ន្ធឆ្អឹងខ្នងអ្នកបានផងដែរ។ លោកស្រី វេជ្ជបណ្ឌិត Lustig ក៏លើកបន្ថែមថា នៅក្នុងរាងកាយ ប្រព័ន្ធទាំងពីរមានទំនាក់ទំនងគ្នាដោយផ្ទាល់ កាលណាប្រព័ន្ធរំលាយអាហារល្អ ហានិភ័យនៃការឈឺឆ្អឹងខ្នង នឹងកាត់បន្ថយតាមនោះដែរ។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ
- អាហារ ៥ យ៉ាង ប្រុសៗញ៉ាំ ប៉ូវសុខភាពឲ្យខ្លាំង
៣. គេងផ្អៀងតាមចូលចិត្ត
ទម្លាប់គេងផ្អៀង មិនបង្កឱ្យអ្នកឈឺខ្នងទេ ពោលគឺការគេងមិនគ្រប់គ្រាន់ ទៅវិញដែលធ្វើឱ្យសុខភាពយើងចុះខ្សោយ ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធឆ្អឹងខ្នង។ ចំណាយពេលខ្លះហាត់ប្រាណនៅពេលថ្ងៃ នោះ នៅពេលយប់យើងនឹងអាចទទួលទានដំណេកបានលង់លក់ស្កប់ស្កល់ បន្ថែមពីនោះអាចរកប្រភេទពូកណាដែលទប់ទម្ងន់ខ្លួនបានល្អ ក៏ជួយឱ្យយើងចៀសពីបញ្ហាឈឺឆ្អឹងខ្នងបានមួយកម្រិតដែរ។
អត្ថបទពាក់ព័ន្ធ៖
- កុំចេះតែរអ៊ូ! ស្រីៗមានផ្ទៃពោះគួរដឹង អាការៈឈឺខ្នង ឈឺចង្កេះពេលមានអាអូន
- ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍ជួបប្រទះបំផុត
- ហេតុផលធំៗ៤ ជួយដាស់តឿន មិនឱ្យអង្គុយកោងខ្នង
៤. រក្សាជំហរខ្លួនដោយកាយវិការល្អៗ
អង្គុយមុខកុំព្យូទ័រ និងចុចទូរសព្ទ សម្រាប់អ្នកធ្វើការងារ ជារឿងមួយចៀសមិនបាន ប៉ុន្តែអ្នកអាចសម្រួលភាពតានតឹងដោយ ការសម្រួលឥរិយាបថ ការសម្រាក និងពត់តម្រង់ខ្លួនខ្លះ ព្រោះការសម្រាកបែបនេះ ជួយសម្រួលភាពតានតឹងលើរាងកាយ ព្រមទាំងជួយធ្វើចលនា និងរក្សាសរសៃនៃប្រព័ន្ធឆ្អឹងខ្នង។ ចំណុចទាំងនេះ នឹងអាចជួយយើងឱ្យចៀសពីបញ្ហាឈឺខ្នងបានផងដែរ។
៥. គ្រប់គ្រងបញ្ហាស្រ្តេស
ស្រ្តេសតែងកើតមានឡើងជាធម្មតា ហើយក៏វាបង្កបញ្ហាដោយប្រយោលលើប្រព័ន្ធឆ្អឹងខ្នងយើងផងដែរ ដោយការបង្កភាពតានតឹងទៅលើសាច់ដុំផ្សេងៗនៃរាងកាយ នេះបើតាមលោកស្រី វេជ្ជបណ្ឌិត Lustig ។ ប៉ុន្តែយើងអាចគ្រប់គ្រងវាបាន ដោយវិធីមួយចំនួន ដូចជា ការហាត់យូហ្គា ការសម្រួលដង្ហើម (ដកដង្ហើមវែងៗ) ការធ្វើសមាធិ ដំណើរកម្សាន្តលំហែកាយទៅទីកន្លែងធម្មជាតិជាដើម ដែលនេះ នឹងអាចជួយសម្រួលបន្ទុកនៃភាពតានតឹងទាំងនោះបាន៕
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ឈឺកញ្ចឹងក ឆ្អឹងខ្នង អាចបណ្ដាលមកពីបញ្ហានេះ
- ធ្លាប់ទេពេលកណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ
- ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]