ស្វែងយល់ពីមូលដ្ឋានគ្រឹះ
អ្វីទៅជាការកាត់ក្រពេញទីរ៉ូអ៊ីតលើអ្នកជំងឺពកក
ក្រពេញទីរ៉ូអ៊ីត គឺជារចនាសម្ព័ន្ធមួយនៅតំបន់ក ដែលផលិតអរម៉ូន ទីរ៉ុកស៊ីន (thyroxin) សំរាប់សំរបសំរួលមេតាបូលីសក្នុងខ្លួន។ ក្រពេញនេះអាចរីកធំបាន។
គុណសម្បត្តិរបស់វាមានអ្វីខ្លះ?
ការកាត់ចេញនូវក្រពេញទីរ៉ូអ៊ីត មិនត្រឹមតែជួយកែលម្អដល់រូបរាងក វាថែមទាំងអាចជួយការពារ ឬជួយព្យាបាលដល់វិបត្តិផ្លូវដង្ហើម ឬវិបត្តិនៃការលេបផងដែរ។
ស្វែងយល់ពីកត្តាប្រឈម
តើកត្តាប្រឈមកាត់ក្រពេញទីរ៉ូអ៊ីតមានអ្វីខ្លះ?
ភាគច្រើននៃការរីកក្រពេញទីរ៉ូអុីត(euthyroid multinodular)មិនចាំបាច់ធ្វើការវះកាត់ ឬព្យាបាលដោយថ្នាំឡើយ។ការមើលអេកូមានប្រយោជន៍សំរាប់តាមដានពីទំហំនៃដុំពក។ ដុំដែលមានទំហំធំ តំរូវឲ្យធ្វើការកំណត់ទំហំតាម MRI ឬ CT scan ដើម្បីបញ្ជៀសការគាបសង្កត់ទៅលើបំពង់ខ្យល់ ។ ការព្យាបាលច្បាស់លាស់សំរាប់ (Toxic multinodular goitres) គឺការធ្វើច្រឹបសាច់ ឬការកាត់ចេញ រួចធ្វើការតាមដានដោយការព្យាបាលដោយវិទ្យុសកម្ម (radio-iodine therapy)។ ការវះកាត់ធ្វើទៅលើពកកធម្មតា (Simple goitre) ប្រសិនបើ៖
- រោគសញ្ញាគ្លីនិក ឬ រូបភាពវេជ្ជសាស្រ្ត បង្ហាញពីការគាបសង្កត់ ពិសេសទៅលើបំពង់ខ្យល់។
- Substernal goitres ជំរើសល្អបំផុតគឺការវះកាត់ចេញ ដោយសារការធ្វើវិនិច្ឆ័យមានការលំបាករីឯការពិនិត្យព្យាបាលដោយរូបភាព CTឬMRI scans គឺមិនអាចធ្វើទៅរួចទេ។
- ពកកបន្តរីកធំ។
- មូលហេតុទាក់ទងនឹងសម្ផស្ស ឧទាហេណ៍ ទំហំធំ ឬ រូបរាងអាក្រក់។ វាមានសារៈសំខាន់ណាស់ដែលអ្នកគួរតែយល់ដឹងពីហានិភ័យ និងផលវិបាកមុនពេលធ្វើការវះកាត់។
អត្ថបទពាក់ព័ន្ធ៖ Thyroid Nodules (ដុំពកក្រពេញទីរ៉ូអ៊ីត)
មុនពេលនឹងសម្រេចចិត្តជ្រើសរើសការវះកាត់ គប្បីស្វែងយល់អំពីហានិភ័យ ក៏ដូចជាផលវិបាកក្រោយការវះកាត់ជាមុនសិន។ ក្នុងករណីមានការសង្ស័យ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានច្បាស់លាស់។
ស្វែងពីអ្វីដែលអាចកើតឡើង
គួរត្រៀមខ្លួនអ្វីខ្លះមុនពេលវះកាត់ក្រពេញទីរ៉ូអ៊ីត?
អ្នកគួរប្រឹក្សាយោបល់ជាមួយពេទ្យអំពីថ្នាំដែលអ្នកបានប្រើពេលបច្ចុប្បន្ន ប្រតិកម្ម ឬបញ្ហាសុខភាពមុនពេលធ្វើការវះកាត់ អ្នកនឹងបានជួបគ្រូពេទ្យឯកទេសថ្នាំសន្លប់ រួចធ្វើការជាមួយគ្នា។ វាសំខាន់ណាស់ដែលអ្នកត្រូវធ្វើតាមការណែនាំពីពេលវេលាឈប់ញ៉ាំអាហារ និងផឹកទឹកមុនពេលវះកាត់។
អ្នកបានដឹងពីការណែនាំមុនពេលវះកាត់ដូចជា ពេលវេលាសំរាប់ញ៉ាំអាហារ។ ក្នុងករណីជាច្រើន អ្នកត្រូវផ្តាច់អាហារ៦ម៉ោងមុនពេលវះកាត់។ អ្នកអាចនឹងផឹកទឹក ឬភេសជ្ជៈបានដូចជា កាហ្វេ បានរហូតដល់ប៉ុន្មានម៉ោងមុនពេលវះ។ អំឡុងពេលវះអាចនឹងមានការប៉ះពាល់ដល់សរសៃប្រសាទបំពង់សំលេង (recurrent laryngeal nerve) ខ្សែសំឡេងត្រូវបានពិនិត្យមុនពេលវះកាត់។ ពេលវះកាត់ក្រពេញទីរ៉ូអ៊ីត ត្រូវមានឧបករណ៍តាមដានពីមុខងាររបស់សរសៃប្រសាទ ពិសេសទៅលើការវះកាត់ដែលមានទម្រង់ស្មុគស្មាញ។
អំឡុងពេលវះកាត់ក្រពេញទីរ់ូអ៊ីតមានអ្វីអាចកើតឡើងខ្លះ?
ការវះកាត់ចាប់ផ្តើមឡើងដោយគ្រូពេទ្យចាក់ថ្នាំសន្លប់ មានរយះពេល ៩០នាទី ទៅ២ម៉ោង។ គ្រូពេទ្យផ្នែកវះកាត់នឹងវះចំផ្នែកកដើម្បីយកក្រពេញទីរ៉ូអ៊ីតមួយចំនួនធំ ឬទាំងអស់។
គួរធ្វើអ្វីខ្លះក្រោយពេលវះកាត់?
ក្រោយការវះកាត់ មួយ ទៅពីរថ្ងៃ អ្នកអាចនឹងទៅផ្ទះបាន ហើយក៏អាចធ្វើការ និងធ្វើសកម្មភាពធម្មតាវិញបានក្រោយពីរសប្តាហ៍បន្ទាប់ផងដែរ។ ការហាត់ប្រាណទៀងទាត់អាចជួយឲ្យអ្នកមានសកម្មភាពធម្មតាវិញបានឆាប់រហ័ស ប៉ុន្តែមុនពេលធ្វើការហាត់ប្រាណ គប្បីប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។
គ្រូពេទ្យនឹងធ្វើការណាត់ជួបនៅសប្តាហ៍បន្ទាប់ៗដើម្បីបន្តការតាមដានផងដែរ។ គ្រូពេទ្យធ្វើការពិគ្រោះក៏ដូចជាប្រឹក្សាយោបល់ជាមួយអ្នកក្នុងករណីដែលអ្នកត្រូវការប្រើប្រាស់ថ្នាំផងដែរ។ ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែកវះកាត់។
អត្ថបទពាក់ព័ន្ធ៖ Parathyroidectomy (វះកាត់ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត)
ការជាសះស្បើយ
ក្រោយពេលវះកាត់ក្រពេញទីរ៉ូអ៊ីតមានអ្វីអាចកើតឡើងខ្លះ?
ផលវិបាកដែលអាចកើតឡើងក្រោយវះក្រពេញទីរ៉ូអ៊ីតមានដូចជា៖
- ផលវិបាកតិចតួចដូចជា ការប្រមូលផ្តំុនូវសារធាតុរាវ(វាបាត់ដោយខ្លួនឯងបើដុំមានទំហំតូច និងគ្មានរោគសញ្ញា តែបើធំត្រូវការធ្វើចលនាផ្លូវដង្ហើម) និងមានស្លាកស្នាមតិចតួច។
- ហូរឈាមអាចបណ្តាលឲ្យគាបសង្កត់លើលើបំពង់ខ្យល់ (tracheal)។
- ការរបួសទៅលើសរសៃប្រសាទបំពង់សំឡេង (recurrent laryngeal nerve)។
- វាភ្ញោចសាច់ដុំទាំងអស់របស់បំពង់ខ្យល់ លើកលែងតែសាច់ដុំគ្រីកូទីរ៉ូអ៊ីត(cricothyroid muscle)។
- អ្នកជំងឺដែលស្វិតខ្សែសំឡេងម្ខាងក្រោយពេលវះកាត់គឺធ្វើឲ្យមានសំលេងស្អក។
- ជាញឹកញាប់ជាទំរង់ស្រួចស្រាលមធ្យម និង សំឡេងអាចនឹងគ្មានការប្រែប្រួលប៉ុន្មានសប្តាហ៍។
- ការស្វិតខ្សែសំឡេងម្ខាងអាចជាវិញដោយខ្លួនឯង។
- ការស្វិតខ្សែសំឡេងទាំងសងខាងច្រើនកើតលើការវះក្រពេញទីរ៉ូអ៊ីតទាំងអស់ កើតភ្លាមៗក្រោយការវះកាត់។
- ខ្សែសំឡេងទាំងសងខាង មានទីតាំងនៅប៉ារ៉ាមីដៀន (paramedian) ដែលធ្វើឲ្យស្ទះខ្យល់ខ្លះ។
- Hypoparathyroidism៖ ជាលទ្ធផលនៃការចុះជាតិកាល់ស្យូមក្នុងឈាមអាចរហូត តែភាគច្រើនតែមួយរយៈ។ មូលហេតុដែលកើតមួយរយៈក្រោយការវះកាត់គឺមិនត្រូវបានដឹងច្បាស់។
- Thyrotoxic storm៖ ជាផលវិបាកមិនធម្មតាអំឡុងពេលវះកាត់។
- ការរបួសទៅលើសរសៃប្រសាទបំពង់សំឡេងខាងលើ (Superior laryngeal nerve)។
- បណ្តុំសរសៃប្រសាទខាងក្រៅបញ្ជាទៅសាច់ដុំ គ្រីកូទីរ៉ូអ៊ីត(cricothyroid muscle)។
- របួសទៅលើសរសៃប្រសាទ ធ្វើឲ្យខ្សែសំឡេងបើកមិនអស់ បង្កើតបានជាសំឡេងខ្ពស់។
- បណ្តុំសរសៃប្រសាទខាងក្រៅច្រើនត្រូវរបួសពេលធ្វើការវះកាត់។
- អ្នកជំងឺភាគច្រើនមិនបានចាប់អារម្មណ៍ទេ តែវាបង្កជាបញ្ហាដល់អាជីពរបស់អ្នក ពិសេសអាជីពតារាចំរៀង។
- ការបង្ករោគ៖មាន១-២%គ្រប់ករណីទាំងអស់។ អង់ទីប៊ីយ៉ូទិកមិនត្រូវបានឲ្យប្រើប្រាស់សំរាប់ការវះកាត់ក្រពេញទីរ៉ូអ៊ីតទេ។
ការខូចខាតទៅលើបណ្តុំសាំប៉ាតេទិចក៏អាចកើតមានឡើងផងដែរ ប៉ុន្តែក្នុងករណីកម្រខ្លាំង។ អ្នកអាចបន្ថយហានិភ័យផលវិបាកបានដោយធ្វើតាមការណែនាំរបស់ពេទ្យសំរាប់ធ្វើការឆ្លុះមើល ដូចជាបញ្ឈប់ការលេបថ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ។
[embed-health-tool-bmi]