backup og meta

Appendectomy (វះកាត់ខ្នែងពោះវៀន)

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​កាត់​ខ្នែង​ពោះ​វៀន?

គឺ​សំដៅ​លើ​ការ​កាត់​ខ្នែង​ពោះវៀន​ធំ​ ដោយ​វះ​កាត់​ ពេលមានករណី​រលាក​ស្រួច​ស្រាវ​ បង្ក​មក​ពី​​ស្ទះ​ចំណី​អាហារ​ ឬ​លាមក​ ហើយ​រលាក​នៅ​ជិត​គល់​ផ្នែក​តំណ​រវាង​ពោះ​វៀន​តូច​ និង​ពោះវៀន​ធំ ជា​ទូទៅ​និយម​ហៅ​ថា​ពោះវៀន​ដុះ​ខ្នែង។ អាច​មាន​សញ្ញា​ដូចជា​ឈឺពោះ​ ក្អួត ចង្អោរ ក្ដៅ​ខ្លួន​តិចៗ និង​ឈឺ​​ក្រោម​ខាង​ស្ដាំ​ពោះ។

២- ហេតុអ្វី​ត្រូវ​វះកាត់​?

ករណី​មាន​ការ​រលាក​ និង​​សញ្ញា​លេច​ឡើងគួរ​សង្ស័យ​ហើយ​ ការ​ព្យាបាល​ល្អ​បំផុត គឺ​វះកាត់​ខ្នែង​ពោះ​វៀន​ចេញ​តែ​ម្តង​ មិន​ដូច្នោះ​អាច​បង្ក​បញ្ហា​កាន់​តែ​ច្រើន​ដូចជា​ ​ធ្លាយ​ខ្នែង​ពោះវៀន​ឈាន​ទៅ​រក​ការ​រលាក​ស្រោម​ពោះ​ធ្ងន់ធ្ងរ​ និង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។

កត្តាប្រឈម

៣- ​កត្តា​ប្រឈម​មានអ្វីខ្លះ?

គ្រប់ការ​វះកាត់​ទាំងអស់​ សុទ្ធ​តែ​មាន​ផល​ប៉ះពាល់ ក្នុង​នោះ​កាត់​ខ្នែង​ពោះវៀនក៏​អាច​ប្រឈម​បញ្ហា​ជា​ច្រើន​ដូចជា៖

– ស្ទះ​ពោះវៀន

– របួស​ស្រទាប់​ស្រោម​សួត

– អាច​មាន​ខ្លន​ពោះវៀន​ក្រោយ​វះកាត់

– កំណត់​រោគ​វិនិច្ឆ័យ​មិន​ត្រឹម​ត្រូវ

– ស្ពឹក​ពោះវៀន​ផ្នែក​ណាមួយ

– បង្ក​ទៅ​ជា​បូស​ក្នុង​ពោះវៀន

– បង្ករោគ​ធ្ងន់ធ្ងរ​ក្នុង​សរសៃ​វ៉ែន​ធំ​ក្រោម​ថ្លើម

– ជ្រាប​លាមក​ចេញ​ក្រៅ​ ដោយ​សារ​ដេរ​មិន​បាន​ជិត​ល្អ

– ខូច​ខាត​ទៅ​លើ​ពោះវៀន ប្លោក​នោម​ និង​សរសៃ​ឈាម។

ករណី​ខ្លះ​ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ អាច​ធ្វើ​បាន​សម្រាប់​គ្នា​យើង​មិន​អាច​វះកាត់​បាន។ ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ព្យាបាល​ដោយ​ថ្នាំ​អាច​មាន​ប្រសិទ្ធភាព​ដល់​ទៅ ​៧០ភាគរយ តែ​ករណី​ភាគ​ច្រើន​ជ្រើស​រើស​យក​ការ​វះកាត់ ព្រោះ​មាន​ប្រសិទ្ធ​ភាព​ជាង។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​ពេល​វះកាត់?

មុន​ធ្វើ​ការ​វះកាត់​ យើង​ត្រូវ​​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​សណ្ដំ​ជាមុន ពី​របៀប​ត្រៀម​មុន​ឡើង​ជ្រុញ ជា​ទូទៅ​ត្រូវ​តម​អាហារ​យ៉ាង​តិច ៦ ម៉ោង និង​ទឹក​យ៉ាង​តិច​ណាស់​ ៣ ​ម៉ោង​មុន​វះកាត់។

៥- អ្វី​ខ្លះ​កើត​ឡើង​អំឡុង​ពេល​វះកាត់?

ការ​វះកាត់​ ជាទូទៅ​ត្រូវ​ការ​ពេល​ពី​ ១-២ ម៉ោង ​គ្រូពេទ្យ​អាច​ផ្ដល់​ជម្រើស ​២​ សម្រាប់​យើង មាន​វះកាត់​ដោយ​បើក​ពោះ​ និង​មិន​បើក​ពោះ (ចោះ​ពោះ​ដោយ​ប្រហោង​តូច)។ ដោយ​សារ​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​ជឿន​លឿន​ខ្លាំង​ វិធី​វះកាត់​ដោយ​មិន​បើក​ពោះ​ ជា​ជម្រើស​ទី ១ ព្រោះ​បណ្តាល​ឲ្យ ​មាន​ស្នាម​តិចតួច​ វះកាត់​ជាមួយ​ឧបករណ៍​ពិសេស ​ចោះ​ចូល​ទៅ​ក្នុង​ពោះ​ តែ​ប៉ុន្មាន​កន្លែង​ប៉ុណ្ណោះ​ តែ​ទាស់​ត្រង់ថា​តម្លៃ​សេវា ថ្លៃ​ជាង​ការ​វះ​បើក​ពោះ។

ករណី​ខ្លះ​ពេល​​ខ្នែង​ពោះវៀន​​ធ្លាយ​រួចទៅ​ហើយនោះ ​វិធី​នេះក៏​មិន​អាច​អនុវត្ត​បាន​ដែរ ​។

វិធីថែទាំក្រោយវះកាត់

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​វះកាត់?

ត្រូវ​សម្រាក​ពេទ្យ​ពី ៣​-៥ ​ថ្ងៃ ​បន្ទាប់​ពី​វះកាត់​រួច ​សម្រាប់​ករណី​រលាក​ខ្នែង​ពោះវៀន។ ប៉ុន្តែ​ករណី​វះកាត់​ដោយ​សារ​ធ្លាយ​ខ្នែង​ពោះ​វៀន​អាច​សម្រាក​នៅ​ពេទ្យ​ពី ​៧-១០​ ថ្ងៃ​ និង​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​ធម្មតា​វិញ​ នៅ​ចន្លោះ​ពី​ ២-៤ សប្តាហ៍​ក្រោយ​វះកាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Appendectomy. http://www.hopkinsmedicine.org/healthlibrary/test_procedures/gastroenterology/pediatric_appendectomy_135,16/. Accessed May 29, 2016.

កំណែ​ប្រែបច្ចុប្បន្ន

24/01/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម