ចំណេះដឹងមូលដ្ឋាន
១- សម្រាលបេប៊ីដោយវះកាត់ជាអ្វី?
ជាវិធី សម្រាលដោយវះកាត់ស្បូនយកបេប៊ីចេញពីផ្ទៃ ករណីភាគច្រើនបណ្ដាលមកពីផលវិបាកផ្សេងៗ នាំឲ្យម៉ាក់ៗមិនអាចការសម្រាលតាមធម្មជាតិបាន។ បើទោះជាវះកាត់សម្រាល មានសុវត្ថិភាពខ្ពស់ក៏ពិតមែន ប៉ុន្តែចំពោះស្រីៗទើបមានបេប៊ីដំបូង គួរពិគ្រោះជាមួយគ្រូពេទ្យ ពាក់ព័ន្ធជម្រើសមួយនេះ កុំចេះតែសម្រេចចិត្តតាមតែគេប្រាប់ ឮគេថាងាយស្រួល មិនឈឺចាប់ ភ្លេចគិតពីផលវិបាក និងហានិភ័យប្រឈមនោះ។
២- ហេតុអ្វីត្រូវសម្រាលដោយវះកាត់?
សម្រាលដោយវះកាត់ ជាធម្មតាត្រូវបានណែនាំពីគ្រូពេទ្យ ប្រសិនជាម៉ាក់ៗស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– បេប៊ីបញ្ច្រាសជើង
– បេប៊ីសុខភាពខ្សោយ
– សុកពាំងមាត់ស្បូន
– ធ្លាប់សម្រាលដោយវះពីមុនមក
– មានផ្ទៃពោះញឹកពេក
– មានផលវិបាកពេលសម្រាល ទាមទារវះកាត់ជាបន្ទាន់
– សម្ពាធឈាមឡើងខ្ពស់ និងមានជំងឺទឹកនោមផ្អែមជាដើម។
កត្តាប្រឈម
៣- កត្តាប្រឈមមានអ្វីខ្លះ?
ម្ដាយសម័យថ្មី និយមជ្រើសយកការសម្រាលដោយវះកាត់ ដោយសារជីវភាពក៏ធូរធារ អាចចៀសវាងការឈឺចាប់ក្នុងអំឡុងពេលសម្រាល។ ប៉ុន្តែបើនិយាយពីផលវិបាកក្រោយការវះកាត់វិញ មានអ្វីខ្លះ? យើងគួរចាប់ផ្តើមនិយាយពីសមត្ថភាពយកកូនទៅថ្ងៃមុខទៅ ក៏ដូចជាស្លាកស្នាមយ៉ាងវែងបន្សល់លើរាងកាយ និងស្បូន។ លើសពីនេះ សម្រាលកូនវះ ដូចនឹងការវះដទៃទៀតដែរ គឺវះបើកពោះ ដូចនេះគឺថាអាចប្រឈមគ្រោះថ្នាក់គ្រប់ពេល ខណៈកត្តាប្រឈមផ្សេងទៀតមានដូចជា៖
ចំពោះម៉ាក់ៗ៖
– បង្ករោគ
– បង្ករោគលើភ្នាសស្បូន នាំឲ្យឡើងកម្ដៅ ឈឺពោះ និងធ្លាក់ឈាមច្រើនតាមទ្វារមាស
– ដុំឈាមកកក្នុងសរសៃឈាម
– បាត់បង់ឈាមច្រើន
– របួសលើប្លោកនោម និងបង្ហួរនោម
– យ៉ាងណាក៏ដោយ គ្រូពេទ្យនៅតែមានវិធីបង្ការផលវិបាកទាំងនេះ។
ចំពោះបេប៊ី៖
– សម្រាប់បេប៊ីចាស់ខែហើយសម្រាលដោយវះកាត់តែងតែជួបវិបត្តិក្នុងការដកដង្ហើម
– ការសម្រាលដោយវះកាត់មិនធានានូវសុវត្ថិភាពបេប៊ីក្នុងផ្ទៃទេ ដូចជា ខូចសរសៃប្រសាទនៅក ឬដៃ ហូរឈាមក្រោមលលាដ៍ក្បាល ខូចខាតមុខងារខួរក្បាល ឬការពារការបាត់បង់ជីវិតជាដើម។
– មិនត្រឹមតែប៉ុណ្ណោះអាចមានការដាច់រលាត់សាច់ពេលវះបើកស្បូនទៀតផង តែកុំបារម្ភ ករណីបែបនេះ អាចកើតមានតែ ២ នាក់ប៉ុណ្ណោះ ក្នុងចំណោមស្រីៗសម្រាលដោយវះកាត់ ១០០នាក់ ហើយពេលទារកធំទៅវានឹងជាសះមិនសូវឃើញស្នាមទេ។
ស្វែងយល់មុនវះកាត់
៤- គួរត្រៀមអ្វីខ្លះមុនវះកាត់?
វះកាត់ត្រូវធ្វើឡើងជាទូទៅ ផ្អែកលើផែនការរៀបចំទុកជាស្រេច ទាំងការពិភាក្សាជាមួយគ្រូពេទ្យសម្ភព គ្រូពេទ្យថ្នាំសណ្តំ ដើម្បីត្រួតពិនត្យសុខភាពជាមុន និងពិនិត្យក្រុមឈាម ត្រៀមករណីត្រូវការបញ្ចូលឈាមកើតឡើង។
ការពិនិត្យសុខភាពម៉ាក់ៗ និងបេប៊ី សំខាន់បំផុត ចំពោះករណីសម្រាលមុនសប្តាហ៍ទី ៣៩ ពេទ្យត្រូវបូមទឹកភ្លោះទៅពិនិត្យ ដើម្បីដឹងពីភាពពេញលក្ខណៈរបស់សួតបេប៊ី បង្ការផលវិបាកជាយថាហេតុ។ យ៉ាងណា ទោះជាយើងជ្រើសយកការសម្រាលតាមធម្មជាតិ ក៏ត្រូវប្រឹក្សាពីជម្រើសនេះដែរ ព្រោះបើមានរឿងចៃដន្យអ្វីមួយកើតឡើង ការវះកាត់ក៏ត្រូវធ្វើឡើងបន្ទាន់ភ្លាមៗតែម្តង។
៥- អ្វីកើតឡើងអំឡុងពេលវះកាត់?
វះកាត់ត្រូវពេលជាទូទៅពី ៤០-៥០ នាទី ហើយម៉ាក់ៗ និងបេប៊ី ត្រូវពេទ្យស្ទង់សញ្ញាជីវិតគ្រប់វិនាទី។ បន្ទាប់ពីចាក់ថ្នាំសណ្ដំតាមឆ្អឹងខ្នងរួចហើយ គ្រូពេទ្យវះកាត់ នឹងចាប់ផ្តើមដោយយកចិត្តទុកដាក់ ហ្មត់ចត់បំផុត។ វះបើកពោះ ធ្វើឡើងនៅក្រោមថ្ងាស និងត្រូវការជំនួយពីឧបករណ៍សល្យសាស្ត្រដទៃទៀត សម្រួលដល់យកបេប៊ីចេញពីផ្ទៃដោយសុវត្ថិភាព។ ពេលបេប៊ីចេញផុតពីផ្ទៃស្បូន ពេទ្យនឹងផ្ដល់ថ្នាំអ័រម៉ូន បញ្ឈប់ការហូរឈាម ហើយដេរបិទពោះ ដែលជាដំណាក់កាលចុងក្រោយ។
វិធីថែទាំក្រោយវះកាត់
៦- គួរធ្វើអ្វីខ្លះក្រោយសម្រាល?
ក្រោយវះកាត់ជោគជ័យ ម៉ាក់ៗត្រូវបញ្ជូនទៅបន្ទប់ថែទាំ ដើម្បីតាមដានសញ្ញាជីវិតរហូតដល់ពេលថ្នាំសណ្ដំអស់ប្រសិទ្ធភាព ក្នុងពេលនេះគ្រូពេទ្យត្រូវការពិនិត្យជាចាំបាច់ដូចជា៖
– សម្ពាធឈាម ចង្វាក់ដង្ហើម និងកម្រិតអុកស៊ីហ្សែនក្នុងឈាម
– ម៉ាក់ៗប្រើថ្នាំបំបាត់ការឈឺចាប់ និងអាចបំបៅដោះបេប៊ីបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]