backup og meta

Abscess Surgery (​វះ​បូស)

Abscess Surgery (​វះ​បូស)

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​វះ​បូស?

បូស ជា​ការ​ប្រមូល​ផ្តុំ​ខ្ទុះ​នៅ​ជុំវិញ​ជញ្ជាំង​កោសិកា ហើយ​កើត​ឡើង​ពេល​រាង​កាយ​យើង​ ខំ​ការ​ពារ​ទប់​ស្កាត់​នឹង​ការ​បង្ករោគ​ បង្ក​ជា​ដុំ​ពក អាច​កើត​គ្រប់​កន្លែង​លើ​រាងកាយ។

២- ហេតុអ្វី​ត្រូវ​វះបូស?

វះបូស គឺ​ជា​ការ​វះ​កាត់​ខ្នាត​តូច​ ​ធ្វើ​ឡើង​នៅ​ពេល​ទំហំ​បូស​ធំ​ជាង​ ១សង់ទីម៉ែត្រ និង​បន្ត​រីក​ទំហំ​រហូត ហើយ​មាន​ការ​ឈឺ​ចាប់។ ការ​វះ​បូស ​ធ្វើ​ឡើង​ក្នុង​បំណង​បង្ហូរ​ខ្ទុះ​​នៅ​ក្នុង​បូសចេញ​ ដើម្បី​ការពារ​ផល​វិបាក​ផ្សេងៗ។

កត្តាប្រឈម

៣- កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

បើ​ទំហំ​បូស​មិន​លើស​ពី​ ១សង់ទីម៉ែត្រ​ ​គ្រាន់​តែ​ព្យាបាល​នៅ​ផ្ទះ​ក៏​បាន​ ដោយ​ស្អំ​ទឹក​ក្ដៅ​ឧណ្ហៗ ​៣-៤​ ដង​ក្នុង​មួយ​ថ្ងៃ​ រង់ចាំ​ទាល់​មាន​មុខ និង​ធ្លាយ​ដោយ​ខ្លួន​ឯង។ ចៀស​វាង​យក​ម្ជុល​ទៅ​ចាក់ បន្ទាប់​មក​ញេច​ដោយ​ខ្លួន​ឯង​ ព្រោះ​អាច​ធ្វើ​ឲ្យ​ពិបាក​ព្យាបាល​កាន់​តែ​ខ្លាំង​ ដូចជា​នាំ​ឲ្យ​មាន​ការ​ចម្លង​រោគ​ថ្មី​បន្ថែម​ទៀត​ ​មេរោគនឹង​ស៊ី​ក្នុង​ជាលិកា​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​សាច់។ បន្ទាប់​ពី​វះ​បូស​ហើយ​យើង​អាច​មាន​ផល​វិបាក​ដូចជា​៖

– ឈឺ​ចាប់

– ហូរ​ឈាម

– ស្នាម​លើ​ស្បែក

– កំណក​ឈាម​ក្រោម​ស្បែក

– បូស​នៅ​តែ​អាច​កើត​ឡើង​ជា​ថ្មី។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វី​ខ្លះ​?

ករណី​បូសមាន​ទំហំ​ល្មម​ ពេល​វះ​គឺ​ត្រូវ​ការ​ចាក់​ថ្នាំ​ស្ពឹក​នៅ​នឹងកន្លែង តែ​បើ​ទំហំ​ធំ អាច​ដាក់​​ថ្នាំ​សណ្ដំ​ត្រូវ​តែ​ធ្វើ​ ហើយ​គ្រូពេទ្យ ​នឹង​រៀប​ចំ​សំណើ​ផ្សេងៗ​​ពាក់ព័ន្ធ​ការ​វះ​នេះ។

៥- អ្វី​ខ្លះ​កើត​ឡើង​អំឡុង​ពេល​វះ?

វះ​បូស ​ជា​ទូទៅ​ចំណាយ​ពេល​ប្រមាណ​ពី​ ១៥-២០ ​នាទី តម្រូវ​ឲ្យ​ពេទ្យ​​វះ​បូស​នឹង​ផ្លែ​កាំ​បិត ​រួច​បូម​យក​ខ្ទុះ​ចេញ​ឲ្យ​អស់​ បន្ទាប់​មក​ត្រូវ​ទុក​កន្លែង​វះ​ឲ្យ​នៅ​ចំហ​ ដើម្បី​ឲ្យ​ជា​សះ​ដល់​ជម្រៅ​បាត​មេរោគ​ស៊ី​ បើ​សិន​ជា​ប្រហោង​ធំ​ និង​ជ្រៅ​ គេ​អាច​ដាក់កំប្រ៉េស​​ចូល។

វិធីថែទាំក្រោយវះកាត់

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពេល​វះ?

ជា​ធម្មតា​វះ​ហើយ​ភ្លាម យើង​នឹង​ធូរ​ស្បើយ​ភ្លាម មិន​បាច់​រង់​ចាំ​យូរ​ទេ​ ប៉ុន្តែ​បើ​សិន​ជា​នៅ​តែ​ឈឺ​គ្រូពេទ្យ​អាច​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ​១-២ ​ថ្ងៃ​ និងត្រូវ​ស្ដាប់​តាម​ការ​ណែនាំ​របស់ពេទ្យ​ ពេល​ត្រឡប់​ទៅ​ផ្ទះ ព្រោះ​យើង​ត្រូវ​លាង និង​ដោះ​កំប្រេស​ចេញ​ដោយ​ខ្លួន​ឯង។ ​ករណី​​ឈឺចាប់​ឡើង​ក្រហម​ហើម​ ត្រូវ​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Abscess. http://www.webmd.com/a-to- z-guides/abscess. Accessed May 29, 2016.

កំណែ​ប្រែបច្ចុប្បន្ន

24/01/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម