backup og meta

Lumbar Laminectomy (ការកាត់ឆ្អឹងកងខ្នងចង្កេះផ្នែកខាងក្រោយចេញ)

Lumbar Laminectomy (ការកាត់ឆ្អឹងកងខ្នងចង្កេះផ្នែកខាងក្រោយចេញ)

ចំណេះដឹងមូលដ្ឋាន

ការកាត់ឆ្អឹងកងខ្នងចង្កេះផ្នែកខាងក្រោយចេញ

ឆ្អឹង​ខ្នង​របស់​យើង​តម្រៀប​គ្នា​ជាជួរ​តាម​បណ្ដោយ​ដង​ខ្លួន ហើយ​បង្កើត​ជា​លំហ​មួយ​នៅ​ចន្លោះ​ឆ្អឹង​ដែល​គេ​ហៅ​ថា ប្រហោង​ឆ្អឹង​ខ្នង។ ក្នុង​ប្រហោង​នោះ មាន​ខួរ​ឆ្អឹង​ខ្នង និង​សរសៃ​វិញ្ញាណ។ ការ​រួម​តូច​នៃ​ប្រហោង​ឆ្អឹង​កង​ខ្នង​ចង្កេះ នឹង​ធ្វើ​ឱ្យ​មាន​ការ​សង្កត់​លើ​ខួរ​ឆ្អឹង និង​សរសៃ​វិញ្ញាណ ជា​ហេតុ​បណ្ដាល​ឱ្យ​ជើង​មាន​ការ​ឈឺ​ចុកចាប់ និង​ចុះ​ខ្សោយ។

ដើម្បី​ព្យាបាល​បញ្ហា​នេះ គេ​ត្រូវ​ធ្វើ​ការ​វះ​កាត់​ឆ្អឹង​ផ្នែក​ខាង​ក្រោយ​នៃ​ឆ្អឹង​កង​ខ្នង​ចង្កេះ​ចេញ (Lumbar laminectomy) ដើម្បី​ធ្វើ​ឱ្យ​ប្រហោង​ឆ្អឹង​ខ្នង​នោះ​លែង​ចង្អៀត​។ ដូច្នេះ​នឹង​លែង​មាន​ការ​សង្កត់​លើ​ខួរ​ឆ្អឹង ឬ​សរសៃ​វិញ្ញាណ​ត​ទៀត។ គោល​បំណង​នៃ​ការ​វះ​កាត់​នេះ គឺ​ដើម្បី​បន្ធូរ​រោគ​សញ្ញា និង​កុំ​ឱ្យ​រោគ​សញ្ញា​វិវត្ត​ទៅ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ។

ករណីណាខ្លះត្រូវធ្វើការវះកាត់ឆ្អឹងកងខ្នងផ្នែកខាងក្រោយចេញ?

– ការ​ព្យាបាល​ដោយ​ថ្នាំ និង​ដោយ​ចលនា បរាជ័យ​ធ្វើ​ឱ្យ​រោគ​សញ្ញា​មិន​ធូរ​ស្រាល

– ខ្សោយ​សាច់ដុំ ឬ​ស្ពឹក​ជើង ដែល​ធ្វើ​ឱ្យ​ពិបាក​ឈរ ឬ​ដើរ

– បន្ទោរ​បង់ ឬ​នោម​អត់​ដឹង​ខ្លួន។

ក្នុង​ករណី​ខ្លះ ការ​កាត់​ឆ្អឹង​កង​ខ្នង​ផ្នែក​ខាង​ក្រោយ គឺ​ចាំ​បាច់​សម្រាប់​ព្យាបាល​ជំងឺ​ក្លន​លូន​ឆ្អឹង​ខ្នង។

អត្ថបទពាក់ព័ន្ធ៖

កត្ដាប្រឈម

ផលវិបាកនៃការវះកាត់

អ្នក​ជំងឺ​ភាគ​ច្រើន​មាន​អាការៈ​ធូរ​ស្រាល ពោល​គឺ​រោគ​សញ្ញា​ជើង​លែង​ឈឺ និង​ស្ពឹក​ដូច​មុន បន្ទាប់​ពី​ការ​វះ​កាត់​ឆ្អឹង​កង​ខ្នង​ផ្នែក​ខាង​ក្រោយ​ចេញ។ ប៉ុន្តែ​រោគ​សញ្ញា​នេះ​អាច​ត្រឡប់​មក​វិញ នៅ​ពេល​ឆ្អឹង​ខ្នង​បន្ត​វិវត្ត​ទៅ​មុខ ឬ​ករណី​រលាក​សន្លាក់​លាប់​ឡើង​វិញ ធ្វើ​ឱ្យ​សង្កត់​សរសៃ​វិញ្ញាណ​ម្ដង​ទៀត។​ ប្រសិន​បើ​យើង​មាន​រោគសញ្ញា​មិន​សូវ​ធ្ងន់ធ្ងរ យើង​​អាច​មិន​បាច់​ត្រូវ​ការ​ការ​ព្យាបាល។ ប៉ុន្តែ​បើ​រោគសញ្ញា​ធ្ងន់ធ្ងរ ឬ​កាន់​តែ​ពិបាក​ទៅៗ ការ​វះ​កាត់​គឺ​ជា​ជម្រើស​ល្អ​បំផុត។

មុន​នឹង​ទទួល​យក​ការ​វះ​កាត់ យើង​​ត្រូវ​ដឹង​ពី​ហានិភ័យ និង​ផល​រំខាន​ដែល​អាច​កើត​មាន​ដោយ​សារ​ការ​វះ​កាត់​នេះ។ ផល​រំខាន​ចម្បងៗ​រួម​មាន៖

– ការ​ហូរ​ឈាម

– ការ​ឆ្លង​រោគ

– ឈាម​កក

– ប៉ះពាល់​សរសៃ​វិញ្ញាណ

– ហូរ​ទឹក​ឆ្អឹង​ខ្នង​មក​ក្រៅ

អ្នក​អាច​កាត់​បន្ថយ​ផល​រំខាន​ទាំង​នេះ ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​យ៉ាង​ប្រុង​ប្រយ័ត្ន សម្រាប់​រៀបចំ​ការ​វះ​កាត់ ដូច​ជា​ប្រើ​ថ្នាំ ឬ​បញ្ឈប់​ថ្នាំ​មួយ​ចំនួន។

ស្វែងយល់​មុន​ពេលវះកាត់

ការ​ត្រៀម​មុន​ពេល​វះ​កាត់

– ហាម​ញ៉ាំ និង​ផឹកទឹក​ ប៉ុន្មាន​ម៉ោង​មុន​វះ​កាត់

– គ្រូពេទ្យ​នឹង​ឱ្យ​សេចក្ដី​ណែនាំ​អំពី​ប្រភេទ​ថ្នាំ​ដែល​អ្នក​គួរ​ឬ​មិន​គួរ​លេប​មុន​ពេល​វះកាត់។

ពេលវះកាត់

វិធី​ដាក់​ថ្នាំ​សណ្ដំ​ផ្សេងៗ​គ្នា អាច​ទៅ​រួច។ ជាទូទៅ​ការ​វះ​កាត់​ត្រូវ​ការ​រយៈពេល៣ម៉ោង។ គ្រូពេទ្យ​វះ​កាត់​នឹង​វះ​បញ្ឈរ​ចំ​កណ្ដាល​ខ្នង​ខាង​ក្រោម ហើយ​ញែក​សាច់ដុំ​ចេញ ដើម្បី​ចូល​ដល់​ឆ្អឹង​ខ្នង។ គ្រូពេទ្យ​នឹង​កាត់​ឆ្អឹង​កង​ផ្នែក​ខាង​ក្រោយ និង​ជាលិកា​សរសៃ​ពួរ ដើម្បី​បើក​ប្រហោង​ឆ្អឹង​ខ្នង​ឱ្យ​ទូលាយ​វិញ ធ្វើ​ឱ្យ​លែង​មាន​អ្វី​សង្កត់​សរសៃ​វិញ្ញាណ និង​សរសៃ​ឈាម​ទៀត។

ក្រោយពេលវះកាត់

ក្រោយពេលវះកាត់

– យើង​អាច​ទៅ​ផ្ទះ​បាន​ក្រោយ​វះ​កាត់​បាន ២-៣ថ្ងៃ

– ហាម​លើក​របស់​ធ្ងន់ ឬ​កាច់​ខ្លួន។ រក្សា​ដង​ខ្លួន​ឱ្យ​ល្អ នៅ​ពេល​អង្គុយ​និង​ដើរ។

– ការ​ហាត់​ប្រាណ​បាន​ទៀងទាត់ អាច​ជួយ​ឱ្យ​យើង​ត្រឡប់​មក​ធ្វើ​សកម្មភាព​ដូច​ធម្មតា​បាន​ឆាប់។ មុន​ពេល​ហាត់​ប្រាណ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ដំបូន្មាន​ពី​ការ​ហាត់​ប្រាណ​នេះ។ អ្នក​ជំងឺ​ភាគ​ច្រើន​ជា​សះ​ស្បើយ​ក្រោយ​វះ​កាត់។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Laminectomy. http://www.mayoclinic.org/tests-procedures/laminectomy/basics/definition/prc-20009521. Accessed July 5, 2016.

កំណែ​ប្រែបច្ចុប្បន្ន

30/01/2020

អត្ថបទ​ដោយ KEO Seng ratha

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ Jan 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម