backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Haemorrhoidectomy (វះកាត់ឫសដូងបាត)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Jan 24, 2019

ចំណេះដឹងមូលដ្ឋាន

១- អ្វីទៅជាការវះកាត់ឬសដូងបាត?

វះកាត់​ ឫស​ដូងបាត ​ជា​វិធី​​​ព្យាបាល​ជំងឺ​ឫសដូងបាត ដែល​ជា​ដុំ​សាច់​មាន​រាង​ទន់​នៅ​ក្នុង​រន្ធគូទ​ ធ្វើឲ្យ​ងាយ​ហូរ​ឈាម​ពេល​បត់​ជើង​ធំ។ ដុំសាច់​នេះ ​អាច​ធ្វើ​ឲ្យ​ឈឺ​ និង​រមាស់​ ហើយ​ពេល​រីក​ធំ ​អាច​លាន​ចេញ​មក​ក្រៅ​តាម​រន្ធ​គូទ​តែ​ម្តង។ ឫស​ដូងបាត ​វិវត្ត​ម្ដង​បន្ដិចៗ ​រយៈពេល​យូរ​ បង្ក​ឲ្យ​យើង​ទល់​លាមក​ ហើយ​ជា​ទូទៅ​ អាច​ជា​ជំងឺ​តំ​ណ​ពូជ ពិសេស​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ។

២- ហេតុអី្វចាំបាច់វះកាត់?

ឫសដូង​បាត ​​អាច​ព្យាបាល​តាម​វិធី​សាមញ្ញ​ ដូច​ជា​ផឹក​ទឹក​ឲ្យ​ច្រើន​ និង​ទទួល​ទាន​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​ច្រើន។​ក្នុង​ករណី​វិធី​ខាង​លើ​មិន​បាន​ផល​ ​គួរ​តែ​ទៅ​ពេទ្យព្យាបាល​ គ្រូពេទ្យ​អាច​ជ្រើសរើស​ការ​ព្យាបាល​ដោយ​ចង ឬ​ចាក់​ថ្នាំ​ឲ្យ​ស្វិត​ជ្រុះ​ខ្លួន​ឯង។ បើ​នៅ​តែ​មិន​បាន​ផល​ទៀត ​​ឬ​ដុំសាច់​ឫស​ដូង​ធំ​ពេក អាច​ត្រូវ​វះកាត់​​​ចេញ​តែ​ម្តង ហើយ​ដុំសាច់​កម្រនឹង​ដុះ​ឡើង​វិញ​ណាស់។

​កត្តា​ប្រឈម

៣- កត្តាប្រឈមមានអ្វីខ្លះ?

ជា​ទូទៅ ​រាល់​​ការ​វះ​ទាំង​អស់​តែង​មាន​ហានិភ័យ​ ហេតុ​នេះ​គួរសាក​សួរ​គ្រូពេទ្យ​ពី​កត្តា​ប្រឈម​ទាំងនោះ។ ផលវិបាក​អាច​កើត​មាន​រាល់​ពេល​វះកាត់​ មាន​ដូចជា​ ប្រតិកម្ម​​ជាមួយ​ថ្នាំ​សន្លប់​ ហូរ​ឈាម​ច្រើន​ ឬ​មានកើត​ដុំ​កំណក​ឈាម​ (កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន​​ DVT) និង​ផលវិបាក​មួយ​ចំនួន​ដូចជា៖

– កាត់​ឫសដូងបាត​មិនអស់

– នោម​ទាស់

– ស្ទះ​រន្ធ​គូទ

– ដុះ​ឫស​លើ​ស្បែក

– រហែក​រន្ធ​គូទ

– លាមក​ហូរ​មិន​ឈប់

ដើម្បី​កាត់​បន្ថយផល​វិបាក​ទាំងនេះ យើង​គួរ​គោរព​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ ​ធ្វើ​ការ​ឆ្លុះ​មើល​រន្ធគូទ ក៏​ដូច​ជា​តម​ ​និង​​លេប​ថ្នាំជាដើម។ គប្បី​យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ ​និង​ផលវិបាក​ទាំង​អស់ ​មុន​ពេល​វះកាត់ និង​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យករណី​មាន​មន្ទិល​សង្ស័យ។

ស្វែងយល់មុនវះកាត់

៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?

ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​ថ្នាំ​ពេទ្យ​យើង​កំពុង​ប្រើ​ ប្រភេទ​អាលែកហ្ស៊ី ឬ​​មាន​ជំងឺផ្សេង​ ​មុន​ពេល​វះកាត់ ត្រូវ​ដឹង​លក្ខខណ្ឌ​ញ៉ាំ​អាហារ និង​ផឹក​ទឹក​មុន​វះ​កាត់​ដូចគ្នា។ ជា​ទូទៅ​យើង​គួរ​ឈប់​ញ៉ាំ​អាហារ​ប្រមាណ ៦ ម៉ោង​មុន​ពេលវះកាត់​ តែ​​អាច​ផឹក​ទឹក ​ឬ​កាហ្វេ​ ២-៣ ​ម៉ោង​មុន។

៥- មានអ្វីកើតឡើងពេលវះកាត់?

គេ​វះកាត់​ដោយ​ដាក់​ថ្នាំ​​សន្លប់ ដោយ​ចំណាយ​ពេល​ប្រហែល​ ២០ ​នាទី។ គ្រូពេទ្យ​នឹង​កាត់​យក​ឫស​ដូងបាត​ចេញ​ ដោយ​កាត់រន្ធគូទ​ រួច​ដេរ​ឡើង​វិញ។ បើ​មាន​មន្ទិល​សង្ស័យ​ករណី​ណា​មួយ អាច​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ។

វិធីថែទាំក្រោយវះកាត់

៦- គួរធ្វើអ្វីខ្លះក្រោយវះកាត់?

ពេល​ត្រឡប់​ទៅ​ផ្ទះ ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ និង​ព្យាយាម​ញ៉ាំអាហារ​សម្បូរ​សារធាតុ​សរសៃ​ច្រើន​ ព្រោះ​ជួយ​កុំឲ្យ​ទល់​លាមក ខណៈ​របួស​នឹង​ជា​សះស្បើយ​រយៈពេល​ចន្លោះពី ​៤-៥ ​សប្ដាហ៍​។ ត្រូវ​ចាំ ​​ហាត់​ប្រាណ​ឲ្យទៀងទាត់ ​អាច​ជួយ​ឲ្យ​ឆាប់ជា​ តែ​ត្រូវ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​​មុន​ចាប់​ផ្តើម​ហាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម