និយមន័យ
ការសណ្ដំប្រសាទវិញ្ញាណបរិមណ្ឌលជាអ្វី?
ការសណ្ដំប្រសាទវិញ្ញាណបរិមណ្ឌល គឺជាការចាក់ថ្នាំសណ្ដំដែលធ្វើតែកន្លែងណាមួយជាក់លាក់តែប៉ុណ្ណោះនិយាយរួមទៅគឺមិនមែនចាក់ថ្នាំឲ្យសន្លប់ទេសូមកុំយល់ច្រឡំ។ ការសណ្ដំនេះធ្វើឡើងដូចជានៅម្ដុំដើមដៃដើម្បីកុំឲ្យមានការឈឺចាប់ជាដើមដៃ ក ក្លៀក កែងដៃ និងកដៃជាដើម ហើយក៏វាអាស្រ័យទៅលើតំបន់ដែលត្រូវវះកាត់ដែរដូចជាការវះកាត់កាត់ក្លន និងកែលម្អសរសៃអាកទែការ៉ូទីតជាដើម។ ពេលខ្លះបើចាំបាច់ត្រូវចាក់សណ្ដំឲ្យសន្លប់តែម្ដងក៏មាន។ គេប្រើការសណ្ដំបែបនេះព្រោះវាមានសុវត្ថិភាពច្រើនជាងប្រភេទសណ្ដំដទៃទៀតជាពិសេសលើអ្នកដែលមានបញ្ហាសុខភាពមួយចំនួន។
អត្ថបទពាក់ព័ន្ធ៖ Local Anaesthetic (ចាក់ថ្នាំស្ពឹកតាមតំបន់)
កត្តាប្រឈម
ការចាក់សណ្ដំប្រសាទវិញ្ញាណបរិមណ្ឌល គឺអាចឲ្យរបួសដល់សរសៃប្រសាទវិញ្ញាណដែលតម្រូវយ៉ាងតិចណាស់ ៦ទៅ ៨សប្ដាហ៍ដើម្បីឲ្យកោសិកាមានការជួសជុលឡើងវិញ។ ក្នុងករណីដែលការសណ្ដំគ្មានប្រសិទ្ធភាព ការប្រើប្រើថ្នាំជំនួយផ្សេងទៀតត្រូវបានប្រើហើយគ្រប់គ្នាត្រូវដឹងពីហានិភ័យនិងផលវិបាកជុំវិញការវះកាត់។
ដំណើរការ
គ្រូពេទ្យឯកទេសខាងថ្នាំសណ្ដំ និងប្រពោធនកម្មត្រូវប្រើអេកូសាស្ត្រដើម្បីកំណត់ទីតាំងវិញ្ញាណប្រសាទមុននឹងចាក់ម្ជុលចូល។ ក្នុងករណីខ្លះការចាក់ម្ជុលដែលមានបំពង់រុំពីក្រៅក៏មានដែរព្រោះពេលចាក់ចូលហើយគឺដកម្ជុលចេញទុកតែទុយយោនោះសម្រាប់បាញ់ថ្នាំបញ្ចូលតែប៉ុណ្ណោះ។
ផលវិបាក
គ្រប់ការវះកាត់ទាំងអស់សុទ្ធតែមានផលប៉ះពាល់សំខាន់គឺស្រាលឬធ្ងន់ធ្ងរ ដូចនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់មុននឹងសម្រេចចិត្ត។ ខាងក្រោមនេះជាផលវិបាកផ្សេងៗដែលអាចកើតមាន៖
- ចាក់ខុស សណ្ដំមិនត្រូវកន្លែង
- មានប្រតិកម្មជាមួយថ្នាំសណ្ដំ
- ហូរឈាម
- របួសសរសៃវិញ្ញាណ
- ពុលជាតិថ្នាំ
- ខ្យល់ដក់ក្នុងសួត
- ធ្លាក់ត្របកភ្នែកមួយចំហៀង
- និងអាចស្អកកជាប់ក៏មាន។
អត្ថបទពាក់ព័ន្ធ៖
- វិធីជួយខ្លួនឯង ពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប
- Carpal Tunnel Surgery (វះកាត់សរសៃប្រសាទកណ្ដាលបាតដៃ)
- Epidural Anaesthetic (ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង)
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]