និយមន័យ
ការវះកាត់ក្លនពោះវៀនជាអ្វី?
គ្រប់ការវះកាត់បើកពោះទាំងអស់អាចបន្សល់នូវចន្លោះប្រហោងជាយថាហេតុដែលអាចមានពោះវៀនលូនចេញមកជាប់គាំងក្នុងចន្លោះនោះដែលហៅថាក្លននេះឯង។ ពោះវៀនអាចលូនចូលហើយស្ទះមិនអាចរលាវិញបានដែលពេលនេះហើយការវះកាត់គឺជាការចាំបាច់ព្រោះថាពេលនោះមិនមានឈាមមកចិញ្ចឹមពោះវៀនគ្រប់គ្រាន់នោះទេ។
អ្នកដែលលើសទម្ងន់គឺពិបាកវះកាត់ជាងគេដោយសារតែខ្លាញ់ច្រើនពេក។ ការវះកាត់ក្លនពោះវៀនគឺមានពីរបែបគឺការវះបើកពោះ និងការចោះពោះ។
អត្ថបទពាក់ព័ន្ធ៖ អ្វីជាជំងឺក្លនពេលពពោះ ហើយគួរឲ្យបារម្ភកម្រិតណា?
ហានិភ័យ
ការវះកាត់បើកពោះគឺតម្រូវឲ្យសម្រាកពេទ្យយូរហើយមុខកាត់ដែលវះគឺមិនងាយសះនោះទេដែលត្រូវការរយៈពេលយូរដូចគ្នា។ ក្នុងករណីខ្លះយើងអាចទប់ពោះវៀនកុំឲ្យធ្លាក់ដោយពាក់ខោអាវរឹបៗដើម្បីទប់ ប៉ុន្តែនៅតែមិនអាចគេចពីការវះកាត់រួចដដែល។ គ្រប់អ្នកជំងឺទាំងអស់ត្រូវយល់ដឹងពីផលរំខានដោយការវះកាត់ដែលអាចកើតមានជាយថាហេតុ។
ដំណើរការ
ការវះកាត់ប្រភេទនេះគឺតម្រូវឲ្យចាក់ថ្នាំសន្លប់ហើយអ្នកជំងឺត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យថ្នាំសណ្ដំដើម្បីពិគ្រោះពីស្ថានភាពសុខភាពដើម្បីត្រៀមការសណ្ដំមុនវះកាត់។ ជាទូទៅអ្នកជំងឺត្រូវតមអាហារនិងទឹកយ៉ាងតិច៦ម៉ោង មុនវះកាត់។ តួយ៉ាងត្រូវពិភាក្សាជាមួយគ្រូពេទ្យពីប្រតិកម្មថ្នាំផ្សេងៗមុនការវះកាត់។
ការវះកាត់ក្លនពោះវៀននឹងប្រព្រឹត្តទៅក្នុងអំឡុងពេល៩០នាទី។ ប្រសិនបើមានមុខថ្នេរចាស់គ្រូពេទ្យនឹងវះតាមលំនាំចាស់ដើម្បីកាត់បន្ថយផ្លែនិងស្នាម។ បន្ទាប់ពីការវះកាត់ហើយអ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញក្នុងពេល៤ថ្ងៃ។ ពេលទៅដល់ផ្ទះគួរចាប់ផ្ដើមធ្វើចលនាយឺតៗតាមការណែនាំរបស់គ្រូពេទ្យព្រោះថាលំហាត់ប្រាណគឺជាកត្តាចាំបាច់សម្រាប់ជំនួយឲ្យជាសះស្បើយបានលឿន។
ផលវិបាក
ផលវិបាកគឺបែងចែកជាពីរ គឺផលវិបាករយៈពេលវែង និងរយៈពេលខ្លីដែលអ្នកជំងឺច្រើនជួបប្រទះជាងគេ គឺអ្នកដែលលើសទម្ងន់ និងអ្នកធ្លាប់វះកាត់ច្រើនដងពីមុនមក។ ខាងក្រោមនេះជាផលវិបាកក្រោយការវះកាត់៖
- មានជាតិទឹកកើនឡើងនៅម្ដុំរបួសបិទដែលតម្រូវឲ្យមានការបូមចេញ
- មានការហូរឈាមហើយអាចឈានដល់ការវះកាត់ជាថ្មីក៏មាន
- មានការឈឺចាប់យូរមិនបាត់ដែលអាចប្រើថ្នាំបំបាត់ការឈឺចាប់បាន
- របួសទៅលើពោះវៀននិងសរសៃប្រសាទជិតខាង
- ក្ដៅខ្លួននិងករោគលើមុខរបួស
- អាចកើតអាប់សែក្នុងពោះ
- ស្ទះទឹកនោមនិងពិបាកដកដង្ហើមជាដើម
- អ្នកជំងឺអាចបន្ថយហានិភ័យបានដោយធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖
- Umbilical Hernia Repair (ការព្យាបាលក្លននៅលើផ្ចិតក្មេង)
- មានផ្ទៃពោះ សុខៗស្រាប់តែផ្ចិតលៀនចេញក្រៅ គួរឲ្យភ័យអត់?
- ចូលចិត្តអង្គុយធ្វើការយ៉ាងម៉េចនៅអហ្វីស? ទាំងនេះជារបៀបការពារឈឺនេះឈឺនោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]