backup og meta

Crohn Disease Surgery (វះកាត់​​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ)

Crohn Disease Surgery (វះកាត់​​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ)

និយមន័យ

តើ​ការ​វះ​កាត់​ព្យាបាល​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ធ្វើ​​ដើម្បី​អ្វី?

ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​គឺ​ជា​ជំងឺ​ដែល​កើត​ឡើង​លើ​ភ្នាស​របស់​ពោះវៀន​ផ្នែក​ខាង​ចុង​ដែល​បង្ក​ឲ្យ​មាន​ការ​ឡើង​ក្រាស់​ និង​ទៅ​ជា​កក​ស្ទះ​ដំណើរ​ការ​របស់​ពោះវៀន​។ យ៉ាងណាមិញ ​វា​ក៏​អាច​ប៉ះពាល់​លើ​គ្រប់​ផ្នែក​របស់​ពោះវៀនដែរ​​។​

ប្រសិន​បើ​យើង​មិន​អើពើ​នឹង​រោគ​សញ្ញា​ទេ​ ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​​អាច​បង្ក​ជា​អាការៈ​រំខាន ​ដូចជា​ ​រាក ឈឺ​ពោះ ស្រក​ទម្ងន់ មាន​ការ​ខូចខាត​ភ្នាស​ពោះវៀន​ និង​មាន​ការ​ជ្រាប​ទឹក​ចេញ​ពី​ពោះវៀន​ជាដើម។ ក្នុង​ករណី​មាន​ការ​ក​រោគ ​គ្រូពេទ្យ​នឹង​ធ្វើ​ការ​កាត់​ផ្នែក​នោះ​ចេញ​។

ការ​វះកាត់​ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​​គេ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ការ​ព្យាបាល​ដោយ​តម​អាហារ​ ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​រស់​នៅ ​ព្រម​ទាំង​ថ្នាំ​មួយ​ចំនួន​ មិន​អាច​សម្រាល​អាការៈ​បាន​។ តាម​ការ​អង្កេត​បាន​បង្ហាញ​ថា ​អ្នក​ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​ ​៥០% ​ត្រូវ​ការ​ការ​វះកាត់​ ហើយ​ការ​ព្យាបាល​បែប​នេះ​​មិន​មែន​​បាន​ន័យ​ថា​អាច​ឲ្យ​ជា​សះ​មួយ​ជីវិត​នោះ​ទេ​ វា​អាច​លាប់​ឡើង​វិញ​ក្នុង​ពេល​ណា​មួយ។ ​ដូច​នេះ ​យើង​គប្បី​តាមដាន​និង​បន្ត​ការ​លេប​ថ្នាំ​ក្រោយ​ការ​វះកាត់​ទៀត​ដើម្បី​ជៀស​វាង​ការ​លាប់​នៃ​ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ នេះ។

អត្ថបទពាក់ព័ន្ធ Infectious colitis (ជំងឺរលាក​ពោះវៀន​ធំដោយសារបង្ករោគ)

ផល​វិបាក

បើយើង​កើត​ជំងឺរលាកពោះវៀន​រ៉ាំរ៉ៃ ​​ស្ថិត​ក្នុង​ដំណាក់​កាល​មាន​ផល​វិបាក​នៃ​ជំងឺ​ ​ដូចជា​ មាន​ដុះ​សាច់​ដក់​តាម​ភ្នាស​ពោះវៀន ​និង​មាន​ការ​ស្ទះ​មិន​ពេញ​លេញ​នៃ​ប្រហោង​ពោះវៀន​ នោះការ​វះកាត់​គឺ​ជៀស​មិន​ផុត​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ខ្លះ​ៗ​ដែល​អាច​ជួប​ប្រទះ​ក្នុង​ការ​វះកាត់​៖

  • ការ​ឈឺ​ចាប់​ ការ​ហូរ​ឈាម ការ​ក​រោគ​កន្លែង​វះកាត់
  • មាន​ស្នាម​ អាច​ទៅ​ជា​ក្លន
  • ឡើង​កំណក​ឈាម​ និង​ពិបាក​នោម​
  • មាន​​ជ្រាប​ទឹក​កន្លែង​តំណ​ពោះវៀន​
  • ពោះវៀន​មិន​ដំណើរ​ការ
  • ខូចខាត​សរីរាង្គ​ជិត​ខាង​ និង​ខ្លួន​ឯង​ផ្ទាល់
  • មាន​ការ​ស្អិត​សរីរាង្គ​ក្នុង​ពោះ​
  • អ្នក​ជំងឺ​ត្រូវ​ដឹង​ពី​ផល​វិបាក ​និង​អត្ថប្រយោជន៍​ជុំ​វិញ​ការ​វះកាត់​ មុន​សម្រេច​ចិត្ត​

ដំណើរ​ការវះកាត់

ការ​វះកាត់​ប្រភេទ​នេះ​គឺ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​សន្លប់​ ហើយ​អ្នក​ជំងឺ​ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ថ្នាំសណ្ដំ​ដើម្បី​ពិគ្រោះ​ពី​ស្ថាន​ភាពដើម្បី​ត្រៀម​ការ​សណ្ដំ​មុន​វះកាត់​។ ជាទូទៅ ​អ្នក​ជំងឺ​ត្រូវ​តម​អាហារ​ និង​ទឹក​​យ៉ាង​តិច​ ៦​ម៉ោង ​មុន​វះកាត់។

ការ​វះកាត់​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​ ៩០​នាទី​។ ដំបូង​ ពេទ្យ​នឹង​វះ​បើក​ពោះ​ ហើយ​យក​ចេញ​នូវ​កន្លែង​ដែល​មាន​ការ​ក​រោគ​ដែល​អាច​ជា​កំណាត់​ពោះវៀន​ធំ ​ឬ​តូច​។ បន្ទាប់​មក ​គ្រូពេទ្យ​នឹង​ត​ពោះវៀន​ចូល​គ្នា​វិញ។ ក្នុង​ករណី​ដែល​មិន​អាច​ត​​បាន​ ការ​ចោះ​ពោះ​ដើម្បី​ធ្វើ​ជា​រន្ធ​បញ្ចេញ​លាមក​សិប្បនិម្មិត​ត្រូវ​ធ្វើ​ឡើង​។

ការ​ថែ​ទាំ​បន្ត

យើងអាច​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ក្រោយ​ការ​វះកាត់​ ហើយ​ត្រូវ​ការ​ពេល​យ៉ាង​តិច​ ៣ ​ខែ​ មុន​នឹង​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​ធម្មតា​វិញ​បាន ​តែ​អ្នក​ខ្លះ​ក៏​អាច​លឿន​ជាង​នេះ​អាស្រ័យ​តាម​ស្ថាន​ភាព​រៀង​ៗ​ខ្លួន​។ ការ​ហាត់​ប្រាណ​​ជា​វិធី​ល្អ​ដែល​ជួយ​ឲ្យ​រាងកាយ​ត្រឡប់​ទៅ​រក​សភាព​ដើម​បាន​ឆាប់​រហ័ស ​ប៉ុន្តែ​មុន​នឹង​ចាប់​ផ្ដើម​ហាត់ ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Surgery for Crohn’s Disease. https://www.crohnsandcolitis.org.uk/about-inflammatory-bowel-disease/publications/surgery-for-crohns-disease. Accessed July 16, 2016.

Surgery for Crohn’s Disease. http://www.webmd.com/ibd-crohns-disease/crohns-disease/features/crohns-surgery. Accessed July 16, 2016.

Surgery for Crohn’s Disease & Ulcerative Colitis. http://www.ccfa.org/resources/surgery-for-crohns-uc.html. Accessed July 16, 2016.

Crohn’s disease – Treatment. http://www.nhs.uk/Conditions/Crohns-disease/Pages/Treatment.aspx. Accessed July 16, 2016.

កំណែ​ប្រែបច្ចុប្បន្ន

23/01/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម