backup og meta

ដឹងប្រភេទ​ក្រុម​ឈាម​ អាច​ទាយ​ដឹង​ពី​ហានិភ័យ​សុខភាព

ដឹងប្រភេទ​ក្រុម​ឈាម​ អាច​ទាយ​ដឹង​ពី​ហានិភ័យ​សុខភាព

ជា​ទូ​ទៅ​ ប្រភេទ​ក្រុម​ឈាម​របស់​យើង​ អាច​ទទួល​បាន​មក​ពី​ប៉ា​ម៉ាក់​របស់​យើង​ផ្ទាល់​។​ យ៉ាង​ណា​មិញ​ វា​មាន​ការ​លាយ​បញ្ចូល​គ្នា​ច្រើន​នៃ​ប្រភេទ​ក្រុម​ឈាម ឧទាហរណ៍​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​យើង​មាន​ក្រុម​ឈាម​ប្រភេទ​O​ដូច​គ្នា​ កូន​នឹង​មាន​​ឈាម​ប្រភេទ​នេះ​ដែរ​។ ប៉ុន្តែ​ បើ​ប៉ា​ម៉ាក់​មាន​ឈាម​ប្រភេទ​Bដូច​គ្នា​ កូន​​អាច​នឹង​មាន​ឈាម​ប្រភេទ​O ឬ​B។ រី​ឯ​ប៉ា​ម៉ាក់​ដែល​មាន​ឈាម​ប្រភេទA និង​B កូន​អាច​នឹង​មាន​ឈាម​ប្រភេទ​ណាមួយ​​ក្នុង​ចំណោម​ក្រុម​ឈាម​ទាំង​ពីរ​។

​​​ជាមួយ​គ្នា​នេះ​ដែរ​ ប្រភេទ​​ក្រុម​ឈាម​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​​ពី​ការ​​បរិច្ចាគ​ ឬ​ទទួល​ឈាម​ពី​អ្នកណា​ម្នាក់​ប្រកប​​ដោយ​សុវត្ថិភាព​នោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​​​​ដឹង​អំពី​ហានិភ័យ​នៃ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ជាក់លាក់​​មួយ​ចំនួន​ផង​ដែរ​។​

. ​ជំងឺ​បេះដូង

ក្នុង​ចំណោម​ក្រុម​ឈាម​ទាំង​៨ អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទO មាន​ហានិភ័យ​ទាប​បំផុត​​នៃ​ជំងឺ​បេះដូង​។ រី​ឯ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​AB និង​B គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត​នៃ​​ជំងឺ​បេះដូង​ ព្រម​ទាំង​មាន​​អត្រា​ខ្ពស់​នៃ​ការ​រលាក​ផង​ដែរ​។ ដូចនេះ​ហើយ​ គ្នា​យើង​​ដែល​មាន​ក្រុម​ឈាម​​ប្រភេទ​ទាំង​នេះ​ ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពាក់ព័ន្ធ​នឹង​សុខភាព​បេះដូង​របស់​ខ្លួន​។

. ជំងឺ​មហារីក

​​​​​​យោង​តាម​ការ​សិក្សា​ជា​ច្រើន​ បាន​បង្ហាញ​ថា​ ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A និង​AB អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​​​ជំងឺ​មហារីក​ក្រពះ។​ បន្ថែម​ពី​នេះ​ទៀត​ ​ប្រសិន​បើ​​យើង​មាន​ឈាម​ប្រភេទ​A, B និង​AB យើង​ក៏​​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​លំពែង​ផង​ដែរ។​ ​ហេតុ​ដូច្នេះ​ហើយ​ សម្រាប់​អ្នក​ដែល​មាន​​ក្រុម​ឈាម​ខាង​លើ​ គួរ​តែ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ណា​ដែល​​​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​​ ដើម្បី​ចៀសវាង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​​​ដែល​ពិបាក​ព្យាបាល​មួយ​ប្រភេទ​​នេះ​។

. ​ស្រ្តេស

ប្រសិន​បើ​យើង​មាន​ក្រុម​ឈាម​ប្រភេទ​A ​យើង​ប្រហែល​ជា​​​​ពិបាក​ក្នុង​ការ​​​គ្រប់គ្រង​បញ្ហា​ស្រ្តេស​​ជាក់​ជា​មិន​ខាន​​ ដោយ​សារ​តែ​ក្រុម​ឈាម​ប្រភេទ​នេះ​ ​ ច្រើន​តែ​មាន​អ័រម៉ូន​Cortisol ដែល​​ជា​​អ័រម៉ូន​ស្រ្តេស​ ខ្ពស់​នៅ​​ក្នុង​រាងកាយ​។​ ហេតុ​នេះ​ហើយ​ ​​​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​A​ គួរ​​ស្វែងរក​វិធីសាស្ត្រ​សមស្រប​ក្នុង​ការ​កាត់​បន្ថយ​ការ​ថប់​បារម្ភ​ ​ក៏​ដូចជា​ស្រ្តេស​ឲ្យ​បាន​ទាន់​ពេលវេលា​ ដូចជា​ការ​ស្ដាប់​ចម្រៀង​ មើល​កុន​ ឬ​ហាត់ប្រាណ​ជាដើម​។

blood 2

. មុខងារ​ខួរ​ក្បាល​ចុះ​ខ្សោយ​ និង​​បញ្ហា​ភ្លេចភ្លាំង​

​​​​​​​​សម្រាប់​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A, B និង​AB ​មាន​អត្រា​រហូត​ដល់​៨២​%​ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​​ឈាម​ប្រភេទ​Oក្នុង​ការ​វិវត្ត​ទៅ​រក​​ការ​ធ្លាក់​ចុះ​មុខងារ​យល់​ដឹង​ ​និង​ប្រឈម​ទៅ​នឹង​បញ្ហា​ភ្លេចភ្លាំង​​​​​ហើយ​ជាពិសេស​ គឺ​អាច​បណ្ដាល​ទៅ​ជា​ជំងឺ​វង្វេង​វង្វាន់​​​ (​Dementia)​​បាន​ផង​ដែរ​​​។​ ​កត្តា​​ដែល​នាំ​ឲ្យ​មាន​ការ​ភ្លេចភ្លាំង​ច្រើន​ គឺ​ដោយ​សារ​តែ​​ក្រុម​ឈាម​ប្រភេទ​នេះ​ ​ងាយ​នឹង​កើត​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ ​និង​ជំងឺ​ទឹក​នោម​ផ្អែម​​​ជាដើម​។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.pennmedicine.org/updates/blogs/health-and-wellness/2019/april/blood-types

​​​​​https://www.nm.org/healthbeat/healthy-tips/what-does-your-blood-type-mean-for-your-health

កំណែ​ប្រែបច្ចុប្បន្ន

05/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗខ្វះគ្រាប់ឈាមក្រហមពេលពពោះ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

កត្តា​៨យ៉ាង បង្ក​ហានិភ័យ​ខ្ពស់​កើត​​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម