មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
ជំងឺឈាមក្រកក(Hemophilia) ជាជំងឺដ៏កម្រ ដែលឈាមនៅន្លែងមានរបួសមិនងាយនឹងកក ដោយសារតែប្រូតេអ៊ីនជួយឲ្យឈាមកកមានមិនគ្រប់គ្រាន់ ។ បើសិនជាយើងមានជំងឺ ឈាមក្រកក ពេលមានរបួសយើងនឹងហូរឈាមយូរជាងអ្នកដែលមិនមានជំងឺនេះ។ បើយើងមានរបួសតូចតាចមិនជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺពេលយើងមានជំងឺនេះធ្ងន់ធ្ងរ អាចមានការហូរឈាមផ្នែកខាងក្នុងរាងកាយ ជាពិសេសនៅត្រង់សាច់ដុំ សន្លាក់ ត្រគាក និងជង្គង់។ ការហូរឈាមក្នុងរាងកាយអាចបំផ្លាញសរីរាង្គ និងជាលិកា ដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ជំងឺនេះភាគច្រើនប៉ះពាល់ដល់បុរសស្ទើរទាំងស្រុង និងកម្រកើតមានលើស្ត្រី។ ១.រោគសញ្ញា រោគសញ្ញានៃជំងឺនេះ ការហូរឈាមខាងក្រៅយូរ ឬមានស្នាមជាំបន្ទាប់ពីមានរបួសតិចតួច ឬគ្មានមូលហេតុច្បាស់លាស់។ រោគសញ្ញាអាចប្រែប្រួលអាស្រ័យលើ ជំងឺមានទម្រង់ស្រាល មធ្យម ឬធ្ងន់ធ្ងរដោយ៖ ហូរឈាមច្រើនក្រោយត្រូវរបួស ឬមុត ឬក្រោយវះកាត់ ឬព្យាបាលធ្មេញ លេចចេញស្នាមជាំលើស្បែក ហូរឈាមខុសធម្មតាក្រោយចាក់វ៉ាក់សាំងរួច ឈឺចាប់ ហើម ឬតឹងនៅត្រង់សន្លាក់ ឈាមក្នុងទឹកនោម ឬលាមក ឈាមច្រមុះដោយមិនដឹងមូលហេតុ គ្នាយើងដែលមានជំងឺនេះអាចមានការហូរឈាមពីខាងក្នុងរាងកាយ ប៉ុន្តែភាគច្រើនកើតឡើងនៅ សាច់ដុំ និងសន្លាក់ ដូចជា កែងដៃ ជង្គង់ ត្រគាក ស្មា និង កជើង។ គ្នាយើងខ្លះអាចនឹងមិនមានការឈឺពេលដំបូង ប៉ុន្តែប្រសិនបើការហូរឈាមនៅតែបន្តហូរ សន្លាក់អាចឡើង ក្ដៅ ហើម និងឈឺ នៅពេលដែលធ្វើចលនា។ ចំពោះជំងឺនេះអាចនិងមានបញ្ហាធ្ងន់ធ្ងរ ប្រសិនបើគ្នាយើងមានការហូរឈាមក្នុងខួរក្បាល។ ធ្វើការជួបជាមួយគ្រូពេទ្យប្រសិនបើគ្នាយើងមានសញ្ញាដូចខាងក្រោម ៖ មានការផ្លាស់ប្ដូរឥរិយាបថ ងងុយគេងខុសធម្មតា ឈឺក្បាលមិនបាត់ ហូរឈាមមិនឈប់ មានបញ្ហាភ្នែក ក្អួត ប្រកាច់ សន្លាក់ហើមមិនបាត់ ពិបាកបត់បែន ២.តើយើងអាចការពារជំងឺនេះបានទេ? គ្នាយើងអាចនឹងពិបាកក្នុងការការពារជំងឺនេះ […]