backup og meta

ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត Hemophilia

ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត Hemophilia

១. អ្វី​ទៅ​ជា​ជំងឺ Hemophilia?

Hemophilia ជា​ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត ដែល​កើត​ញឹក​ញាប់​ជាង​គេ​លំដាប់​ទី២ ហើយ​កើត​មាន​ទៅ​លើ​ក្មេង​ប្រុស ឯ​ក្មេង​ស្រី​អាច​ជា​អ្នក​ផ្ទុក ដោយ​មិន​ចេញ​រោគ​សញ្ញា។ Hemophilia ជំងឺ​ត​ពូជ​ពី​ម្តាយ​ទៅ​កូន មិន​មែន​ពី​ឪពុក​ទៅ​កូន​ទេ ៧០% នៃ​ជំងឺ Hemophilia គឺ​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​ដែល​កើត​ជំងឺ Hemophilia ​ជា​ប្រភេទ​ជំងឺ​ហូរ​ឈាម ឬ​ក៏​យើង​ហៅ​ថា ឈាម​ក្រ​កក តែ​មិន​មែន​ជា​ជំងឺ​ឈាម​រាវ​នោះ​ទេ។ ចំណែក ៣០% ទៀត ជំងឺ Hemophilia កើត​ឡើង​ដោយសារ​បម្រែបម្រួល​ទៅ​លើ​ក្រូម៉ូសូម​ដោយ​ខ្លួនឯង។

២០នាក់​ក្នុង​ចំណោម​មនុស្ស​ប្រុស ១០០.០០០នាក់ មាន​ជំងឺ Hemophilia ហើយ​បច្ចុប្បន្ន​គេ​ប៉ាន់​ប្រមាណ​ថា ១នាក់ ក្នុង​ចំណោម​បុរស ១០.០០០នាក់ កើត​ជំងឺ Hemophilia A កម្រិត​ធ្ងន់ ហើយ ១នាក់ ក្នុង​ចំណោម​បុរស ៥.០០០នាក់ កើត​ជំងឺ Hemophilia B កម្រិត​ធ្ងន់។

នៅ​កម្ពុជា យើង​អាច​ប៉ាន់​ប្រមាណ​ថា មាន​អ្នក​ជំងឺ Hemophilia ប្រហែល ១.៣០០នាក់ មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ ហេតុនេះ​ពួក​គេ​មិន​បាន​ទទួល​ការ​ថែទាំ​ត្រឹម​ត្រូវ​ឡើយ។ យើង​អាច​ប៉ាន់​ប្រមាណ​បាន​ដែរ​ថា មាន​ទារក​កើត​មក​មាន​ជំងឺ Hemophilia ប្រហែល ៤០ ករណី​ជា​រៀង​រាល់​ឆ្នាំ បើ​ផ្អែក​តាម​អត្រា​កំណើត​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល ៤០០.០០០/ឆ្នាំ។

២. រោគ​សញ្ញា​ជំងឺ Hemophilia

– ឡើង​ជាំ​នៅ​ពេល​ទង្គិច​អ្វីមួយ

– ឧស្សាហ៍​ហើម​ជង្គង់ កែងដៃ

– ឈាម​ក្រ​កក

– ឈាម​ហូរ​ខុស​ប្រក្រតី​នៅ​តាម​មាត់ សន្លាក់ សាច់ដុំ

– ហើម ឬ​ហូរ​ឈាម​ខុស​ប្រក្រតី​ពេល​ចាក់​វ៉ាក់សាំង

– មាន​ឈាម​នៅ​ក្នុង​ទឹក​នោម ឬ​លាមក។

៣. ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ Hemophilia

ការ​រោគ​វិនិច្ឆ័យ​ថា ក្មេង​មាន​ជំងឺ Hemophilia ឬ​អត់ ដោយ​ការ​ធ្វើ​តេស្ត​ឈាម។ នៅ​កម្ពុជា មាន​មន្ទីរពេទ្យ ៣ កន្លែង​ដែល​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​រក​មើល​ជំងឺ Hemophilia បាន​ត្រឹមត្រូវ ក្នុង​នោះ​មាន​មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​កុមារ​អង្គរ និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួង​សុខាភិបាល។ ជំងឺ Hemophilia មិន​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​ឡើយ ប៉ុន្តែ​អាច​គ្រប់​គ្រង​បាន។ ការ​ព្យាបាល គឺ​ចាក់​បញ្ចូល​ឈាម ផ្លាសមា ឬ​កត្តា​ឈាម​កក​ជំនួស​នៅ​ពេល​ហូរ​ឈាម។ ការ​ព្យាបាល​ជំងឺ​នេះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ខណៈ​ការ​ព្យាបាល​ដោយ​ចលនា​ក៏​មាន​សារសំខាន់​ណាស់​ដែរ​ចំពោះ​អ្នក​ជំងឺ Hemophilia។ ទោះបី​គ្មាន​កត្តា​ឈាម​កក​ជំនួស​សម្រាប់​ប្រើ ឬ​មិន​គ្រប់​គ្រាន់​ក៏​ដោយ ប៉ុន្តែ​ការ​តាម​ដាន​ជា​ទៀង​ទាត់ និង​ការ​អប់រំ​ដល់​អ្នក​ជំងឺ​មាន​សារសំខាន់​បំផុត ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ​ប្រហាក់​ប្រហែល​នឹង​ជីវិត​ធម្មតា​បាន។

Hemophilia

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/03/2021

អត្ថបទ​ដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្មានទេ ជំងឺឈាមស ស៊ីឈាមក្រហម (វីដេអូ)

ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត



អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម