ក្នុងអត្ថបទនេះ
- ចំណេះដឹងមូលដ្ឋាន
- រោគសញ្ញា
- មូលហេតុ
- កត្តាប្រឈម
- រោគវិនិច្ឆ័យនិងការព្យាបាល
- វិធីខ្លះៗសម្រាប់អនុវត្ត
ចំណេះដឹងមូលដ្ឋាន
តើអ្វីទៅជាជំងឺអំបៅអំបែក?
ជំងឺអំបៅអំបែកស្រួចស្រាល់គឺជាការឈឺចាប់នៃការករោគក្នុងត្រចៀក។ ជំងឺអំបៅអំបែកកើតឡើងនៅពេលដែលតំបន់ក្រោយក្រដាសត្រចៀកមានការរលាក ឬកររោគក្នុងនោះ។
រោគសញ្ញា
តើជំងឺអំបៅអំបែកមានរោគសញ្ញាអ្វីខ្លះ?
កុមារនិងក្មេងតូចៗអាចនឹងជួបសញ្ញាដូចជា៖
- យំច្រើន
- រង៉ែរង៉ៅ
- គេងមិនលក់
- ត្រចៀករមាស់នៅមិនសុខ
- ឈឺត្រចៀក
- ឈឺក្បាល
- ឈឺក
- ណែនត្រចៀក
- មានទឹករងៃឬខ្ទុះចេញតាមរន្ធត្រចៀក
- ឡើងកម្ដៅ
- ក្អួត
- រាក
- គ្មានលំនឹងពេលឈរ
- ហឹងត្រចៀក
មូលហេតុ
តើកត្តាអ្វីខ្លះដែលបង្កឲ្យមានជំងឺអំបៅអំបែក?
បំពង់ Eustachian ជារន្ធឆ្លងកាត់ផ្ទាល់ពីត្រចៀកទៅផ្នែកខាងក្រោយនៃបំពង់ក។ ជំងឺអំបៅអំបែកស្រួចស្រាល់
កើតឡើងនៅពេលដែលបំពង់នេះហើម និងស្ទះមិនអាចមានចរន្តទឹកឆ្លងកាត់បាន។ ការស្ទះនេះអាចមានការករោគបាន។ ចំពោះកុមារតូចៗវិញបំពង់នេះមានទម្រង់ខ្លី និងទ្រេតជាងកុមារដែលអាយុច្រើនជាង ក៏ដូចជាមនុស្សពេញវ័យផងដែរ។ កត្តាទាំងនេះគឺងាយនឹងមានការករោគ។
បំពង់ Eustachian មានការស្ទះនិងហើមដែលបណ្ដាលមកពីបញ្ហាដូចជា៖
- មានប្រតិកម្ម
- ផ្ដាសាយ
- ផ្ដាសាយធំ
- មានការករោគក្នុងស៊ីនុស
- មានការហើមកូនកណ្ដុរ
- ផ្សែងបារី
- បៅទឹកពេលដេក
កត្តាប្រឈម
តើអ្នកណាខ្លះអាចប្រឈមនឹងជំងឺអំបៅអំបែក?
កត្តាដែលប្រឈមនឹងជំងឺអំបៅអំបែកមានដូចជា៖
- កុមារដែលមានអាយុចន្លោះ៦ខែទៅ៣៦ខែ
- ទារកដែលបៀមក្បាលដោះ
- មានវត្តមាននៅទារកដ្ឋាន
- បៅទឹកពេលដេក
- ប្រឈមនឹងផ្សេងបារី
- ប្រឈមនឹងខ្យល់ពុល
- ធ្លាប់មានការទៅកន្លែងដែលមានរយៈកម្ពស់ខ្ពស់
- មានការផ្លាស់ប្ដូរបរិយាកាស
- រស់នៅក្នុងមជ្ឈដ្ឋានត្រជាក់ពេក
- ទើបមានផ្ដាសាយធំ ករោគក្នុងត្រចៀក និងស៊ីនុស
កត្តាសេនេទិចក៏អាចចូលរួមក្នុងការបង្កឲ្យកើតមានជំងឺអំបៅអំបែកដែរ។
អត្ថបទគួរអាន៖
រោគវិនិច្ឆ័យនិងការព្យាបាល
ព័ត៌មានដែលផ្ដល់ជូនខាងក្រោមនេះមិនមែនជាការណែនាំបែបវេជ្ជសាស្ត្រនោះទេ។ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ។
រោគវិនិច្ឆ័យ
គ្រូពេទ្យអាចនឹងត្រូវការប្រើវិធីដូចខាងក្រោមដើម្បីកំណត់នូវរោគវិនិច្ឆ័យ៖
អូតូស្កុប
គ្រូពេទ្យប្រើអូតូស្កុបដើម្បីមើលផ្នែកខាងក្នុងនៃត្រចៀក៖
- ឡើងក្រហម
- ហើម
- មានហូរឈាម
- មានខ្ទុះ
- មានទឹករងៃ
- មានការធ្លាយក្រដាសត្រចៀក
ទីមប៉ាណូមេទ្រី
សម្រាប់ការធ្វើតេស្តនេះគ្រូពេទ្យប្រើឧបករណ៍ដើម្បីវាស់សំពាធខ្យល់ក្នុងត្រចៀកកុមារដើម្បីមើលថាមានការធ្លាយឬអត់។
រ៉េផ្លេចតូមេទ្រី
សម្រាប់ការធ្វើតេស្តនេះគ្រូពេទ្យប្រើឧបករណ៍ដើម្បីបង្កើតសំឡេងជិតត្រចៀកកុមារ។ គ្រូពេទ្យនឹងអាចធ្វើការកំណត់បានប្រសិនបើមានទឹករងៃក្នុងត្រចៀករបស់កុមារ។
តេស្តសមត្ថភាពស្ដាប់
គ្រូពេទ្យនឹងធ្វើតេស្តនេះដើម្បីធ្វើការវាស់វែងសមត្ថភាពស្ដាប់របស់កុមារ។
ការព្យាបាល
ភាគច្រើនគឺព្យាបាលដោយថ្នាំផ្សះ។ គ្រូពេទ្យអាចនឹងណែនាំវិធីខ្លះៗដើម្បីអនុវត្តនៅផ្ទះដើម្បីព្យាបាលការឈឺចាប់មុននឹងប្រើថ្នាំផ្សះដើម្បីជៀសវាងផលវិបាកនៃថ្នាំ។
គ្រូពេទ្យអាចណែនាំឲ្យប្រើវិធីខ្លះៗនៅផ្ទះដូចជា៖
- ស្អំទឹកក្ដៅឧណ្ហៗនៅត្រចៀកដែលប៉ះពាល់
- ប្រើប្រាស់ថ្នាំបន្តក់
- ប្រើថ្នាំបំបាត់ការឈឺចាប់ដូចជាអ៊ីប៊ុយប្រផែន (ADVIL,MOTRIN) និងប៉ារ៉ា
ថ្នាំ
គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំបន្តក់ដើម្បីបន្ថយការឈឺចាប់ ហើយក៏អាចប្រើថ្នាំផ្សះប្រសិនបើសញ្ញាមិនបាត់ពេលប្រើថ្នាំបន្តក់ហើយ។
អត្ថបទគួរអាន៖
- Chronic bronchitis (ជំងឺរលាកទងសួតរ៉ាំរ៉ៃ)
- Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ)
- Coronary Artery Anomaly (សរសៃឈាមបេះដូងខុសប្រក្រតី)
ការវះកាត់
គ្រូពេទ្យនឹងរើសនូវជម្រើសនេះពេលការករោគមិនឆ្លើយតបនឹងការព្យាបាលដោយថ្នាំ ហើយមានការលាប់ឡើងវិញ។ ការវះកាត់មានដូចជា៖
- វះកូនកណ្ដុរ៖ គ្រូពេទ្យអនុវត្តវិធីនេះពេលដែលកូនកណ្ដុរមានការរីកធំ និងបង្ករោគ ហើយកុមារមានអំបៅអំបែករ៉ាំរ៉ៃ។
- ដាក់បំពង់៖ គ្រូពេទ្យត្រូវការបញ្ចូលបំពង់តូចចូលក្នុងត្រចៀកកុមារដើម្បីបង្ហូរទឹករងៃនិងខ្យល់ស្ទះពីត្រចៀក។
វិធីខ្លះៗដើម្បីអនុវត្តនៅផ្ទះ
តើការអនុវត្តនៅផ្ទះបែបណាខ្លះដែលអាចជួយកាត់បន្ថយជំងឺនេះបាន?
យើងអាចកាត់បន្ថយហានិភ័យនៃជំងឺនេះបានដោយ៖
- លាងដៃឲ្យបានញឹកញាប់ និងបន្ថយការប្រឈមនឹងជំងឺផ្ដាសាយ និងជំងឺផ្លូវដង្ហើម
- ចៀសឆ្ងាយពីផ្សែងបារី
- ចាក់វ៉ាក់សាំងផ្ដាសាយ និងវ៉ាក់សាំងប្រឆាំងមេរោគផ្នឺម៉ូកុក។
- បំបៅដោះជំនួសទឹកដោះគោ
- មិនត្រូវឲ្យជញ្ជក់ក្បាលដោះ
[embed-health-tool-heart-rate]