backup og meta

Spots on Throat ​(ជំងឺដំបៅក្នុងបំពង់ក)

Spots on Throat ​(ជំងឺដំបៅក្នុងបំពង់ក)

និយមន័យ

១- អ្វី​ជាជំងឺ​ដំបៅ​​​ក្នុង​បំពង់​ក?

ជំងឺ​ដំបៅក្នុង​បំពង់​ក សំដៅលើស្នាម​កើត​មាន​លើ​សាច់​បំពង់​កខាង​ក្នុង ​អាច​ជា​ចំណុច​ក្រហម​ ឬ​ដុំ​មូល​ចុង​ពណ៌​ស​ដូច​គ្រាប់​មុន។ ជាទូទៅ តែង​មាន​ការ​រំខាន​នៅ​ពេល​ដែល​មានកើត​ជំងឺ​នេះ គ្រូពេទ្យ​អាច​កំណត់​រោគ​វិនិច្ឆ័យ​បាន អាស្រ័យ​លើ​រូបរាង​ខាង​ក្រៅ ​និង​ពណ៌​របស់​វា។

២- កើត​ឡើង​ញឹកញាប់​ប៉ុនណា?

ជំងឺ​ដំបៅ​ក្នុង​បំពង់​ក ​កើត​ញឹកញាប់​ណាស់​ ជា​ពិសេស​លើ​មនុស្ស​គ្រប់​វ័យ​ និង​គ្រប់​ភេទ​ទាំង​អស់​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​យើង​អាច​កាត់បន្ថយ​កត្តាប្រឈម​​ជំងឺ​បាន​ ដោយ​កត្តា​ផ្សេង​ៗ។

៣- រោគសញ្ញាជំងឺ​ដំបៅ​ក្នុង​​បំពង់​ក​មាន​អ្វី​ខ្លះ?

នៅ​ពេល​ដែល​មាន​ជំងឺ​នេះ​ឡើង​ វា​អាច​លេច​ចេញ​នូវ​សញ្ញា​ដូចជា​៖

– ឈឺ​បំពង់​ក

– តឹង​ច្រមុះ

– ក្ដៅ​ខ្លួន

– ពិបាក​លេប​អាហារ

– វិលមុខ​ ឬ​ចង្អោរ

– ឈឺ​ពោះ

– ឡើង​ក្រហម​ និង​ហើម​បំពង់​ក​ ពិសេស​សាច់បំពង់ក

– ឡើង​កូន​កណ្ដុរ​នៅ​ក

– ឈឺ​ក្បាល

– រមាស់

មូលហេតុបង្ក

៤- មូលហេតុ​បង្ក​មាន​អ្វី​ខ្លះ?

មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ដំបៅ​ក្នុងបំពង់កមាន​ដូច​ជា៖

– រលាក​បំពង់​ក​ដោយ​សារ​មេរោគ​ស្ត្រេបតូកូក។ អ្នក​មាន​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​បាក់តេរី​ប្រភេទ​នេះ ​គឺ​ឡើង​ស្នាម​សសាច់​បំពង់​ក​។

– រលាក​បំពង់​ក​ដោយ​សារ​ការ​បង្ក​រោគ​កើត​ឡើង​ពី​វីរុស​ ឬ​ហៅ​ថា​ជំងឺ​ម៉ូណូនុក្លេអូស​។ ​អាច​លេច​ចេញ​ជា​ស្នាម​ស​លើ​សាច់​បំពង់​ក ​ហើយ​មាន​អត្រា​ឆ្លង​ខ្លាំង​ជាង​គេ។

– រលាក​បំពង់​ក​ដោយសារ​មេរោគ​ផ្សិត​ប្រភេទ​កង់​ឌី​ដា​ ​ប៉ះពាល់ ​និង​មាន​ស្នាម​ស​ៗ​ទាំង​សាច់​បំពង់​ក ​និង​ក្នុង​ក្រអូម​មាត់។​ ជំងឺ​នេះ​ច្រើន​កើត​លើ​ទារក ​និង​អ្នក​ជំងឺ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ។

– រលាក​បំពង់​ក និង​ប្រដាប់ភេទ​ ដោយសារ​វីរុស ​ហើបប៉េស (HSV)៖

  • កើត​នៅ​លើ​មាត់​ គឺ​មក​ពី (HSV-១)​ ហើយ​វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​ការ​ថើប ​រួម​ភេទ​តាម​មាត់ និង​ការ​ប្រើប្រាស់​ឧបករណ៍​រួម​គ្នា​​ជាមួយ​អ្នក​មាន​ផ្ទុះ​មេរោគ។ រោគ​សញ្ញា ​គឺ​មាន​ពង​បែក ​និងដំបៅលើ​បបូរមាត់។
  • កើត​នៅ​លើ​ប្រដាប់​បន្ត​ពូជ ​(HSV-២) ​ភាគ​ច្រើន ​ឆ្លង​តាម​ការ​រួម​ភេទ​ ខណៈរោគ​សញ្ញា​ មានដំបៅលើ​ប្រដាប់​ភេទ។
  • ការ​រលាក​ដោយ​សារ​វីរុស​ទាំង ​២​ប្រភេទ ​អាច​នឹង​មាន​លេច​ចេញ​​រោគ​សញ្ញា ​ហើយ​សុទ្ធ​តែ​អាច​មាន​ស្នាម​ស​នៅ​លើ​សាច់​បំពង់​ក​ដូច​គ្នា។

មូលហេតុស្នាមអុជពណ៌ក្រហម​៖

– ជំងឺ​ហឺប៉ង់ចាយណា (Herpangina)​ គឺ​ជា​ការ​រលាក​ ដោយ​សារ​វីរុស​ ហើយ​បង្ក​ឲ្យ​មាន​ឡើង​ពង​បែក​នៅ​ក្រអូម​មាត់​ផ្នែក​ខាង​លើ​ និង​ខាង​ក្រោយ​​សាច់​ក។

– ជំងឺ​មាន​ដំបៅ ​​រមាស់​ និងពងបែក​លើ​ដៃ ​ជើង ​និង​មាត់ ​(Hand, Foot, Mouth disease) គឺ​ជា​ការ​បង្ក​រោគ​ដោយ​វីរុស​ងាយ​ឆ្លង​បំផុត​ ហើយ​វា​ស្រដៀង​ទៅ​នឹង​ជំងឺ​ហឺប៉ង់ចាយណា​ ដែរ ​ដោយ​សារ​តែ​អាច​បង្ក​ជា​ស្នាម​អុជក្រហម​លើ​សាច់​បំពង់​ក​។ ជំងឺ​ប្រភេទ​នេះ ​ងាយ​ឆ្លង​ដោយសារ​មិន​លាង​ដៃ​ឲ្យ​បាន​ស្អាត​ ប៉ះពាល់​លាមក​ ការ​ខាក​ស្ដោះ​ និង​ឆ្លង​តាម​វត្ថុរាវ​របស់​អ្នក​ជំងឺ​។ ពិសេស​បំផុត​នោះ​គឺ​ក្មេង​ក្រោម​ ៥​ឆ្នាំ​ ឧស្សាហ៍​ជួប​ជាង​គេ។

– មហារីក​ក្នុង​ប្រអប់​មាត់៖ វា​អាច​នឹង​លេច​ចេញ​នូវ​សញ្ញា ​ដូចជា​ ដំបៅ ស្នាម​អុជ​ពណ៌​ស​ ឬ​ក្រហម​នៅ​ក្នុង​មាត់​ និង​លើ​សាច់​បំពង់​ក ​ហើយ​មាន​ការ​ឈឺ​ចាប់​​រយៈពេល​យូរ។ ជំងឺ​មហារីក​នេះ អាច​ប៉ះពាល់​ដល់​ជីវិត ​ដូច​នេះ​ការ​កំណត់​រោគ​វិនិច្ឆ័យ ​ត្រូវ​ធ្វើ​ឲ្យ​បាន​ទាន់​ពេល​ ដើម្បី​ចៀស​វាង​គ្រោះថ្នាក់។ មួយ​វិញ​ទៀត​ យើង​ឃើញ​ថា កត្តា​​អាយុ ហូបចុក ជក់​បារី និង​ផឹក​ស្រា​ច្រើន ​សុទ្ធ​តែ​អាច​ជា​កត្តា​ហានិភ័យ​ ហើយក្នុង​ករណី​មាន​ការ​លាប់​ដុំ​ពក​ក្រហម​មក​វិញ​ វា​អាច​ជា​ជំងឺ​៖

  • រលាក​បំពង់​ក​ដោយ​សារ​មេរោគ​ស្ត្រេបតូកូក
  • រលាក​បំពង់​ក​ដោយ​សារច្រាំងអណ្តាត
  • រលាក​បំពង់​ក​ដោយសារ​មេរោគ​ហើបប៉េស
  • មហារីកមាត់។

កត្តាប្រឈម

៥- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

កត្តា​ប្រឈម​ឲ្យ​កើត​ជំងឺ​ដំបៅសាច់ក្នុង​បំពង់ក មាន​ដូច​ជា៖

– ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ចុះ

– កុមារ​តូច​ៗ​ និង​មនុស្ស​​ចាស់

– ជក់​បារី ​និង​ផឹក​ស្រា

– ការ​រស់​នៅ​ជាមួយ​គ្នា។

អត្ថបទ​ពាក់​ព័ន្ធ៖

ករណី​​ត្រូវ​ទៅ​ជួប​ពេទ្យ

៦- ត្រូវ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

– នៅ​ពេល​ដែល​ស្នាម​អុជ​ទាំង​នោះ​មិន​ព្រម​ជា​សះ​ជា​ច្រើន​ថ្ងៃ​ហើយ

– មាន​ការ​រលាក​បំពង់​ក​ធ្ងន់ធ្ងរ

– មាន​សញ្ញា​ក្ដៅ​ខ្លួន ហើម ​និង​អស់​កម្លាំង​ជា​ដើម​។

រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

បំពង់ក

ផ្លាស់ប្តូរ​ទម្លាស់​រស់​នៅ

៧- ទម្លាប់​រស់​នៅ

ផ្លាស់​ទម្លាប់រស់​នៅ និង​វិធី​ព្យាបាល​តាម​ផ្ទះ អាច​បង្ការពី​ជំងឺ​​បាន​ដូច​ជា៖

– អនាម័យ​មាត់​ធ្មេញ​ ដោយ​ដុស​ធ្មេញ​ជា​ប្រចាំ ​ពិសេស​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច​ និង​ប្រើ​ឧបករណ៍​កោស​អណ្ដាត​​បើ​មាន​ រួម​ទាំង​ប្រើ​ទឹក​ខ្ពុរ​មាត់​។

– បន្ថយ​ ឬ​ចៀសវាងញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ​ព្រោះ​អាច​បង្កើន​ការ​បញ្ចេញ​ជាតិរំអិល ជា​ហេតុ​នាំឲ្យមេរោគ​ផ្សិត​លូត​លាស់​បាន។

– ចៀសវាង​អាហារ​ណា​អាច​បង្ក​ប្រតិកម្ម ​ព្រោះ​ថា​ ​អាច​បង្ក​ជា​ការ​ឡើង​ស្នាម​អុជ​ ឬ​ដុំ​ពក​លើ​សាច់​បំពង់​ក​ និងញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​សុខភាព​ល្អ។

– ខ្ពុរ​ទឹក​អំបិល​ បង្ហាញ​ថា​ល្អ​សម្រាប់​ជំងឺ​នេះ​ ដោយ​សារ​ជួយ​កាត់​បន្ថយ​អាការៈ​រមាស់​ និង​មិន​ឲ្យ​មាន​ការ​ក​រោគ។ អាច​អនុវត្ត​វិធី​នេះ​បាន​រាល់​ថ្ងៃ​រហូត​ទាល់​តែ​ជា។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Is There a Pimple in My Throat? https://www.healthline.com/health/pimple-in-throat. Accessed December 20, 2018.

What Causes White Spots on the Throat? https://www.healthline.com/health/white-spots-on-throat. Accessed December 20, 2018.

Red Spots on Throat. https://www.healthline.com/health/red-spots-on-throat. Accessed December 20, 2018.

កំណែ​ប្រែបច្ចុប្បន្ន

24/05/2021

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗឆ្ងល់អត់ គ្រាន់កូនបៀមដៃសោះ បែរជានាំឲ្យរលាកបំពង់ក?

ជំងឺសើស្បែកម៉្យាងនេះកើតលើអាអូនញឹកញាប់ ក្រោយឈឺរលាកបំពង់ក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម