backup og meta

៥ ចំណុច បើធ្វើបាននឹងជួយកាត់បន្ថយហានិភ័យការកើត​ជំងឺទឹកនោមផ្អែមប្រភេទ២

៥ ចំណុច បើធ្វើបាននឹងជួយកាត់បន្ថយហានិភ័យការកើត​ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ គឺជា​ជំងឺ​ឧស្សាហ៍​ជួបប្រទះ និង​កើត​មាន​ផង​ដែរ ហើយ​ការ​បង្ការ​ជំងឺនេះ​គឺ​សំខាន់ណាស់​ជាពិសេស​សម្រាប់​អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​នេះតែម្ដង​។ អ្នក​ងាយ​ប្រឈម​មាន​អ្នក​ដែល​លើស​ទម្ងន់ មាន​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​នេះ ឬ​មាន​រោគសញ្ញា​បម្រុង​ទឹកនោមផ្អែម។ យ៉ាង​ណា​មិញ​យើង​អាច​ធ្វើ​ការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​បាន​តាម​រយៈ​វិធី​មួយ​ចំនួន​​នេះ។

១. ហាត់ប្រាណ

ការ​ហាត់ប្រាណ​ជា​ប្រចាំ​មាន​ប្រយោជន៍​ច្រើន​ដូចជា​ជួយ​សម្រក​ទម្ងន់ បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្កើន​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា (Insulin Sensitive)។ យើង​អាច​ធ្វើ​លំហាត់​ប្រាណ​បែប Aerobic exercise ដូចជា​ការ​ដើរ រាំ ហែលទឹក និង​ជិះកង់​ជាដើម។

២. ញ៉ាំ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន

ជាតិ​សរសៃ​អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​បាន​ដោយ​បង្កើត​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​សម្រក​ទម្ងន់​ និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ដែរ។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​រួមមាន​ផ្លែឈើ បន្លែ គ្រាប់​សណ្ដែក គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ (nuts)។

៣. បញ្ចុះ​ទម្ងន់​ដែល​លើស

ប្រសិនជា​យើង​លើស​ទម្ងន់ ការ​បង្ការ​តម្រូវ​ឲ្យ​មាន​ការ​បញ្ចុះ​ទម្ងន់។ ការ​សិក្សា​ធំ​មួយ​បាន​រក​ឃើញ​ថា​អ្នក​ចូលរួម​ដែល​បាន​បញ្ចុះ​ទម្ងន់​ប្រហែល​៧%​នៃ​ទម្ងន់​រាងកាយ​ទាំង​អស់ និង​ហាត់ប្រាណ​ជា​ប្រចាំ​កាត់បន្ថយ​ហានិភ័យ​ការ​វិវត្ត​ជំងឺ​ទឹកនោមផ្អែម​រហូត​ដល់​៦០%។ ចង់ដឹងថា​គ្នា​យើង​លើស​ទម្ងន់ឬយ៉ាងណា​អាចគណនាតាម​BMI

៤. របប​អាហារ

របប​អាហារ​ប្រចាំ​ថ្ងៃ​គួរ​មាន​បរិមាណ​តិច និង​មាន​បរិមាណ​ខ្លាញ់ និង​ស្ករ​តិចដែរ​។ យើង​គួរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន ហើយ​កំណត់​បរិមាណ​ពពួក​សាច់​ក្រហម និង​ចៀស​វាង​អាហារ​កែច្នៃ។ ក្រៅពីអាហារ យើង​ក៏​គួរ​យកចិត្តទុកដាក់​ទៅ​លើ​ភេសជ្ជៈ​ដូចគ្នា។ ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ដូចជា​ទឹកក្រូច ទឹក​ផ្លែឈើ ឬ​ភេសជ្ជៈ​កីឡា​គួរ​​កំណត់​បរិមាណ​ញ៉ាំ​ឲ្យ​បាន​​ត្រឹមត្រូវ។ ភេសជ្ជៈ​ដែល​ល្អ​បំផុត​គឺ​ទឹក​ធម្មតា។

៥. ឈប់​ជក់បារី

បើ​គ្នា​យើង​ជា​អ្នក​ជក់​បារី គួរពិចារណាឈប់ទៅ​បើ​មិនចង់ឲ្យ​អ្វីៗហួសពេល។​ ការ​ជក់​បារី​អាច​បង្ក​ឲ្យ​អាំងស៊ុយលីន​មិន​អាច​ដំណើរការដឹក​ជាតិ​ស្ករ​ចូល​ក្នុង​កោសិកា​​បាន​ល្អ​ដែលបញ្ហា​​នេះ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ ដូចនេះ​សម្រាប់​អ្នក​ជក់បារី​គួរ​ផ្ដាច់​បារី​ដើម្បី​សុខភាព និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/diseases-conditions/type-2-diabetes/in-depth/diabetes-prevention/art-20047639

https://medlineplus.gov/howtopreventdiabetes.html

https://www.sccgov.org/sites/phd/collab/dpi/Pages/dpi-prev-tips.aspx

កំណែ​ប្រែបច្ចុប្បន្ន

05/11/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ

ទាំងនេះ ជាវិធីរៀបចំរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម