brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ចូលចិត្តញ៉ាំកាហ្វេ តែគុជ និងភេសជ្ជៈផ្អែមៗរាល់ថ្ងៃ ប្រយ័ត្នកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន!

គ្នាយើងភាគច្រើន ទម្លាប់ញ៉ាំភេសជ្ជៈផ្អែមៗ ត្រជាក់ៗរាល់ព្រឹក ហើយថ្ងៃឡើងនៅឆ្លៀតថែមកាហ្វេទឹកកក គ្រឿងកំប៉ុង ឬតែគុជទៀត! ដឹងអត់ថាទម្លាប់បែបហ្នឹង ធ្វើឱ្យយើងងាយប្រឈមនឹងហានិភ័យនៃការកើតជំងទឹកនោមផ្អែមប្រភេទ២ ណាស់។

ចូលចិត្តញ៉ាំកាហ្វេ តែគុជ និងភេសជ្ជៈផ្អែមៗរាល់ថ្ងៃ ប្រយ័ត្នកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន!

កម្រិតជាតិស្ករប៉ុនណាទើបសមស្របសម្រាប់រាងកាយក្នុង១ថ្ងៃ?

យោងតាម American Heart Association (AHA) and អង្គការសុខភាពពិភពលោក (WHO) កម្រិតស្ករបន្ថែមអតិបរមាដែលត្រូវបានណែនាំឱ្យទទួលទានក្នុងមួយថ្ងៃគឺ៖

  • ស្រ្តី៖ មិនលើសពី ៦ ស្លាបព្រាកាហ្វេ (២៥ ក្រាម) ក្នុងមួយថ្ងៃ
  • បុរស៖ មិនលើសពី ៩ ស្លាបព្រាកាហ្វេ (៣៦ ក្រាម) ក្នុងមួយថ្ងៃ

បើប្រៀបធៀបនឹងកម្រិតជាតិស្ករដែលត្រូវបានណែនាំក្នុង១ថ្ងៃ ចុះភេសជ្ជៈផ្អែមៗ ឬគ្រឿងកំប៉ុង មានជាតិស្ករប៉ុន្មាន?

អ៊ីចឹងហើយ ទើបពេលដែលយើងញ៉ាំភេសជ្ជៈផ្អែម ត្រឹមតែ១កែវ ក៏អាចស្មើនឹងកម្រិតបរិមាណជាតិស្ករប្រចាំថ្ងៃដែល រាងកាយត្រូវការដែរ នេះនៅមិនទាន់រាប់បញ្ចូលនូវជាតិស្ករក្នុងអាហារ ឬអាហារសម្រន់ផង!

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ម៉េចបានជាកាហ្វេ តែគុជ និងភេសជ្ជៈផ្អែមៗជាឃាតករលាក់មុខដែលបណ្តាលឱ្យកើតទឹកនោមផ្អែម?

មិនដូចករណីគ្រុនក្តៅ​ ឬការឈឺចាប់លើផ្នែកនៃរាងកាយឡើយ ជំងឺទឹកនោមផ្អែមប្រភេទ២ កំពុងតែវិវត្តសន្សឹមៗ ដោយប្រើរយៈពេលជាច្រើនឆ្នាំ ហើយអ្នកដែលចូលចិត្តញ៉ាំភេសជ្ជៈផ្អែមៗ ១ឬ២កំប៉ុងប្រចាំថ្ងៃអាចមានហានិភ័យខ្ពស់ជាង អ្នកដែលកម្រញ៉ាំសោះ ប្រមាណ២៦%ឯណោះ នេះបើយោងតាមសាលាសុខភាពសាធារណៈ Harvard T.H. Chan។ យ៉ាងណាមិញ ដោយសារតែរាងកាយរបស់យើងសម្របខ្លួនយឺតៗទៅនឹងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ យើងអាចរស់នៅជាមួយនឹងជំងឺបម្រុងទឹកនោមផ្អែម ឬទឹកនោមផ្អែមដំណាក់កាលដំបូងរយៈពេលរាប់ឆ្នាំដោយមិនដឹងខ្លួន ខណៈពេលដែលកម្រិតជាតិស្ករខ្ពស់ក្នុងឈាមកំពុងតែទៅបំផ្លាញសរសៃឈាម តម្រងនោម ភ្នែក និងសរសៃប្រសាទរបស់យើងយ៉ាង ស្ងៀមស្ងាត់។

ចុះរោគសញ្ញាព្រមាននៃជំងឺទឹកនោមផ្អែមប្រភេទ២មានអ្វីខ្លះ?

  • អស់កម្លាំង ឬងងុយគេង បន្ទាប់ពីញ៉ាំអាហារ ឬក្រោយញ៉ាំភេសជ្ជៈផ្អែម
  • ស្រេកទឹកខ្លាំង ហើយស្ងួតមាត់
  • នោមញឹក
  • ស្នាមខ្មៅលើស្បែក ជុំវិញក ក្លៀក ឬសន្លាក់ម្រាមដៃ
  • របួសក្រជា និងព្រិលភ្នែក។

ចំណុចសំខាន់

ម៉េចបានជាកាហ្វេ តែគុជ និងភេសជ្ជៈផ្អែមៗជាឃាតករលាក់មុខដែលបណ្តាលឱ្យកើតទឹកនោមផ្អែម?
មិនដូចករណីគ្រុនក្តៅ​ ឬការឈឺចាប់លើផ្នែកនៃរាងកាយឡើយ ជំងឺទឹកនោមផ្អែមប្រភេទ២ កំពុងតែវិវត្តសន្សឹមៗ ដោយប្រើរយៈពេលជាច្រើនឆ្នាំ ហើយអ្នកដែលចូលចិត្តញ៉ាំភេសជ្ជៈផ្អែមៗ ១ឬ២កំប៉ុងប្រចាំថ្ងៃ អាចមានហានិភ័យខ្ពស់ជាង អ្នកដែលកម្រញ៉ាំសោះ ប្រមាណ២៦%ឯណោះ នេះបើយោងតាមសាលាសុខភាពសាធារណៈ Harvard T.H. Chan។ យ៉ាងណាមិញ ដោយសារតែរាងកាយរបស់យើងសម្របខ្លួនយឺតៗទៅនឹងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ យើងអាចរស់នៅ ជាមួយនឹងជំងឺបម្រុងទឹកនោមផ្អែម ឬទឹកនោមផ្អែមដំណាក់កាលដំបូងរយៈពេលរាប់ឆ្នាំ ដោយមិនដឹងខ្លួន ខណៈពេលដែល កម្រិតជាតិស្ករខ្ពស់ក្នុងឈាមកំពុងតែទៅបំផ្លាញសរសៃឈាម តម្រងនោម ភ្នែក និងសរសៃប្រសាទរបស់យើងយ៉ាង ស្ងៀមស្ងាត់។
fact-check
Editor HK
ត្រួតពិនិត្យដោយ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ ឥឡូវនេះ