backup og meta

អ្នកជំងឺទឹកនោម​ផ្អែម​ដឹងតិចនិកនេះ អាចជួយសុខភាព​ច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 13, 2021

    អ្នកជំងឺទឹកនោម​ផ្អែម​ដឹងតិចនិកនេះ អាចជួយសុខភាព​ច្រើន

    ការ​សិក្សា​បាន​បង្ហាញ​ថា ​អ្ន​កដែល​មានជំងឺទឹក​នោម​ផ្អែម​ងាយ​នឹងមាន​ជំងឺ​បាក់​ទឹក​ចិត្ត​ជាង​មនុស្ស​ធម្មតា។ ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​បញ្ហា​ផ្លូវ​ចិត្ត​ពិត​ជាមាន​ទំនាក់​ទំនង​គ្នា​ខ្លាំង ដែល​អាច​មាន​ផល​ប៉ះ​ពាល់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ​ការ​គ្រប់​គ្រង​នៃ​បញ្ហា​ទឹក​នោម​ផ្អែម​ដើម​ឡើយ​ គឺ​សង្កត់​ធ្ងន់​លើ​របប​អាហារ ថ្នាំ​ និង​លំហាត់​ប្រាណ​តែ​ប៉ុណ្ណោះ ហើយ​ផ្នែក​នៃ​បញ្ហា​ផ្លូវ​ចិត្ត​ត្រូវ​បាន​គេ​មើល​រំលង។ ដោយសារ​តែ​ការ ទទួល​នូវ​គំនិត​អវិជ្ជមាន ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្វែងរក​ការ​ពិភាក្សា​ ឬ​ការ​ព្យាបាល។

    ១-អារម្មណ៍ច្របូកច្របល់នៃអ្នកជំងឺទឹកនោមផ្អែម

    ការសិក្សាជាច្រើន​បាន​បង្ហាញថា អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ទំនង​ជាមាន​ការ​ឆ្លើយតប​នៃ​អារម្មណ៍​ខ្លាំង ទៅ​នឹង​បទពិសោធន៍មិន​ល្អ។ ការ​សិក្សានេះ​ក៏បាន​បង្ហាញ​ទៀត​ដែរ​ថា​ ខួរក្បាល​ខាង​ស្តាំ​នៃ​ អ្នក​ដែល​បម្រុង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​​ជំងឺ​ទឹក​នោម​ផ្អែម​ ប្រភេទទី​២ ធ្វើ​សកម្មភាព​ខ្លាំង​ ដែល​ទាក់​ទង​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត និង​អារម្មណ៍​អវិជ្ជ​មាន។

    អ្នក​ដែល​បម្រុង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​​ជំងឺ​ទឹក​នោម​ផ្អែមក៏​បាន​បង្ហាញ​ថាមាន​កម្រិត​ជាតិ​ គ័រទីស៊ុល​ទាប ដែល​មានសកម្មភាព​ប្រឆាំង​នឹង​ស្រ្តេស​ទាប។ វា​ក៏បាន​បង្ហាញ​ផង​ដែល​ថា​ ការ​កើត​មាន​ជំងឺ​ថប់​អារម្មណ៍​ចំពោះ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម អាច​មាន​ខ្ពស់​រហូត​ដល់​ ៤០ភាគរយ ជាទូទៅ ​អ្នក​ជំងឺ​ទឹកនោម​ផ្អែមឆ្លងកាត់​ដំណាក់​កាល​នៃ​អារម្មណ៍​មួយ​ចំនួន​។

    ទឹកនោមផ្អែម

    ២-ការ​គ្រប់​គ្រង​បញ្ហា​ផ្លូវ​ចិត្ត​សម្រាប់អ្នក​មានជំងឺទឹកនោមផ្អែម

    ដោយសារ​តែ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​តែង​តែ​មាន​គំនិត​អវិជ្ជមាន​ ការ​សម្រក​ទម្ងន់​ និង​ការ​គ្រប់​គ្រង​បញ្ហា​សុខភាព​ដទៃ​ទៀត​ គឺ​រឹត​តែពិបាក​ក្នុង​ការ​គ្រប់​គ្រង។ អារម្មណ៍​អវិជ្ជមាន​ និង​បញ្ហា​ថប់​អារម្មណ៍ មាន​ផល​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​ខ្លួន​ឯង​​ចំពោះ​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម ដែល​ង្ហាញ​ចេញ​តាម​រយៈ​របប​អាហារ​ដែល​មិន​ល្អ និងការ​ញ៉ាំ​ថ្នាំ​មិន​​បាន​ទៀង​ទាត់​ក៏​ដូចជា​ការ​ធ្វើ​សកម្ម​ភាព​តិច​ និង​មាន​ការ​ចំណាយ​ច្រើន​លើ​ថ្លៃ​ថ្នាំ​ព្យាបាល។

    សម្រាប់​អ្នក​ផ្តល់​សេវាសុខភាព ការ​ផ្តល់​នូវ​ការ​គាំពារ​ខាង​ផ្លូវ​ចិត្ត​ដែល​ត្រូវ​ការ​អ្នក​ជំងឺ ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ក្នុង​ការ​ថែ​ទាំគ្រប់​គ្រង​ជំងឺ​​ទឹក​នោម​ផ្អែម។ ការ​សិក្សា​ថ្មី​ៗ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​មាន​ការ​គាំទ្រ​ និង​ថែ​ទាំ​បាន​ល្អ​ពី​អ្នក​ផ្តល់​សេវា​សុខភាព វា​អាច​ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ក្នុងការ​ព្យាបាល​ និង​កាត់​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ទាំង​នេះ​អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម៖

    • ផ្តល់​ការ​យល់​ដឹង​​ និង​ការ​អភិវឌ្ឍ​នៃ​ជំនាញ​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម
    • ត្រូវ​ចេះ​យក​ចិត្តទុក​ដាក់​ និង​បង្កើន​ជំនាញ​ទំនាក់​ទំនង
    • ធ្វើ​ឲ្យ​ការគ្រប់គ្រងនិងការថែទាំអ្នកជំងឺតាមតម្រូវការរបស់ពួកគេដូច​ជាបញ្ហា​របស់​យើង​
    • វាយ​តម្លៃ​ពី​ផលវិបាក​នៃជំងឺ​ទឹក​នោម​ផ្អែម​ចំពោះ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​វិធីដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ

    ការ​ព្រួយ​បារម្ភ​ អំពី​ការ​ថែ​ទាំ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ហាម​​ពួកគេ​មិន​ឲ្យ​ធ្វើ​នូវ​រឿង​ជាច្រើន។ ​ពួក​គេ​អាច​នៅ​តែ​ឯង ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​គំនិត​អវិជ្ជ​មាន។ អ្នក​ផ្តល់​សេវា​សុខភាព​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​សេរីភាព​តាម​រយៈ​ជំនាញ​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​ការ​ប្រើ​ប្រាស់​នូវ​វិធី​ណាមួយ​ដើម្បី​បង្កើន​ការ​ពិភាក្សា​បើក​ចំហ​ណាមួយ​ពី​ផលវិបាក​ក្នុង​ការ​ថែ​ទាំ​នូវ​ជំងឺ​ទឹក​នោម​ផ្អែម​ពួកគេ។

    ២-​ការ​គ្រប់​គ្រង​បញ្ហា​ផ្លូវ​ចិត្ត​ពេល​មាន​ជំងឺ​ទឹក​នោម​ផ្អែម

    តាម​ឃ្លា​មួយ​របស់​លោកស្រី​ Deborah Rozman និយាយ​ថា “ប្រសិន​បើយើង​មិន​គ្រប់​គ្រង​អារម្មណ៍​របស់​យើង​ឲ្យ​បាន​ល្អ​ទេ នោះ​អារម្មណ៍​របស់​យើង​នឹង​គ្រប់​គ្រង​យើង​វិញ” ដូចនេះ ការ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ធ្វើ​មុន​គេ​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​គួរ​ធ្វើ​តាម​វិធី​ខាងក្រោម​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក​៖

    • ការ​ទទួល​ស្គាល់​ការពិត​

    ការ​ទទួល​ស្គាល់​ការ​ពិត​នៃ​ជំងឺ​របស់អ្នក​ នឹង​អាច​ជួយ​អ្នក​ឲ្យ​ផ្តោតលើ​វិធី​សាស្រ្ត​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​របស់​អ្នក​។ អ្នក​ក៏​គួរ​តែ​រៀន​ទទួល​ស្គាល់​នូវ​អារម្មណ៍​អវិជ្ជមាន​ដែល​អាច​កើត​មាន​ឡើង។ អ្នក​អាច​ធ្វើ​វា​ឲ្យ​ប្រសើរ​ឡើង​ដោយ​កែ​ប្រែ​មក​ព្យាយាម​គិត​បែប​វីជ្ជមាន​វិញ។

    ឧទាហរណ៍ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ម្នាក់​អាច​ប្រាប់​ខ្លួន​ឯង​ថា “វា​តាម​ពិត​ទៅ​ជា​រឿង​ដែល​ល្អ​មួយ​ដែល​ ខ្ញុំ​បាន​ដឹង​រោគ​វិនិច្ឆ័យ​លឿន ព្រោះ​វា​មិន​យឺត​ពេល​សំរាប់​ខ្ញុំ​ក្នុង​ការ​ចាប់​ផ្តើម​រស់​ក្នុង​ក្នុង​ជីវិត​មួយ​ដែល​មាន​សុខភាព​ល្អ និង​ព្យាយាម​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​របស់​ខ្ញុំ​រហូត​ដល់​ស្ថិត​ក្នុង​ស្ថានភាពមួយ​ថេរ។​”

  •  ការ​លើក​លែង​ឲ្យ​ខ្លួន​ឯង និង​រៀន​ពី​បទពិសោធន៍​នេះ
  • វាមាន​ភាពងាយ​ស្រួល​ណាស់​ដែល​មនុស្ស​ម្នាក់​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មានអារម្មណ៍​ថាខ្លួន​មាន​កំហុស សោកស្តាយ និង​បន្ទោស​ខ្លួន​ឯង អំពីលទ្ធផល​នៃ​ការ​រស់​នៅ​របស់​ពួក​គេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​សំរាប់​យើងគឺ​ថា គ្មាន​នរណា​ល្អ​គ្រប់​ដប់​នោះ​ទេ ហើយ​ត្រូវ​ចេះ​អត់​ឱន​ឲ្យ​ខ្លួន​ឯង ហើយ​ដើរ​ទៅ​មុខ​បន្ត​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ។

    • រៀប​ចំ​គម្រោង​មួយដែល​ល្អ

    បន្ទាប់​ធ្វើ​តាម​អ្វី​ដែល​បាន​បង្ហាញ​ខាង​លើ​ វា​ពិតជា​សំខាន់​ផង​ដែរ​ក្នុង​ការ​រៀប​ចំ​នូវ​គម្រោងមួយ​សម្រាប់​ខ្លួន​ ទាំង​របប​អាហារ និង​ការ​ហាត់​ប្រាណជាមួយ​មិត្ត​ភក្តិ​ ឬ​សមាជិក​គ្រួសារ​ណាម្នាក់។

  • ត្រូវ​មាន​ទំនក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន
  • ការ​នៅ​ម្នាក់​ឯង​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​ជំងឺ​​ទឹកនោម​ផ្អែម​មិន​បាន​ល្អ ដោយ​សារវា​នឹង​ធ្វើ​ឲ្យ​មាន​​បញ្ហា​ថប់​អារម្មណ៍។ ដូចនេះ អ្នក​គួរ​និយាយ​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​ឲ្យ​បាន​ច្រើន។ សមាជិក​គ្រួសារ​ដែល​រស់​នៅ​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​ជួយ​ពួក​គេ​ក្នុង​ការ​ទម្លាប់​មាន​ការ​ញ៉ាំ​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ។ នេះ​ជា​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​មិន​មាន​អារម្មណ៍​ឯកការ។

    • វិធីសាស្រ្ត​ក្នុង​ការសម្រាក

    ព្យាយាម​សម្រាក​ឲ្យ​បាន​ច្រើន​ ជាពិសេស​នៅ​កន្លែង​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​ចៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ។ ដំបូង​ អ្នក​អាច​គិច​ថា​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​លំបាក ប៉ុន្តែ​ប្រសិន​បើ​យើង​សញ្ចឹង​គិត​បន្តិច​ យើង​នឹង​ដឹង​ថា​ ការ​គ្រប់​គ្រង​នៃ​បញ្ហា​ទឹក​នោម​ផ្អែម ពឹង​ផ្អែក​លើ​គំនិត​អារម្មណ៍ និងអក្បកិរិយា​វិជ្ជមាន រួមមាន​ការ​ញ៉ាំ​​អាហារ​ដែលធ្វើ​ឲ្យ​មាន​សុខភាព​ល្អ និងលំហាត់​ប្រាណ​ផ្សេង​ៗ ដើម្បី​ទទួលបាន​នូវ​ជីវិត​រស់​នៅ​មួយ​ប្រកប​ដោយ​សុខភាព​ល្អ។ អ្នក​ត្រូវ​ចាំ​ថា មិន​មែន​មាន​តែ​អ្នក​ម្នាក់​ឯង​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​នេះ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាន​សុខភាព​ល្អ​តែ​ឯង​ ការ​ពិត​អ្នក​មាន​ពួក​យើង​ទាំង​អស់​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម