ញ័រខ្លួន វិលមុខ ឈឺក្បាល អស់កម្លាំង ឡេះឡះ បែកញើស បេះដូងលោតញាប់ ស្បែកស្លេកស្លាំង ជាសញ្ញានៃការខ្វះជាតិស្ករក្នុងឈាម។ បើខ្វះជាតិស្ករក្នុងឈាម ត្រូវធ្វើដូចម្តេច?
ញ័រខ្លួន វិលមុខ ឈឺក្បាល អស់កម្លាំង ឡេះឡះ បែកញើស បេះដូងលោតញាប់ ស្បែកស្លេកស្លាំង ជាសញ្ញានៃការខ្វះជាតិស្ករក្នុងឈាម។ បើខ្វះជាតិស្ករក្នុងឈាម ត្រូវធ្វើដូចម្តេច?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ថា ខ្វះជាតិស្ករក្នុងឈាមអាចបណ្តាលមកពីប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ញ៉ាំអាហារតិចពេក ហាត់ប្រាណទាំងមិនញ៉ាំអាហារ ផឹកស្រា ឬញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតមិនគ្រប់គ្រាន់។
បើយើងមានសញ្ញាដូចរៀបរាប់ខាងលើត្រូវប្រញាប់ទៅជួបគ្រូពេទ្យ និង បំពេញជាតិស្ករឡើងវិញភ្លាម កាលណាទុកយូរ ខ្លួនយើងកាន់តែចុះខ្សោយ បណ្តាលឲ្យសន្លប់ និងប៉ះពាល់ដល់ខួរក្បាល។ លោកវេជ្ជបណ្ឌិត បន្ថែម។
ជំងឺខ្វះជាតិស្ករក្នុងឈាម កើតឡើងដោយសារកម្រិតគ្លុយកូសក្នុងឈាមធ្លាក់ចុះតិចជាងកម្រិតធម្មតា។ តើអ្វីទៅជាគ្លុយកូស? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់ថា គ្លុយកូស គឺជាសារធាតុស្ករដែលបានមកពីចំណីអាហារ វាជាប្រភពផ្តល់ថាមពលដ៏សំខាន់សម្រាប់រាងកាយមនុស្សយើង។
អត្ថបទពាក់ព័ន្ធ៖ ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម

ចំពោះអ្នកជំងឺខ្វះជាតិស្ករក្នុងឈាម លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំឲ្យញ៉ាំអាហារដែលផ្ទុកកាបូអ៊ីដ្រាត ព្រោះអាហារទាំងនោះសម្បូរគ្លុយកូស ដែលមាននៅក្នុង បាយ នំប៉័ង ដំឡូងបារាំង ទឹកដោះគោ ផ្លែឈើ ទឹកផ្លែឈើ និងបង្អែមគ្រប់ប្រភេទ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
14/07/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ