backup og meta

មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ

មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ

ជំងឺទឹក​នោម​ផ្អែម មិនរើស​អើងលើ​ភេទ អាយុ​ទេ ​យើង​​អាច​កើត​ជំងឺ​រុំារ៉ៃនេះ​គ្រប់​ពេល ពិសេស​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្អែម ញុំា​ភេសជ្ជៈមាន​ជាតិ​ស្ករ​ខ្ពស់ ប្រយ័ត្ន​ខ្លួន​ឲ្យហើយ​ទៅ។ ចំពោះ​អ្នក​កើត​ជំងឺនេះ​ហើយ ក៏​ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ផង ពិសេស​ស្បែក​​តែ​ម្តង ព្រោះ​ជំងឺ​នេះងាយ​បង្ក​ឲ្យ​ ស្បែក​ស្ងួត រមាស់ បង្ករោគ​ដោយ​បាក់​តេរី​ និង​ពពួក​ផ្សិតដែលងាយ​ធ្វើ​ឲ្យ​ស្បែក​រលាត់ និងរបួសក្លាយទៀត​ផង។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ពី​តិចនិក​ថែ​ទាំ​សុខភាព​ស្បែក​ឲ្យ​បាន​ល្អ តាមរយៈ​អត្ថបទ​នេះ។

១- វិធីសាមញ្ញថែទាំស្បែកពេល​កើត​ទឹក​នោម​ផ្អែម

– ប្រើ​ថ្នាំ​រក្សា​សម្ពាធ​ឈាម ​និង​ជាតិ​ខ្លាញ់ (Cholesterol) បាន​ទៀង​ទាត់

– ប្រើ​ម៉ាស៊ីន​បង្កើត​ចំហាយ​ទឹក​ក្នុង​បន្ទប់ អំឡុង​រដូវ​ត្រជាក់​ ឬ​ខែ​កត្តិក

– ចៀសវាង​មុជ​ទឹក​ក្តៅ​ និង​ត្រាំ​ទឹក​យូរ ​ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត

– លាប​ក្រែម​រលោង ​ការពារ​ប្រេះ​បបូរ​មាត់

– ជួត​សម្អាត​ខ្លួន​ឲ្យ​ស្ងួត​ល្អ​ក្រោយ ​មុជ​ទឹក​ និង​ប្រើ​ឡេ​លាប​ខ្លួនផ្តល់​សំណើម

– ញ៉ាំ​ទឹក ភេសជ្ជៈគ្មាន​ជាតិ​ស្ករ គ្មាន​ជាតិ​កាហ្វេ​អ៊ីនឲ្យច្រើន ​ដើម្បី​​ស្បែក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់

– ញ៉ាំអា​ហារ​សម្បូរ ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (omega-3) ​ដូច​ជា ​ត្រី​សាឌីន ត្រី​ធូណា ត្រី​សាល់ម៉ុន ផលិត​ផល​សណ្តែក​សៀង និង​ពួក​គ្រាប់​ធុញ្ញជាតិ​ជាដើម ដើម្បី​ចិញ្ចឹម​ស្បែក។

– ថែ​រក្សា​ជើង​ឲ្យ​បានស្អាត​​ល្អ ​ដោយ​ពាក់​ស្បែក​ជើងល្មមជើងយើង យក​កម្ទេច​កម្ទី​ផ្សេងៗ​ចេញពី​ស្បែក​ជើង​ ព្រោះ​​អាច​ធ្វើ​ឲ្យឈឺ​ និង​រលាត់​ស្បែក។

​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​២- វិធី​ដោះ​ស្រាយ​ពេល​មាន​បញ្ហា​ស្បែក

បើ​សិន​យើង​​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​មាន​បញ្ហា​ស្បែក​ដែល​មិន​អាច​ដោះ​ស្រាយ​ខ្លួន​ឯង​បាន សូម​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បីស្វែង​រក​ការ​ព្យាបាល​ត្រឹម​ត្រូវ បើ​មិន​ទទួល​ការ​ព្យាបាល អាច​នឹង​ក្លាយ​ទៅ​ជា​ដំបៅ​ធំ មិន​ងាយ​សះស្បើយ នាំ​ឲ្យ​កាត់​ជើង ឬ​អវយវៈ​នោះ​ចោល​ទៀត​ផង។ ខណៈ​បើ​អ្នក​មាន​បញ្ហា​ស្បែក​ដូច​ខាង​ក្រោម ត្រូវ​ចេះ​ថែ​ទាំ​តាម​គោល​ការណ៍​ណែនាំ​ទាំង​នេះ៖

– ឡើងពងទឹក៖

  • កុំ​បំបែក​ពង​ទឹក​នៅ​លើ​ស្បែក​ ព្រោះ​ស្បែក​ជាភ្នាក់ងារការពារ​ការ​បង្ក​រោគ
  • លាង​សម្អាត​របួស​ដោយ​ប្រុង​ប្រយ័ត្ន​ ដោយ​សាប៊ូ​ និង​ទឹក​ក្តៅ​ឧណ្ហៗ
  • ប្រើ​ក្រែម​លាប​មាន​ជាតិ​ថ្នាំ​អង់ទីប៊ីយ៉ូទិក​ ដើម្បី​ការពារ​ការ​បង្ក​រោគ
  • សូម​រុំ​របួស​ជាមួយ​នឹង​បង់​រុំ (Gauze pad) ឬ​កំណាត់​ស្អាត
  • ដូរ​បង់​រុំ​ជារៀ​រាល់​ថ្ងៃ។

– ដាច់ស្បែកតូចៗ៖ 

  • លាង​សម្អាត​របួស​ថ្នមៗ​ជាមួយ​សាប៊ូ​និង​ទឹក​ក្តៅ​ឧណ្ឌៗ
  • ប្រើ​ក្រែម​លាប​មាន​ជាតិ​ថ្នាំ​អង់ទីប៊ីយ៉ូទិក​ដើម្បី​ការពារ​ការ​បង្ក​រោគ
  • សូម​រុំ​របួស​ជាមួយ​នឹង​បង់​រុំ (Gauze pad) ឬ​ក្រណាត់​ស្អាត
  • ដូរ​បង់​រុំ​ជារៀ​រាល់​ថ្ងៃ។

– រលាកកម្រិតស្រាល៖ 

  • បន្ថយ​ការ​ឈឺ​ចាប់​ ដោយ​ស្អំ​ជាមួយ​ទឹក​កក ​របស់​ត្រជាក់ៗ​ ឬទឹក​​កំពុង​ហូរ (Clean running water)
  • កុំ​បំបែក​ពងបែក​នៅ​លើ​ស្បែក ​ព្រោះ​ស្បែក​ជា​ភ្នាក់​ងារ​ការពារ​​ការ​បង្ក​រោគ
  • លាង​សម្អាត​របួស​ថ្នមៗ ​ជាមួយ​សាប៊ូ​ និង​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជួត​ឲ្យ​ស្ងួត
  • សូម​រុំ​របួស​ដែល​រលាក​ ជាមួយ​នឹង​បង់​រុំ (Gauze pad)
  • ដូរ​បង់​រុំ​ជារៀ​រាល់​ថ្ងៃ។

ត្រូវ​ចាំ​ថា សូម​ព្យាបាល​បញ្ហា​របួស​ស្បែក ​ដោយ​​ថ្នមៗ​បន្ទាប់​ពី​យើង​បាន​​ដឹង​ភ្លាមៗ ដើម្បី​ការ​ពារ​ពី​ការ​បង្ក​រោគ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diabetes: A Skin-Care How-To. http://www.webmd.com/diabetes/guide/caring-skin-diabetes – 1. Accessed 28 October, 2016.

Skin Care. http://www.diabetes.org/living-with-diabetes/complications/skin-care.html?referrer=https://www.google.com.vn/. Accessed 28 October, 2016.

Good Skin Care and Diabetes. http://www.joslin.org/info/good_skin_care_and_diabetes.html. Accessed 28 October, 2016.

កំណែ​ប្រែបច្ចុប្បន្ន

09/09/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

សញ្ញាចុះជាតិស្ករក្នុងឈាម អ្នកជំងឺទឹកនោមផ្អែមត្រូវដឹង

៤ចំណុចខ្លឹមៗពីជំងឺទឹកនោមផ្អែម និងជំងឺមហារីកលំពែង


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី · គ្លីនិក កុងត្រូល ទឹកនោមផ្អែម


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 09, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម