backup og meta

អ្នកជំងឺទឹកនោមផ្អែមមានឧបករណ៍មួយនេះ ជួយបានច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 10, 2021

    អ្នកជំងឺទឹកនោមផ្អែមមានឧបករណ៍មួយនេះ ជួយបានច្រើន

    បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេស​ជំងឺ​ទឹកនោមផ្អែម​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ស្រុក​ខ្មែរ ហើយ​កំពុង​សិក្សា​បន្ថែម​នៅ​ប្រទេស​បារាំង បាន​ណែនាំ​ឧបករណ៍ Pompe Insuline ដែល​ជា​ជំនួយ​ការ​សំខាន់​សម្រាប់​មួយ​អ្នក​ជំងឺ​ទឹកនោមផ្អែម។

    លោក​បាន​បង្ហាញ​ថា ប្រសិនបើ​ស្រុក​ខ្មែរ​មាន​ការ​នាំ​ចូល​ឧបករណ៍​មួយ​នេះ ពិតជា​អាច​ជួយ​សម្រួល​ការ​ចាក់​អាំងស៊ុយលីន​ដល់​អ្នក​ជំងឺ​បាន​ច្រើន។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​ទឹកនោមផ្អែម​មាន​ច្រើន​ប្រភេទ ហើយ​អ្នក​កើត​ក្នុង​ប្រភេទ​ទី ១ និង​ទី ២ ពេល​ដល់​ដំណាក់កាល​ណា​មួយ​ត្រូវ​ចាក់​អាំងស៊ុយលីន មាន​របស់​នេះ​អាច​ជួយ​បាន​ច្រើន។ រីឯ​មូលហេតុ​ដែល​គេ​បង្កើត Pompe គឺ​ដើម្បី​ជា​ជំនួយ​កុំ​ឲ្យ​ចាក់​អាំង​ស៊ុយលីន​តាម​សឺរ៉ាំង​ច្រើនដង​ពេក។

    ក្រៅ​រឿង​ចាក់​អាំងស៊ុយលីន​តាម​សឺរ៉ាំង មុន​ជំនាន់ Pompe បង្ហាញ​ខ្លួន គេ​ក៏​បាន​បង្កើត​ប៉ិច​ចាក់ តែ Pompe នេះ​មាន​ភាព​ងាយស្រួល​ជាង ២ វិធី​មុន​ៗ ហើយ​អ្នក​ជំងឺ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​នៅ​ប្រើ​សឺរ៉ាំង។ តែ​ក្រឡេក​មើល​ទៅ​អ្នក​ជំងឺ​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ គឺ​គេ​ប្រើ​ឧបករណ៍​មួយ​នេះ​ភាគច្រើន ហើយ​លោក​មាន​សុទិដ្ឋិនិយម​ថា ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ប្រទេស​យើង​ក៏​ការ​ប្រើប្រាស់​ច្រើន​ដែរ។

    ជំងឺទឹកនោមផ្អែម

    ចំណែក​របៀប​ប្រើ​វិញ គឺ​ត្រូវ​ដាក់​ជាប់​នឹង​ខ្លួន ហើយ​ក្នុង Pompe មាន​ម្ជុល​ជាប់​ក្នុង​សាច់ និង​ត្រូវ​ដូរ ៣ ថ្ងៃ​ម្ដង។ បន្ទាប់មក​មាន​ម៉ូនីទ័រ​មួយ​សម្រាប់​គណនា​ចំនួន​អាំងស៊ុយលីន។ បើ​និយាយ​ពី​អត្ថប្រយោជន៍​ទទួល​បាន​ពី​ការ​ប្រើ Pompe ទាំង​អ្នក​ជំងឺ និង​គ្រូពេទ្យ​មាន៖

    ១- កាត់​បន្ថយ​ការ​ចាក់​អាំងស៊ុយលីន​ច្រើន​ដង​ទៅ​លើ​អ្នក​ជំងឺ

    ២- គ្រូពេទ្យ​ងាយ​ស្រួល​គណនា​ចំនួន​អាំងស៊ុយលីន​អ្នក​ជំងឺ

    ៣- គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ​ចំពោះ​អ្នក​ជំងឺ​ណា​មាន​ជាតិ​ស្ករ​ឡើង​ចុះ​ៗ

    ៤- អាច​កំណត់​ចំនួន​អាំងស៊ុយលីន​ចំពោះ​អ្នក​ជំងឺ​ម្នាក់ៗ។

    វេជ្ជបណ្ឌិត វី ឌុច្ជដា បាន​ឲ្យ​ដឹង​ថា​ឧបករណ៍​មួយ​នេះ​មាន​អាយុ ៣០-៤០ ឆ្នាំ​ហើយ​ដែល​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​បារាំង ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០០០ មក​ទើប​មាន​ការ​ប្រើប្រាស់​ទូលំទូលាយ។ ចំណែក​តម្លៃ​វិញ​រាង​ថ្លៃ​បន្តិច ព្រោះ​ត្រូវ​ចំណាយ​លើ​ម្ជុល និង​អាំងស៊ុយលីន​ច្រើន ដោយ​តម្លៃ​ចាប់ពី​ខ្ទង់​ពាន់​ដុល្លារ​ឡើង​ទៅ​ដល់​ម៉ឺន​ក្នុង​មួយ​ឆ្នាំ និង​តាម​ម៉ូដែល ហើយ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ប្រទេស​បារាំង​រដ្ឋាភិបាល​ជួយ​ចេញ​ថ្លៃ​ចំណាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម