backup og meta

ជំងឺដុះដុំសាច់ស្រោមខួរ គ្រោះថ្នាក់កម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2020

    ជំងឺដុះដុំសាច់ស្រោមខួរ គ្រោះថ្នាក់កម្រិតណា?

    ជំងឺ​ដុះ​ដុំសាច់​លើ​​ស្រោម​ខួរ សម្ដៅ​​លើ​ដុំ​សាច់​លេច​ចេញ​ឡើង​ពី​ស្រោមខួរ ដែល​ជា​ស្រទាប់​គ្រប​ខួរ​ក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ ភាគ​ច្រើន​ដុំសាច់​នេះ ​កម្រ​វិវត្តទៅ​ជា​ដុំ​មហារីកណាស់។ ស្ថានភាព​ជំងឺ​នេះ ត្រូវ​កំណត់​ផ្អែក​លើ​ការប្រែប្រួល និង​ប្រភេទ​ដុំសាច់ជា​ដុំ​ស្លូត ឬ​ដុំកាច។

    ដុះ​សាច់​លើ​ស្រោមខួរ ​ភាគ​ច្រើន​កើត​លើ​ស្រ្តី​វ័យ​ចំណាស់ ប៉ុន្តែ​ក៏​អាច​កើត​លើ​ប្រុសៗ​គ្រប់​វ័យ រួម​នឹង​ក្មេងៗ​ផងដែរ។ ជា​ទូទៅ​មិន​ត្រូវ​ការ​​ព្យាបាល​ភ្លាមៗ​ទេ នៅ​ពេល​ដុំ​សាច់​មិនទាន់​មាន​សញ្ញា ឬ​រោគ​សញ្ញា​អ្វី​​​ពិសេស​នោះ គ្រាន់​តែ​យើង​​ត្រូវ​តាម​ដាន​រៀង​រាល់​ពេល​ប៉ុណ្ណោះ។

    ១. រោគ​សញ្ញាមាន​អ្វី​ខ្លះ?

    រោគ​សញ្ញា​កើតមាន​ជាញឹក​ញាប់​ដូច​ជា៖

    – ប៉ះ​​ពាល់​ទៅលើ​គំហើញ (ខ្សោយ​ភ្នែក) មើល​មិន​សូវច្បាស់​ ​ឃើញ​រូបភាព​ជាន់គ្នា

    – ឈឺ​ក្បាល

    – ស្ដាប់​មិន​សូវ​ឮ

    – បាត់​ការ​ចងចាំ​

    – មិន​សូវ​ដឹង​ក្លិន

    – ប្រកាច់

    – ខ្សោយ​ដៃ​ជើង

    រោគ​សញ្ញា​ដុំសាច់លើ​ស្រោមខួរ​ជាធម្មតា​ចាប់ផ្ដើម​វិវត្តបណ្ដើរៗ ​និង​អាច​ប្រែប្រួល​នៅ​ពេល​ដំបូង អាស្រ័យ​លើ​កន្លែង​ដែល​កើត​ពិសេស​ខួរក្បាល ហើយ​កម្រ​កើត​នៅលើ​ខួរ​ឆ្អឹង​ខ្នង​ណាស់។ យ៉ាងណា​នៅ​តែ​អាច​នៅ​មាន​រោគ​សញ្ញា​ខ្លះ មិន​បាន​រៀប​រាប់​ខាង​លើ ដូច្នេះ​បើមាន​ចម្ងល់​ណាមួយ​ យើង​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

    បន្ថយអាការៈឈឺក្បាល

    ២.​ គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?

    បើមាន​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់យើង​គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ល្អបំផុតត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

    ស្វែងរក​កន្លែង​សង្គ្រោះ​បន្ទាន់​ក្នុង​ករណី៖

    – ប្រកាច់​ភ្លាមៗ

    – ការ​ចងចាំ និង​គំហើញ​ចាប់​ផ្តើម​ប្រែ​ប្រួល

    ដូច​គ្នា​ដែរ យើង​ត្រូវ​ណាត់ជួប​គ្រូពេទ្យ​ បើមាន​រោគសញ្ញា​ប៉ះពាល់​ ដូចជា​កាន់តែ​ឈឺ​ក្បាល​ខ្លាំង​ឡើងៗ​ជា​ដើម​។

    ទោះ​យ៉ាងណា មក​ទល់​ពេល​នេះ អ្នកស្រាវ​ជ្រាវ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រូពេទ្យ​គ្រាន់ដឹងថា ជំងឺនេះបង្កឡើង​ ក្រោយ​កោសិកា​ខ្លះ​ក្នុង​ស្រោមខួរ​មាន​ការ​ប្រែប្រួល ធ្វើ​ឲ្យ​ភ្នាស​ការពារ​ជុំវិញ​ខួរក្បាល​ និង​ខួរឆ្អឹង​ខ្នង​មិនអាច​បញ្ជាបាន​ ជាហេតុធ្វើ​ឲ្យ​ដុះ​ដុំសាច់​។ ប៉ុន្តែ​​ក៏អាច​កើត​ឡើង​ដោយសារកត្តា​ហ្សែន មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន អ័រម៉ូន និង​កត្តា​មួយ​ចំនួន​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម