ហើមកូនកណ្តុរអាចកើតកន្លែងផ្សេងៗគ្នា ដូចជាបរិវេណក ក្រោមក្លៀក ក្រលៀន ជាដើម។ បើតាមការលើកឡើងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម ការហើមកូនកណ្តុរអាចរោគសញ្ញាជំងឺរលាកកូនកណ្តុរ ដោយសាររលាកបំពង់ក កើតជំងឺរបេងកូនកណ្តុរ និងជំងឺអេដស៍ កើតជំងឺ Rosai Dorfman និងជំងឺមហារីក។