backup og meta

កើត​ទាច​ទឹក បើ​ប៉ូម​ទឹក​ចេញ​ពី​ពោះ អាច​ឲ្យអ្នកជំងឺស្លាប់ទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 24, 2020

    កើត​ទាច​ទឹក បើ​ប៉ូម​ទឹក​ចេញ​ពី​ពោះ អាច​ឲ្យអ្នកជំងឺស្លាប់ទេ?

    ជំងឺ​ទាច​ទឹក មិន​អាច​កើត​ឡើង​បាន​ដោយ​ឯក​ឯង​បាន​ទេ ព្រោះ​វា​បង្ក​ឡើង​ដោយ​ការ​កើត​ជំងឺ​ដទៃ​ទៀត​មាន រលាក​ថ្លើម មហារីក​ថ្លើម ឬ​ក្រពះ ហើយ​ភាគ​ច្រើន​គ្រូពេទ្យ​សង្កេត​ឃើញ​ថា វា​កើត​នៅ​លើ​មនុស្ស​ដែល​មាន​បញ្ហា​ក្រិន​ថ្លើម។ តែ​បើ​ប៉ូម​ទឹក​ចេញ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​ជីវិត​អ្នក​ជំងឺ​វិញ​ឬ​យ៉ាង​ណា?

    តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា វត្ត​មាន​របស់​ទាច​ទឹក​បញ្ជាក់​ថា សភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ទាម​ទារ​នូវ​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ហ្មត់ចត់។ ដោយសារ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ក្រិន​ថ្លើម អ្នក​ជំងឺ​មួយ​ចំនួន​តូច​ដែល​មាន​ទាច​ទឹក​អាច​ស្លាប់​នៅ​ក្នុង​រយៈ​ពេល​ខ្លី ទោះ​បី​ជា​មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​តាម​បែប​វេជ្ជសាស្ត្រ​ក៏​ដោយ។ ទាំង​នេះ​បាន​បង្កើត​ជា​ពាក្យ​ចចាមអារ៉ាម ដែល​ប្រជាជន​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ប៉ូម​ទឹក​ចេញ​ពី​ពោះ​នៅ​ពេល​ដែល​មាន​ទាច​ទឹក អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន​នោះ គឺ​ជា​ការ​យល់​ខុស​ដ៏​ធំ​មួយ។

    ក្នុង​ករណី​ដែល​អ្នក​ជំងឺ​កើត​ទាច​ទឹក ហើយ​មាន​ផ្ទុក​មេរោគ​ទៀត​នោះ វា​នឹង​បណ្ដាល​ឲ្យ​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ រហូត​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​។ មួយ​វិញ​ទៀត ប្រសិន​បើ​កើត​ទាច​ទឹក ហើយ​មិន​ប៉ូម​ចេញ​ទេ នៅ​ពេល​ដែល​វា​មាន​ចំនួន​កាន់​តែ​ច្រើន អ្នក​ជំងឺ​នឹង​មាន​អារម្មណ៍​ថា តឹង​ពោះ​ខ្លាំង​ពិបាក​ទ្រាំ និង​ពិបាក​ដក​ដង្ហើម។

    លើស​ពី​នេះ ក្នុង​រយៈ​ពេល​វែង ទាច​ទឹក​អាច​បង្ក​ឲ្យ​ផ្ចិត​របស់​អ្នក​ជំងឺ​ប៉ោង​លាន​ចេញ​មក​ក្រៅ ទីបំផុត​អាច​ធ្លាយ និង​ជ្រាប​ទឹក​ចេញ។ អ៊ីចឹង​ហើយ ការ​ប៉ូម​ទឹក​ចេញ​ពី​ពោះ នៅ​ពេល​មាន​ទាច​ទឹក គឺ​ចាំ​បាច់​បំផុត​ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​ជំងឺ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ដក​ដង្ហើម និង​ធូរ​ពោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ច្បាស់​លាស់​ផង​ដែរ។

    ដូចដែលយើងដឹងហើយថា ជំងឺទាចទឹកបង្កឡើងដោយជំងឺដទៃទៀត ហើយក៏មិនមែនជាជំងឺតំណពូជដែរ ដូចនេះបើ​ចង់​ចៀស​ឆ្ងាយ​ជំងឺ​ទាច​ទឹក​ង គឺ​ត្រូវ​ចេះ​ថែ​ទាំ​សុខភាព កុំ​ឲ្យកើត​ជំងឺ​ដែល​បាន​រៀប​រាប់​ប្រាប់ ហើយ​មិន​គួរ​ផឹក​ស្រា​ច្រើន​រហូត​ទាល់​តែ​កើត​ក្រិន​ថ្លើម​ទេ ព្រោះ​ជំងឺ​ក្រិន​ថ្លើម​គឺ​ជា​ប្រភព​នៃ​ជំងឺ​ទាច​ទឹក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម