backup og meta

ធ្លាប់តែឭ ឫសដូងបាត តែជំងឺឫសដូងច្រមុះយ៉ាងម៉េចវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 24, 2020

    ធ្លាប់តែឭ ឫសដូងបាត តែជំងឺឫសដូងច្រមុះយ៉ាងម៉េចវិញ?

    ឫស​ដូង​បាត គឺ​ជា​ជំងឺ​ម្យ៉ាង​ដែល​មនុស្ស​ភាគ​ច្រើន​ធ្លាប់​ឭ និង​ធ្លាប់​ស្គាល់ តែ​ជំងឺ​ឫស​ដូង​មិន​មែន​កើត​បាន​តែ​មួយ​កន្លែង​ប៉ុណ្ណោះ​ទេ។ ជំងឺ​ឫស​ដូង​​នេះ ក៏​អាច​កើត​នៅ​លើ​ច្រមុះ​បាន​ដែរ ហើយ​ចុះ​ឫស​ដូង​ច្រមុះ​ហ្នឹងមាន​សភាព​យ៉ាង​ណា​វិញ?

    អ្វី​ទៅ​ជា​ជំងឺ​ឫស​ដូង​ច្រមុះ?

    លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​ឫស​ដូង​ច្រមុះ គឺ​ជា​ការ​ដុះ​សាច់​ក្នុង​ច្រមុះ​មួយ​ប្រភេទ ដែល​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​រលាក​រ៉ាំរ៉ៃ ឬ​អាច​ដោយ​សារមេរោគ​ផ្សិត ឬ​អាលែកហ្ស៊ី​ជាដើម។

    តើ​ជំងឺ​ឫស​ដូង​ច្រមុះ​បង្ក​ឡើង​ដោយ​អី?

    ទាក់​ទង​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ឫស​ដូង​ច្រមុះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ តែ​វា​អាច​បង្ក​មក​ពី​ការ​រលាក​ច្រមុះ​រ៉ាំ​រ៉ៃ​ដោយ​សារ​អាលែកហ្ស៊ី និង​ដោយ​សារ​មេរោគ​បង្ក​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ ជំងឺ​ឫស​ដូង​ច្រមុះ ភាគ​ច្រើន​មាន​ការ​រួម​ផ្សំ​គ្នា​ជាមួយ​ជំងឺ​ដទៃ​ទៀត​ដូច​ជា ជំងឺ​ហឺត​ជាដើម។ ចំពោះ​ក្មេង ជំងឺ​ឫស​ដូង​ច្រមុះ​អាច​រួម​ផ្សំ​ជាមួយ​ពួក​ជំងឺ​ស៊ីស្ទីកហ្វាយប្រូស៊ីស (Cystic fibrosis) ជា​ប្រភេទ​ជំងឺ​ដែល​មាន​ជួប​តែ​នៅ​លើ​ក្មេង​តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​បញ្ហា​ឫស​ដូង​ច្រមុះ វា​នឹង​ចេញ​រោគ​សញ្ញា​ដូច​ជា៖

    – តឹង​ច្រមុះ

    -​ ហិត​មិន​ដឹង​ខ្លិន

    -​ ហូរ​ទឹក​សម្បោរ

    -​ មាន​ដុះ​សាច់​ពណ៌​ស ឬ​ពណ៌​ប្រផេះ។​

    ប្រសិន​​ជំងឺ​ស្ថិត​នៅ​កម្រិត​ស្រាល អាច​ប្រើ​​ថ្នាំ​ដើម្បី​ព្យាបាល តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​រលាក​ក្រពះ ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​ឈាម​ជាដើម។ ជំងឺ​ឫស​ដូង​ច្រមុះ​ភាគ​ច្រើន​ព្យាបាល​ជា​សះ​ស្បើយ ហើយ​អាច​មាន​ការ​រើ​ឡើង​វិញ ដោយ​សារ​សាច់​ឫស​ដូង​អាច​ដុះ​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ។

    លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា ជំងឺ​ប្រភេទ​នេះ ពេល​ធ្វើ​ការ​ព្យាបាល ទាម​ទារ​ឲ្យ​អ្នក​ជំងឺតាម​ដាន​ជា​ដំណាក់​កាល ដើម្បី​ជួយ​បន្ថយ​ការ​រើ​ឡើង​វិញ ឬ​ការ​ដុះ​មក​វិញ​នូវ​សាច់​ឫស​ដូង។ វា​នៅ​តែ​​អាច​ដុះ​មក​វិញ​ទៀត គ្រាន់​តែ​ថា​បើ​អ្នក​ជំងឺ​​តាម​ដាន និង​ប្រើ​​ថ្នាំ​មួយ​ចំនួន ដើម្បី​ជួយ​ទប់​ស្កាត់​នោះ វា​អាច​ពន្យារ​ការ​រើ​ឡើង​វិញ​បាន។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម