backup og meta

ហាត់ប្រាណជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 02, 2021

    ហាត់ប្រាណជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

    ការ​រក្សា​រាងកាយ​យើង​ឲ្យ​មាន​សកម្មភាព​ជា​ប្រចាំ​មិន​ត្រឹមតែ​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​មួយ​ចំនួន​ផង​​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ត្រូវ​អ្ន​ក​ស្រាវ​ជ្រាវ​​ជឿ​ថា​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ មហារីក​ស្បូន និង​មហារីក​ពោះវៀនធំ​ទៀត​ផង​។

    ​១. គុណ​ប្រ​យោជន៍​នៃ​ការ​ហាត់​ប្រាណ​

    ការ​ហាត់​ប្រាណ ជួយ​ឲ្យ​យើង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​ចំពោះ​សុខភាព។ ការ​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង​បង្កើន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​។

    ដូច​គ្នា​ដែរ ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​រាង​កាយ​យើង​គ្រប់​គ្រង​កម្រិត​អ័រ​ម៉ូន​បាន​ល្អ។ ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​កើត​ជំងឺ​មហារីក​។

    ក្រៅ​ពី​នេះ លំហាត់​ប្រាណ​ជួយ​សម្រួល​ដល់​ការ​រំលាយអាហារ ដែល​អាច​កាត់​បន្ថយ​រយៈពេល​នៃ​សារធាតុ​គ្រោះ​ថ្នាក់​នៅ​ក្នុង​ពោះ​វៀន​ធំ​។

    ហាត់ប្រាណ

    ​​​២. តិចនិក​ហាត់​ប្រាណ​​

    ដើម្បី​ឲ្យ​រាង​កាយ​យើង​មាន​សកម្មភាព​ច្រើន​យើង​អាច​ហាត់ប្រាណ ដូច​ជា​ដើរ រត់ ជិះ​កង់ ឬ​ហែលទឹក ជា​ដើម ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​។ ក្រៅ​ពី​នេះ​យើង​អាច​៖

    កាត់​បន្ថយ​ការ​អង្គុយ​ស្ងៀម​យូរ៖ ការ​អង្គុយ​ស្ងៀម​យូរ​ម៉ោង​ក៏​បង្កើន​ហានិភ័យ​មាន​ជំងឺ​មហារីក​ដែរ​ ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​ជា​ប្រ​ចាំ​ក៏​ដោយ​។ ការ​អង្គុយ​យូរ ធ្វើ​ឲ្យ​យើង​ប្រឈម​កើត​ជំងឺ​ធាត់ ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​មហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ទៀត​។ បើ​យើង​ជា​អ្នក​ត្រូវ​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​ ចូរ​គ្រោក​ឈរ និង​ដើរ​ឲ្យ​បាន​មួយ​ទៅ​ពី​រ​នាទី​រៀង​រាល់​ម៉ោង​។

    បង្កើន​សាច់​ដុំ៖ ហាត់​ប្រាណ​បង្កើន​សាច់​ដុំ ជា​វិធី​សាស្រ្ត​មួយ​ជួយ​ឲ្យ​យើង​រក្សា​រាង​កាយ​មាំ​មួន មិន​ឡើង​គីឡូ និង​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលិស។ យើង​អាច​ហាត់​ប្រាណ​បែប​នេះ​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ប្រ​យោជន៍​សុខភាព​ និង​សាច់ដុំ​។

    កូនក្មេង៖ កូន​ក្មេង​ក៏​ត្រូវ​ការ​បញ្ចេញ​ពល​កម្ម​ដែរ។ យើង​ជា​ប៉ាម៉ាក់​ត្រូវ​ជំរុញ​កូន​ឲ្យ​មាន​សកម្មភាព​រាងកាយ​ឲ្យ​បាន​រាល់ថ្ងៃ​។ ក្មេង​ៗ​ដែល​មាន​ទម្លាប់​បញ្ចេញ​កម្លាំង​ពល​កម្ម​រាល់​ថ្ងៃ លុះ​ធំឡើង​គេ​នឹង​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ហាត់​ប្រាណ និង​ថែ​សុខភាព​បាន​ល្អ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម