backup og meta

​សញ្ញា​​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​​ ​គ្នា​យើង​គួរ​ដឹង​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 12, 2021

    ​សញ្ញា​​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​​ ​គ្នា​យើង​គួរ​ដឹង​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​មហារីក​មាត់​​​វិវត្ត​​ក្នុង​ជាលិកា​នៃ​មាត់​ ឬ​បំពង់​ក​។​ វា​អាច​កើត​ឡើង​នៅ​ក្នុង​អណ្ដាត ក្រពេញ​អាមីដាល់​ ​(Tonsil) ​អញ្ចាញ​ធ្មេញ​​និង​ផ្នែក​ផ្សេង​ទៀត​នៃ​មាត់​។​ ពិត​ណាស់​ ជំងឺ​មហារីក​នេះ​ក៏​ដូចគ្នា​ទៅ​នឹង​ជំងឺ​មហារីក​ដទៃ​ទៀត​ផង​ដែរ​ ប្រសិនបើ​យើង​បាន​ដឹង​ពី​រោគ​សញ្ញា​ និង​ធ្វើការ​​ព្យាបាល​បាន​ទាន់​ពេលវេលា​ យើង​ក៏​មាន​ឱកាស​រស់​រាន​ច្រើន​ដែរ​។ ដូច្នេះ​ហើយ​ គ្នា​យើង​​គប្បី​ស្វែងយល់​​អំពី​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​ដ៏​គ្រោះថ្នាក់​នេះ​ ទើប​ជា​ការ​ប្រសើរ​។

    ​​សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​​

    សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។​ សញ្ញា​ទូទៅ​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ញឹកញាប់​​ មាន​ដូចជា​​ឈឺ​មាត់​រ៉ាំរ៉ៃ។​ ជំងឺ​មហារីក​នេះ​អាច​កើតឡើង​ជា​លក្ខណៈ​ដុំ​ពណ៌​ស ឬ​ក្រហម​នៅ​លើ​អញ្ចាញ​ធ្មេញ ក្រពេញ​អាមីដាល់​ ឬ​ស្រទាប់​នៃ​មាត់​។​ រោគ​សញ្ញា​ដទៃ​ទៀត រួម​មាន​៖

    • ហើម​ក​
    • ​ដុំ​ពក​នៅ​ថ្ពាល់
    • ​ពិបាក​លេប​ ឬ​ទំពា​អាហារ
    • មាន​អារម្មណ៍​ដូចជា​មាន​អ្វី​មួយ​ជាប់​បំពង់​ក​
    • ពិបាក​​ធ្វើ​ចលនា​ថ្គាម​ ឬ​អណ្ដាត​
    • ស្រក​ទម្ងន់​
    • ក្លិន​មាត់​មិន​ល្អ​​

    ​កត្តា​​​ដែល​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​​ជំងឺ​មហារីក​មាត់​​

    ​កត្តា​ខាង​ក្រោម​​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តន៍​​ជំងឺ​មហារីក​​មាត់​។

    • ការប្រើប្រាស់​​ថ្នាំ​ជក់​ ដូចជា​បារី​ បារី​ស៊ីហ្គា​។ល។​
    • ផឹក​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ច្រើន​
    • ​មេរោគ Human Papillomavirus (HPV)
    • ​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​នៅ​លើ​បរិវេណ​មាត់​

    កត្តា​ផ្សេង​ទៀត​​គឺ​នៅ​ពេល​ដែល​យើង​មាន​អាយុ​លើស​៤៥​ឆ្នាំ​ ​ហើយ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ និង​មាន​ជំងឺ​មហារីក​ក្បាល​ និង​ក​​ស្រាប់។​

    មហារីកមាត់១

    កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​​តាម​វិធីសាស្ត្រ​​ទាំង​នេះ​

    មហារីក​មាត់​គឺ​ជា​ប្រភេទ​ជំងឺ​មហារីក​ដែល​អាច​ការពារ​បាន​។​ ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​មិន​ជក់​បារី​ ឬ​ឈប់​ជក់​បារី​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​នេះ​ តាម​វិធីសាស្ត្រ​ខាងក្រោម​៖

  • ​​ជៀសវាង​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ច្រើន​ និង​លាប​ក្រែម​ការ​ពារ​បបូរ​មាត់​ប្រភេទ​SPF lip balm
  • ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ដែល​មាន​តុល្យភាព​
  • ប្រសិនបើ​យើង​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង​ គប្បី​ផឹក​នៅ​ក្នុង​បរិមាណ​សម​ល្មម​
  • ដោះ​ក្រាស​ធ្មេញ​ពាក់​នៅ​ពេល​យប់​ និង​សម្អាត​វា​ជា​រៀងរាល់​ថ្ងៃ​
  • អនុវត្ត​ទម្លាប់​សុខភាព​មាត់​ធ្មេញ​​ល្អ​។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម