មហារីកមាត់ស្បូនជាជំងឺដែលឆ្លងខ្លាំងតាមរយៈការរួមភេទ បង្កឡើងដោយវីរុស Human Papillomavirus (HPV) ដូច្នេះហើយទើបមានមតិមួយចំនួនលើកឡើងថា បើស្រីៗដែលធ្លាប់ប្រលូកនឹងការរួមភេទហើយ ចាក់វ៉ាក់នេះពុំមានប្រសិទ្ធភាពទេ ចំណាយលុយឥតប្រយោជន៍។
ឆ្លើយតបនឹងចម្ងល់នេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត បកស្រាយថា វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនអាចចាក់បានទាំងកុមារី ស្ត្រីពេញវ័យ និងស្ត្រីមានដៃគូ លើកលែងតែស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ។
[embed-health-tool-bmi]