backup og meta

អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ

អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ

ទឹកដោះគោសម្បូរទៅដោយកាល់ស្យូមដែលរាងកាយយើងត្រូវការដើម្បីឱ្យឆ្អឹង​មានសុខភាពល្អ​ និង​រឹងមាំ។ កាល់ស្យូមក៏មានតួនាទីផ្សេងទៀតដែរដូច​ជា ធ្វើឱ្យសាច់ដុំមានចលនា បញ្ចូននឹងទទួល​សញ្ញា​ពីសរសៃប្រសាទ រក្សាចង្វាក់បេះដូងឱ្យនៅធម្មតា…។ ទោះបីជាយ៉ាងណា​ក៏ដោយមាន​មនុស្ស​មួយ​ចំនួនអាលែកហ្ស៊ីនឹងទឹកដោះគោ។ តើមានអាហារណាខ្លះដែលអាចជំនួសទឹកដោះគោបាន?

អាហារដែលសម្បូរទៅដោយកាល់ស្យូមក្រៅពីទឹកដោះគោ និងផលិតផលទឹកដោះមាន៖

១. អាហារផ្សំពី Oatmeal អាហារផ្សំពី Oatmeal សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនរួមទាំង កាល់​ស្យូម។ អាហារផ្សំ Oatmeal កន្លះពែងមានផ្ទុកកាល់ស្យូម​​​ជាង ២០០ មិល្លីក្រាម។

២. តៅហ៊ូ៖ តៅហ៊ូ១២៦ ក្រាម (កន្លះពែង) មានផ្ទុកកាល់ស្យូម ៨៦ % សម្រាប់​​​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។​ តៅហ៊ូក៏ជាប្រភពនៃប្រូតេអ៊ីន និងអាស៊ីដ​អាមីណូសំខាន់ៗទាំង ៩ ដែរ។

៣. គ្រាប់ធញ្ញជាតិ៖ គ្រាប់ជីរ គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ងសុទ្ធតែផ្ទុក​​កាល់ស្យូមខ្ពស់ក្នុង​កម្រិត​ខ្ពស់​។

គណនា BMR

៤. ត្រី៖ ត្រីសាឌីន ត្រីសាលម៉ុន និងកូនត្រីតូចៗក៏សម្បូរទៅដោយកាល់ស្យូមដែរ។

៥. បន្លែបៃតង៖ បន្លែដែលសម្បូរទៅដោយកាល់ស្យូមមាន ស្ពៃជើងទា ប្រូខូលី ស្ពៃពួយឡេង ជីរខិនឆាយ  ស្ពៃក្តោបស្រួយ ពោតបារាំង…។

អាលែកហ្ស៊ីនឹងទឹកដោះគោអាចញុំាអាហារទាំងនេះជំនួសបាន

៦. ផ្លែឈើ៖ ផ្លែក្រូច ក្រូចឃ្វិច ផ្លែត្របែក ផ្លែល្ហុង ផ្លែគីវី ផ្លែផាសិនគឺជាផ្លែឈើ​​​ដែលសម្បូរ​កាល់ស្យូម។ ផ្លែក្រូចមួយផ្លែ (១៥០ ក្រាម) មានផ្ទុកកាល់ស្យូម​​ប្រហែល ៦០ មិល្លីក្រាម។

៧. សណ្តែក៖ សណ្តែកមិនត្រឹមតែសម្បូរកាល់ស្យូមទេ ថែមទាំងសម្បូរប្រូតេអ៊ីន​​ទៀត។

៨. គ្រាប់ផ្លែឈើ៖ គ្រាប់ផ្លែឈើក៏ជាប្រភពនៃកាល់ស្យូមដែរ។ គ្រាប់អាល់មុនកន្លះពែងផ្ទុកកាល់ស្យូម ១៣០ ក្រាម ឯគ្រាប់រីករាយ និងគ្រាប់វ៉ុលណាតកន្លះ​​ពែងផ្ទុកកាល់ស្យូម ៦៥ ក្រាម។

បន្ថែមពីការញុំាអាហារដែលសម្បូរកាល់ស្យូម យើងក៏ត្រូវញុំាអាហារដែលផ្ទុកទៅដោយវីតាមីន D ដែរ ព្រោះវីតាមីន D ជួយឱ្យរាងកាយស្រូប និងផ្ទុកកាល់ស្យូម។ បើខ្វះវីតាមីន D រាងកាយយើងនឹង​ស្រូបយកកាល់ស្យូមពីឆ្អឹង ដែលធ្វើឱ្យឆ្អឹងចុះខ្សោយ។ អាហារដែលសម្បូរទៅដោយវីតាមីន D មាន​ដូច​ជា ស៊ុត ត្រីមានខ្លាញ់ច្រើន (ដូចជាត្រីសាលម៉ុន) ផ្សិត និងអាហារផ្សំពីធញ្ញជាតិ​​​​ដែលមានបន្ថែម​វីតាមីន D ជាដើម។ ការចំណាយពេលនៅក្រោមពន្លឺព្រះអាទិត្យរយៈ ១០ ទៅ ៣០ នាទីក៏ជួយឱ្យ​រាង​កាយ​យើងស្រូបយកវីតាមីន​ D ពីធម្មជាតិដែរ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Lactose intolerant? Choose these best alternatives to get your dose of calcium
https://www.healthshots.com/healthy-eating/nutrition/tips-that-can-help-you-prevent-lactose-intolerance/

10 Ways to Get Calcium if You’re Lactose Intolerant
https://www.spine-health.com/blog/10-ways-get-enough-calcium-if-youre-lactose-intolerant

10 ways to get calcium without having milk
https://timesofindia.indiatimes.com/life-style/health-fitness/photo-stories/10-ways-to-get-calcium-without-having-milk/photostory/61574693.cms

Top 20 Vegetables Highest in Calcium
https://www.myfooddata.com/articles/high-calcium-vegetables.php

Calcium Content of Foods
https://www.ucsfhealth.org/education/calcium-content-of-foods

Top 10 Fruits Highest in Calcium
https://www.myfooddata.com/articles/high-calcium-fruits.php

កំណែ​ប្រែបច្ចុប្បន្ន

08/09/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនក្មេងអាចខ្វះកាល់ស្យូមហើយ បើមានរោគសញ្ញាទាំងនេះ

តើក្មេងត្រូវការកាល់ស្យូមប៉ុន្មានទើបគ្រប់គ្រាន់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម