ដូចយើងដឹងហើយ អាលែកហ្ស៊ី គឺជាការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំប្រឆាំង សារធាតុដទៃដែលចូលមកក្នុងរាងកាយ ដែលហៅថា សារធាតុបង្កអាលែកហ្ស៊ី ឬសារធាតុ Allergen។ អាលែកហ្ស៊ីថ្នាំ ក៏មិនខុសគ្នាពីបញ្ហាអាលែកហ្ស៊ី បណ្ដាលមកពីអាហារ និងសារធាតុផ្សេងៗយើងបានញ៉ាំដែរ គ្រាន់តែថា អាលែកហ្ស៊ីថ្នាំ អាចនឹងធ្ងន់ធ្ងរខ្លាំង ពេលខ្លះអាចឈានដល់ស្លាប់ក៏មាន។ អត្ថបទនេះ “Hello គ្រូពេទ្យ’ ចង់ប្រាប់គ្នាយើងពាក់ព័ន្ធរឿងសំខាន់ៗ គ្នាយើងគួរដឹងពីបញ្ហាអាលែកហ្ស៊ីថ្នាំ។
១- មូលហេតុអ្វីខ្លះបណ្តាលឲ្យយើងអាលែកហ្ស៊ីថ្នាំ?
អាលែកហ្ស៊ីថ្នាំ អាចមានរោគសញ្ញា ដូចទៅនឹងបញ្ហាអាលែកហ្ស៊ីផ្សេងៗទៀតដែរ ប៉ុន្តែខុសពីបញ្ហាអាលែកហ្ស៊ីផ្សេង អាលែកហ្ស៊ីថ្នាំ មិនត្រឹមពាក់ព័ន្ធតែជាមួយប្រព័ន្ធភាពស៊ាំរាងកាយតែមួយមុខទេ គឺអាចជាប់ពាក់ព័ន្ធបញ្ហាជាច្រើនផ្សេងទៀត រាប់បញ្ចូលទាំងបញ្ហាសុខភាព និងប្រភេទថ្នាំមួយចំនួន ដែលងាយបង្កទៅជាអាលែកហ្ស៊ីថ្នាំ ដូចជា៖
– ថ្នាំផ្សះ ដូចជា ក្រុមថ្នាំ ប៉េនីសេលីន (Penicillin) ជាដើម
– ថ្នាំអាស្ពីរីន (Aspirin) និងថ្នាំ បំបាត់រលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDs) ដូចជា អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ជាដើម
– ថ្នាំប្រឆាំងជំងឺប្រកាច់
– ការព្យាបាលដោយអង់ទីករ ម៉ូណូក្លូណាល់ (Monoclonal antibody therapy)
– ការព្យាបាលដោយថ្នាំគីមី។
ពេលយើងលេបថ្នាំពេទ្យញឹកញាប់ លាបថ្នាំនៅលើស្បែក ឬចាក់តាមសរសៃ សុទ្ធតែអាចកើនវិវត្តទៅជាអាលែកហ្ស៊ីថ្នាំ។ ទោះយ៉ាងណាប្រហែលគ្នាយើង អាចនឹងឆ្ងល់ ហេតុអ្វីអ្នកខ្លះវិវត្តទៅជាមានអាលែកហ្ស៊ី តែខ្លះទៀតបែរជាអត់។ ជាការពិត គឺថា អ្នកណាក៏ដោយ មិនសំដៅលើកកត្តាអាយុ ឬភេទនោះទេ សុទ្ធតែអាចវិវត្តទៅជាអាលែកហ្ស៊ីថ្នាំទាំងអស់។ ហើយ យើងកាន់តែប្រឈមបញ្ហាអាលែកហ្ស៊ីខ្លាំង បើសិនជាយើងមាន ជំងឺបេះដូង ហឺត ឬជំងឺលើសឈាម។
អត្ថបទពាក់ព័ន្ធ៖
២- រោគសញ្ញាអាលែកហ្ស៊ីថ្នាំ
អាលែកហ្ស៊ីថ្នាំភាគច្រើន បណ្ដាលឲ្យមានរមាស់នៅលើស្បែកតិចតួច និងកន្ទាលត្រអាក។ រោគសញ្ញាទាំងនោះ អាចកើតមានភ្លាម ឬមួយម៉ោងក្រោយពេលប្រើថ្នាំ ខណៈរោគសញ្ញាទូទៅរួមមាន៖
– កន្ទាលត្រអាក
– រមាស់ស្បែក ឬភ្នែក
– ហើមបបូរមាត់ អណ្ដាត ឬមុខ
– ដកដង្ហើមឮសូរសំឡេង
ករណីខ្លះ ថ្នាំអាចបណ្តាលឲ្យមានអាលែកហ្ស៊ីធ្ងន់ធ្ងរ ជាភាសាបច្ចេកទេសហៅថា Anaphylaxis ដែលទាមទារការសង្គ្រោះបន្ទាន់ភ្លាមៗ ដោយរោគសញ្ញាមានដូចជា៖
– ឈឺចុករមួល ពោះ
– រាក
– ពិបាកដកដង្ហើម ដោយមានឮសំឡេង ឬសំឡេងស្អក
– វិលមុខ
– សន្លប់ អារម្មណ៍ស្រាលក្បាល
– ចង្អោរ ក្អួត
– ជីពចរ ដើរញាប់
– មានអារម្មណ៍ថាបេះដូងលោតមិនប្រក្រតី (ញ័រទ្រូង)។
បញ្ហាអាលែកហ្ស៊ីមានខុសៗគ្នា អាស្រ័យលើផលរំខានរបស់ថ្នាំជាច្រើន ពេលខ្លះអាចមានរោគសញ្ញាដូចគ្នា ប៉ុន្តែនោះគ្រាន់តែជាការឆ្លើយតបរបស់រាងកាយទៅនឹងថ្នាំថ្មីប៉ុណ្ណោះ ដែលធ្វើឲ្យយើងឈឺក្បាល ឬឈឺពោះ។ ហេតុនេះ នៅពេលប្រើថ្នាំថ្មីមួយណាក៏ដោយ ត្រូវសួរគ្រូពេទ្យ ឬ ឱសថការី ដើម្បីដឹងពីផលរំខានរបស់ថ្នាំ ឬអាចអានព័ត៌មានថ្នាំដែលមានភ្ជាប់នៅក្នុងប្រអប់។
[embed-health-tool-bmr]