backup og meta

ធ្វើការ​យប់​ជ្រៅ​ពេក ឬ​ធ្វើការ​វេន​យប់រាប់ឆ្នាំ អាចប្រឈម​កើត​ជំងឺ​ទាំង​នេះ

ធ្វើការ​យប់​ជ្រៅ​ពេក ឬ​ធ្វើការ​វេន​យប់រាប់ឆ្នាំ អាចប្រឈម​កើត​ជំងឺ​ទាំង​នេះ

បច្ចុប្បន្ន​នេះ គ្នា​យើង​ភាគ​ច្រើន​សុទ្ធ​តែ​មមា​ញឹក​ខ្លាំង​នឹង​ការងារ ខ្លះ​ធ្វើ​ការ​ថ្ងៃ​មិន​គ្រប់​ទេ យក​ការងារ​មក​ធ្វើ​ពេល​យប់​​ទៀត។ ពិត​ណាស់ ធ្វើការ​យប់ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មូល ងាយ​ស្រួល​ច្រើន​ជាង​ធ្វើ​នៅ​ការិយាល័យ ប៉ុន្តែ​ត្រូវ​ដឹង​ថា ធ្វើ​ការ​យប់​ប្រឈម​បញ្ហា​សុខភាព​ច្រើន​ណាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ នឹង​លើក​ឡើង​ផល​ប៉ះពាល់​ខ្លះៗ ដោយ​សារ​ធ្វើ​ការ​យប់ជ្រៅ​ពេក។

រំខាន​ដល់​ចង្វាក់​នៃ​ការ​គេង​ពី​ធម្មជាតិ

គេង​ជា​រឿង​សំខាន់​បំផុត​ដើម្បី​ទទួល​បាន​សុខភាព​ល្អ។ នៅ​ពេល​យើង​កំពុង​ដេក​លង់​លក់ រាង​កាយ​នឹង​បញ្ចេញ​សារធាតុ​ពុល​ចេញ​មក​ក្រៅ ជួស​ជុល​កន្លែង​មាន​របួស និង​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង។ ធ្វើ​ការ​ងារ​យប់​ជ្រៅពេក ឬ​ការងារ​វេន​យប់​តែ​ម្តង នឹង​រំខាន​ទៅ​ដល់​ដំណើរ​ការ​ទាំង​នេះ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ប្រឈម​ជំងឺ​ជាច្រើន។

កើន​ហានិភ័យ​កើត​មហារីក​សុដន់?

ចំពោះ​ស្រីៗ​ធ្វើ​ការ​វេន​យប់ កាន់​តែ​ប្រឈម​កើត​ជំងឺ​មហារីក​សុដន់ ជាង​ស្រីៗ​ធ្វើ​ការ​វេន​ថ្ងៃ។ ប៉ុន្តែ​បើ​យើង​ធ្វើ​ការ​វេន​យប់​ជា​ប្រចាំ ឬ​ធ្វើ​តែ​មួយ​យប់​ក្នុង​មួយ​សប្តាហ៍ ក៏​មិន​ប្រឈម​បញ្ហា​ខ្លាំង​នោះ​ដែរ។ 

ការសិក្សា​​មួយធ្វើឡើង​នៅសហរដ្ឋអាមេរិក​បាន​ពិនិត្យលើ​ឯកសារស្រាវជ្រាវជាង​៦០​ ទាក់ទង​នឹង​ជំងឺមហារីក និងបានចេញការសន្និដ្ឋានមួយថា​អ្នកធ្វើការ​វេទយប់ រាល់ប្រាំឆ្នាំម្ដង អត្រាហានិភ័យកើតជំងឺមហារីកសុដន់មាន​៣,៣​ភាគរយ។ ប៉ុន្តែ​ក៏មានកាសិក្សា​ខ្លះជំទាស់​នឹង​ការ​រកឃើញនេះដែរ ដោយថា​វាអាចមានឥទ្ធិពលតិចតួច ឬគ្មានសោះតែម្ដង។

បង្កើន​ហានិភ័យ​គាំង​បេះ​ដូង

ការ​សិក្សា​ក្នុង​ឆ្នាំ​២០១២ របស់​សារព័ត៌មាន​វេជ្ជសាស្ត្រ​អង់គ្លេស British Medical Journal បង្ហាញ​ថា គ្នា​យើង​ធ្វើ​ការ​វេន​យប់ ឬ​ធ្វើ​ការ​យប់ៗ​ជ្រៅ​ពេក អាច​នឹង​ប្រឈម​បញ្ហា​គាំង​បេះដូង​ដល់​ទៅ ៧% ដូច​គ្នា​ទៅ​នឹង​អ្នក​មាន​ជំងឺ​គាំង​បេះ​ដូង​ដែរ។ ទោះ​ជា​ការ​សិក្សា​នេះ មិន​បាន​បញ្ជាក់​មូល​ហេតុ​អ្វី​ឲ្យ​បាន​ច្បាស់​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ស្រាវជ្រាវ ជឿ​ថា ធ្វើ​ការ​វេន​យប់ នឹងនាំ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ទម្លាប់​គេង បង្ក​ជា​បញ្ហា​លើស​ឈាម រួម​នឹង​ប្រែ​ប្រួល​ចង្វាក់​សកម្មភាព​រាងកាយ​ទៀត​ផង។

អត្ថបទ​ពាក់ព័ន្ធ៖

កាន់​តែ​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត

ធ្វើ​ការ​វេន​យប់ គឺជះឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្ត​បាន។ ការ​សិក្សា​ពី​ប្រព័ន្ធ​សរសៃ​ប្រសាទ បង្ហាញ​ថា អត្រា​ប្រឈម​កើត​ជំងឺ​បាក់ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​អារម្មណ៍​ផ្សេង​ទៀត នឹង​កាន់​តែ​ខ្ពស់ នៅ​ពេល​យើង​ធ្វើ​ការ​វេន​យប់។

ប្រឈម​គ្រោះ​ថ្នាក់​ដោយ​សារ​ការងារ

ធ្វើ​ការ​វេន​យប់ មាន​ន័យ​ថា យើង​កំពុង​ធ្វើ​ការ​ប្រឆាំង​នឹងទំនោរ​ធម្មជាតិ​របស់​រាង​កាយ រាំង​ស្ទះមុខ​ងារ​សំខាន់ៗ​របស់​រាង​កាយ​ដែល​ត្រូវបំពេញ​នៅពេល​យប់។ ពេល​ខ្លះ យើង​អាច​បង្ខំ​ខ្លួន​យើង​ឲ្យ​ភ្ញាក់​ដឹង​ខ្លួន និង​បញ្ចេញ​សកម្ម​ភាព​ក៏ពិត​មែន ប៉ុន្តែ​រាងកាយ​យើង នៅ​តែ​ចង់​សម្រាក ដែល​កត្តា​នេះ នាំ​ឲ្យ​យើង​ធ្លាក់ចុះ​សមត្ថភាព​ការ​គិត ផ្តោត​អារម្មណ៍ ផលិតភាព​ការងារ និង​ការ​ប្រើ​ជំនាញ​ខួរ​ក្បាល​ជាដើម។ ក្នុង​ន័យ​នេះ ចំពោះ​ការងារ​ជាក់​លាក់ នៅ​ពេល​យើង​គ្មានលទ្ធភាព​ប្រមូល​អារម្មណ៍​ធ្វើ​ការ​បាន​ល្អ ហានិភ័យគ្រោះ​ថ្នាក់​ដោយ​សារ​ការងារ​នឹង​កើន​ឡើង​កាន់​តែ​ខ្ពស់។

ប្រែប្រួល​ការ​ធ្វើ​មេតាបូលីស​ក្នុង​រាង​កាយ

ដំណើរ​ការ​មេតាបូលីស​ក្នុង​រាងកាយ​យើង ភាគ​ច្រើន គឺ​គ្រប់​គ្រង​ដោយ​អ័រម៉ូន។ អ័រម៉ូន Leptin ជា​ឧទាហរណ៍​ស្រាប់ ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ទម្ងន់​រាងកាយ កម្រិត​ជាតិ​ស្ករក្នុង​ឈាម និង​កម្រិត​អ័រម៉ូន​អាំងស៊ុយលីន​ជាដើម។ នៅ​ពេល​យើង​ធ្វើការ​យប់ ​នឹង​រំខាន​ដល់​ការ​ផលិត និង​ចលនា​របស់​អ័រម៉ូន​នេះ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ប្រឈម​ជំងឺ​ជាច្រើន។

អត្ថបទ​ពាក់ព័ន្ធ៖

ប្រឈម​ជំងឺធាត់ និង​ទឹកនោមផ្អែម

គេង​នៅ​ពេល​ថ្ងៃ ហើយ​ធ្វើ​ការ​ពេល​យប់ បង្កើម​ហានិភ័យ​ប្រឈម​ជំងឺ​ធាត់ និង​ទឹកនោមផ្អែម។ ក្នុង​ករណី​ធ្វើ​ការ​វេន​យប់ បញ្ហា​សុខភាព​ជាច្រើន នឹង​បង្ក​ឲ្យ​ការ​ផលិត​អ័រម៉ូន​របស់​រាង​កាយ​គ្មាន​តុល្យភាព។ អ្វី​ដែល​គ្រោះ​ថ្នាក់​ពិត​ប្រាកដ​នោះ បើ​ទោះ​ជា​យើង​ញ៉ាំ​របស់​អាហារ​មាន​សុខភាព​ល្អ​ក៏​ដោយ អតុល្យភាព​អ័រម៉ូន នឹង​នាំ​យើង​ទៅ​រក​ជំងឺ​ធាត់ និង​ទឹក​នោម​ផ្អែម​តែ​ម្តង។

ប្រឈម​បញ្ហា​ក្រពះ​ពោះវៀន​កាន់​តែខ្ពស់

បើ​យើង​ធ្វើ​ការ​វេន​យប់​រយៈ​ពេល​យូរ​អង្វែង គ្រប់​ផល​ប៉ះពាល់​ទាំង​អស់​ខាង​លើ​នេះ សុទ្ធ​តែ​អាច​បង្ក​ទៅ​ជាបញ្ហា​ក្រពះ​ពោះ​វៀន ដូច​ជា​ជំងឺ​រាករូស និង​ដំបៅ​ក្រពះ​តែម្តង។ បញ្ហា​ទាំង​នេះ នឹង​ទាញ​យើង​ទៅ​រក​បញ្ហា​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ។

ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សកម្មភាព​អ័រម៉ូន Melatonin

ពេល​យើង​ធ្វើ​ការ​យប់ យើង​នឹង​ប៉ះពាល់ជា​មួយ​ពន្លឺ​នៅ​ពេល​ថ្ងៃ ខណៈ​រាង​កាយ​យើង​កំពុង​គិត​ថា​ជា​ពេលយប់។ ពន្លឺ និង​ភាព​ងងឹត​ទាំង​នេះ នឹង​ទៅ​បង្អាក​សកម្មភាព​ផលិត​ និង​បញ្ចេញ​អ័រម៉ូន Melatonin ដែល​ជា​អ័រម៉ូន មាន​នាទី​គ្រប់​គ្រង​ការ​ដេក និង​ភ្ញាក់​របស់​យើង។

នៅ​ពេល​កម្រិត​អ័រម៉ូន​នេះ​ធ្លាក់​ចុះ មានន័យ​ថា អំឡុង​ពេល​យើង​គេង​ថ្ងៃ យើង​មិន​អាច​គេង​លក់​ស្កប់​ស្កល់ ឬ​គេង​ឆ្អែត​គ្រប់​គ្រាន់ ដើម្បី​រាងកាយ​អាច​ជួស​ជុល​កោសិកា​ខូត​ខាត​នោះ​ឡើយ ដែល​ជាលទ្ធ​ផល អាច​នឹង​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​គេង​មិនលក់​រយៈពេល​យូរ ដែលជា​កត្តា​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​សុខភាព។

អត្ថបទ​ពាក់ព័ន្ធ៖ គន្លឹះ​ខ្លះៗ​​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ហើយ​​ត្រូវ​អង្គុយ​ធ្វើការ​​ពេញ១ថ្ងៃ

១០ធ្វើ​ឲ្យ​រាង​កាយ​គ្មាន​វីតាមីន D គ្រប់​គ្រាន់

វីតាមីន D ជា​វីតាមីន​សំខាន់​បំផុត​មួយ​សម្រាប់​រាង​កាយ វា​មាន​នារី​ជួយ​ស្រូប​យក​ជាតិ​កាល់​ស្យូម ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង​លូតលាស់​ល្អ និង​រឹង​មាំ។ កម្រិត​វីតាមីន D តិចតួច ជាលទ្ធផល​នឹង​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​ឆ្អឹង​ទន់ (Osteomalacia) រួម​ជាមួយ​ជំងឺ​ជាច្រើន​ទៀត​ដូចជា៖

មហារីក​សុដន់

មហារីក​ពោះ​វៀន​ធំ

មហារីក​ក្រពេញ​ប្រូស្តាត

ជំងឺបេះដូង

ជំងឺបាក់ទឹក​ចិត្ត។

យ៉ាង​ណា ដោយ​សារ​រាង​កាយ​មិន​អាច​ផលិត​វីតាមីន​ប្រភេទ​​នេះ​ដោយ​ឯកឯង​បាន យើង​អាច​ទទួល​បាន​តាម​រយៈការញ៉ាំអាហារ​ដូចជា ឈីស យ៉ាអួ និង​ត្រី​សាល់ម៉ុន ខណៈ​ប្រភព​នៃ​វីតាមីន D ដ៏​ល្អបំផុត គឺ​ពន្លឺ​ព្រះអាទិត្យ។ ហេតុនេះ បើ​យើង​ធ្វើ​ការ​យប់ គេង​ថ្ងៃ យើង​នឹង​មិន​អាច​ទទួល​បាន​វីតាមីន D ពី​ពន្លឺ​ព្រះ​អាទិត្យ​នោះ​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.weforum.org/agenda/2018/02/working-nights-is-far-worse-for-your-health-than-you-probably-thought/

10 Effects Of Working Night Shifts (And How To Combat Them)

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការសិក្សា៖ គេងយប់បាន ៧ម៉ោងល្អសម្រាប់មនុស្សវ័យកណ្ដាល និងចំណាស់

គេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ​ ប្រឈមហានិភ័យសុខភាពជាច្រើន


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម